លីម តិចម៉េង ម្ចាស់ពាន Cambodian Idol រដូវកាលទី៤ ប្រកាន់គោលជំហរមិនផ្សព្វផ្សយល្បែងស៊ីសង

ក្រោយជាប់តំណែង ម្ចាស់ពាន Cambodian Idol រដូវកាលទី៤ កំលោះតូច លីម តិចម៉េង កាន់តែមមាញឹកខ្លាំងឡើង ទាំងការច្រៀងសម្តែង និងការងារថតផ្សព្វផ្សាយផលិតផលផ្សេងៗ។ យ៉ាងណាក្ដី ថ្មីនេះៗម្ចាស់បទ «ពេលណាអូនបែកគ្នាជាមួយអ្នកថ្មី» ស្រាប់តែបង្ហោះសារមួយលើទំព័រហ្វេសប៊ុកផ្លូវការ បង្ហាញពីគោលជំហរមិនផ្សព្វផ្សយល្បែងស៊ីសង ដែលគេកំ​ពុងផុសផុលក្នុងការផ្សព្វផ្សាយនោះឡើយ។

កំលោះតូច សម្លេងធំ លីម តិចម៉េង រៀបរាប់ថា «សូមអធ្យាស្រ័យដល់បងៗការងារ ល្បែងសុីសង Online ព្រោះខ្ញុំមិនចង់អោយមនុស្សជំនាន់ក្រោយមើលគំរូ នឹង មិនចង់បន្សល់ឈ្មោះ…ទៅថ្ងៃក្រោយទេ សូមយោគយល់មិនថាថ្ងៃនេះថ្ងៃក្រោយគឺ១ជីវិតខ្ញុំនៅតែប្រកាន់គោលការណ៍មួយនេះជារៀងរហូត ពីខ្ញុំបាទ លីម តិចម៉េង សូមបងប្អូនដែលទទួលការងារនេះ នឹង ម្ចាស់ល្បែងសុីសង online ទាំងអស់មេត្តាអធ្យាស្រ័យ គោលបំណងខ្ញុំគ្រាន់តែចង់អោយបងប្អូនទូទាំងប្រទេសយល់ថា គុណធម៍ជីវិត វាពិតជាសំខាន់ក្នុងនាមជាមនុស្ស»។

ហ្វេនៗជាច្រើនបានបង្ហាញការគាំទ្រគោលជំហរមិនទទួលផ្សព្វផ្សយល្បែងស៊ីសងរបស់ លីម តិចម៉េង ថែមទាំងសរសើរថា តិចម៉េង ធ្វើបានល្អទៀតផង។ បន្ថែមពី Statusខាងលើ តិចម៉េង ក៏បាន Comment ទៀតថា «លុយ ការងារ អ្នកណាក៏ចង់បានដែរតែគ្រប់យ៉ាងគ្រាន់តែដើម្បីបាយ៣ពេលមិនអាចបំផ្លាញគុណធម៍មនុស្សម្នាក់ៗបានទេ» ដែលការលើកឡើងនេះ ចាក់ចំចិត្តប្រិយមិត្តអ្នកគាំទ្រតែម្តង ព្រោះរយៈពេលចុងក្រោយនេះ គេសង្កេតឃើញមានសិល្បករ-សិល្បការនីខ្មែរមួយចំនួននាំគ្នាទទួលធ្វើការងារផ្សព្វផ្សាយពីល្បែងស៊ីសង Onlineនេះ។ ហ្វេនៗខ្លះបានចាត់ទុក តិចម៉េង ជាគំរូល្អសម្រាប់អ្នកសិល្បៈផ្សេងទៀត ព្រោះលោកក្លាហានហ៊ានបដិសេធការងារប្រទេសនេះ ដើម្បីផលប្រយោជន៍រួមរបស់ប្រទេសជាតិយើង។

យ៉ាងណាមិញ មិនមែនមានតែ លីម តិចម៉េង មួយប៉ុណ្ណោះទេ ដែលដាច់ខាតមិនទទួលផ្សព្វផ្សាយពីល្បែងស៊ីសងអនឡាញ ដោយកន្លងមកក៏ធ្លាប់មានសិល្បករ-សិល្បការនីមួយចំនួនដែលដាច់ខាតមិនទទួលធ្វើការងារនេះ ដូចជា អ្នកច្នៃម៉ូដ អូលីវ៉ា គង់ ជាដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បុរសសិង្ហបុរីវ័យ ៦០ ឆ្នាំប្រើកន្ត្រៃកាត់ក្រចកប៉ុនប៉ងប្លន់ស្ត្រីម្នាក់ជំរិតទារប្រាក់ ១៥០០ ដុល្លារ

បុរសវ័យ ៦០ ឆ្នាំម្នាក់ត្រូវបានចោទប្រកាន់ថាបានប៉ុនប៉ងប្លន់ស្ត្រីវ័យ ២៩ ឆ្នាំម្នាក់នៅតំបន់ Woodlands ប្រទេសសិង្ហបុរីដោយប្រើឧបករណ៍ចាក់ស្បែកជុំវិញក្រចក

វចនានុក្រម Cambridge ជ្រើសរើសពាក្យ “Human” ជាពាក្យប្រចាំឆ្នាំ ២០២៦ ដើម្បីកុំឱ្យយើងភ្លេចពី “ភាពជាមនុស្ស” នៅក្នុងយុគសម័យ AI

នៅពេលដែលស្នាដៃបង្កើតដោយ AI ទទួលបានជ័យលាភី ចម្រៀង AI ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ វីដេអូ AI បានក្លាយជាវីដេអូស្នូលសម្រាប់ផ្សព្វផ្សាយរបស់ស្ថាប័នផ្សេងៗ

គំនូរមួយផ្ទាំងរបស់វិចិត្រករល្បីហូរឡង់ត្រូវបានលក់ក្នុងតម្លៃខ្ពស់បំបែកកំណត់ត្រា ១៩០​ លានដុល្លារ

ក្រុមហ៊ុនដេញថ្លៃ Sotheby's បានឱ្យដឹងថា ស្នាដៃដ៏អស្ចារ្យមួយរបស់វិចិត្រករ Vincent van Gogh ត្រូវបានលក់ក្នុងតម្លៃកំណត់ត្រា ១៩០,៤ លានដុល្លារអាមេរិក កាលពីថ្ងៃពុធ

គ្រឿងអលង្ការមាស ដែលធ្លាប់ស្ថិតក្រោមកម្មសិទ្ធិខុសច្បាប់របស់ Douglas Latchford មានតាំងបង្ហាញ នៅសារមន្ទីរជាតិដល់ថ្ងៃទី ២២ វិច្ឆិកា

នៅពេលចូលទៅដល់ពិព័រណ៍មិនអចិន្ត្រៃយ៍ស្ដីពីគ្រឿងអលង្ការ នាសារមន្ទីរជាតិ អ្នកនឹងឃើញនូវរូបចម្លាក់នៃទេពបុរសមួយអង្គតុបតែងដោយគ្រឿងអលង្ការមាសដ៏ប្រណិតមុនគេបង្អស់

តារាចម្រៀងចង្វាក់ Country Lainey Wilson ជ្រើសឈុតពី ALmée  សម្ដែងបទចម្រៀងថ្មី​  “Just A Woman” នៅ CMAs

តារាចម្រៀងចង្វាក់ខោនទ្រី Lainey Wilson បាន​ជ្រើសរើស​ឈុត ALmée Couture ដើម្បី​ឡើង​សម្ដែង​នៅ​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់ CMA ។ រ៉ូប​ពណ៌​ទឹក​ក្រូច​ចាស់​នោះ

លោកស្រី សុភា បុត្រឈរ ចូលរួមថវិកា ១ ម៉ឺនដុល្លារ សម្រាប់ Vote ឲ្យ Miss Universe Cambodia 2026 ថាន រតនា

Miss Universe Cambodia 2026 កញ្ញា ថាន រតនា កំពុង​បំពេញ​បេសកកម្ម​តំណាង​ឲ្យ​កម្ពុជា​នៅ​លើ​ឆាក​បវរកញ្ញា​ដ៏​ធំ​នៅ​ប្រទេស Puerto Rico ហើយ​កម្មវិធី Miss Universe ក៏បា

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី ជនជាតិជប៉ុនដែលបានរួមចំណែកអភិរក្ស និងជួសជុលប្រាសាទបុរាណខ្មែរ ទទួលមរណភាព

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី នាយកនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សអាស៊ីដែលបានបណ្ដុះបណ្ដាលអ្នកជំនាញក្នុងស្រុក ក្នុងកិច្ចការអភិរក្ស

ប្រញាប់ទៅមើល! សារមន្ទីជាតិកម្ពុជាបន្តការពិព័រណ៍គ្រឿងអលង្ការខ្មែរអាយុកាល ២ ពាន់ឆ្នាំ ត្រឹមថ្ងៃអាទិត្យនេះ

ដោយមានការគាំទ្រយ៉ាងច្រើនពីភ្ញៀវជាតិ និងអន្តរជាតិ ពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី គ្រឿងអលង្ការ នឹងបន្តបើកជូនសាធារណជនចូលទស្សនាត្រឹមថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ

អ៊ែនជេលីណា និងអគ្គនាយក UNESCO លោក Khaled El-Eneny ទៅទស្សនកិច្ច ការត្បាញសូត្រខ្មែរ នៅកោះឧកញ៉ាតី

កាលពី​ពេល​ថ្មី​ៗ​នេះ​លោក Khaled El-Eneny និង​កំពូល​តារា​ហូលីវូដ អ៊ែនជេលីណា ជូលី បាន​ធ្វើ​ដំណើរ​ទៅ​កោះ​ឧកញ៉ា​តី ដើម្បី​ទៅ​មើល​ការ​ត្បាញ​សូត្រ ដែល​ជា​ជំនាញ​តាំងពី

លោកយាយវ័យ ៨៤ ឆ្នាំ សម្រេចក្តីស្រមៃរៀនចប់ថ្នាក់បណ្ឌិត ក្រោយតស៊ូនឹងជំងឺមហារីក

ក្នុងវ័យ ៨៤ ឆ្នាំ លោកស្រីបណ្ឌិត Prasanna Mukundan បានសម្រេចក្តីសុបិន ដោយទទួលបានសញ្ញាបត្របណ្ឌិត ទាំងដែលលោកស្រីធ្លាប់គិតថា វាជាក្តីស្រមៃមួយដែលមិនអាចឈោងដល់។