អ្នកផលិតមាតិកាវ័យក្មេង ២ រូប ដែលត្រូវចូលរោងការថ្ងៃនេះ លីនដា និង ណារ៉ូ ដោយគូនេះ គឺស្ថិតនៅក្នុង Veesa និងបានរឹតចំណង់ស្នេហាច្រើនឆ្នាំមកហើយដែរ។ សម្រាប់ថ្ងៃមង្គល លីនដា និង ណារ៉ូ ពិតជាស្រស់ស្អាត និងរៀបចំបានយ៉ាងប្រណីត ដោយសម្អាងការ ប្រណិតនារី របស់ម្ដាយ ស្រីនា ត្រូវជាមិត្តសម្លាញ់។
កូនក្រមុំរូបនេះ ក្រោយត្រូវបានខាងប្រុសសុំរៀបការយ៉ាងអធិកអធមរួចមក ក៏ដល់ថ្ងៃពិសេសដែលរៀបចំតាមប្រពៃណី ក្រាបក្បាលដល់កន្ទេល មានចាស់ទុំ សាច់ញាតិទាំងសងខាង និងមិត្តភ័ក្ដិដឹងឮ ត្រូវចូលរួមអបអរ ជូនពរផងដែរ។
លីនដា គឺជា Influencer មានរូបសម្រស់ស្រស់ស្អាត ថែមទាំងមានចំណេះដឹង និងទឹកចិត្តល្អ។ កូនក្រមុំថ្មីថ្មោងរូបនេះ ក៏ជាស្ត្រីដែលតស៊ូ និងពុះពាររកក្ដីស្រមៃខ្លួនឯង មិនចុះចាញ់ពាក្យសម្ដីរិះគន់អ្នកដទៃឡើយ។ តស់ មកមើលរូបភាពស្អាតៗនៃថ្ងៃមង្គលរបស់ លីនដា និង ណារ៉ូ ក្នុងឈុតប្រពៃណីខ្មែរ៖















រូបភាព៖ Nara Wedding























Account
Security
Favourite Content