អតីតសមាជិក One Direction ទទួលមរណភាពភ្លាមៗក្នុងហេតុការណ៍ដ៏រន្ធត់

ប៉ូលីសអាហ្សង់ទីនបាននិយាយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា អតីតតារាចម្រៀងក្នុងក្រុម One Direction លោក Liam Payne ត្រូវបានគេប្រទះឃើញស្លាប់ក្នុងវ័យ ៣១ឆ្នាំ នៅខាងក្រៅសណ្ឋាគារមួយក្នុងទីក្រុង Buenos Aires បន្ទាប់ពីបានធ្លាក់ពីរានហាលបន្ទប់ជាន់ទី ៣ ។

នៅក្នុងសេចក្តីថ្លែងការណ៍ភ្លាមៗមួយ ប៉ូលីសរដ្ឋធានីបាននិយាយថា ពួកគេត្រូវបានខលហៅទៅកាន់សណ្ឋាគារនៅក្នុងសង្កាត់ Palermo ក្នុងរដ្ឋធានី ដោយត្រូវបានជូនដំណឹងអំពី “គ្រោះថ្នាក់លើ​បុរសម្នាក់ដែល​អាចស្ថិតនៅ​ក្រោមឥទ្ធិពលនៃគ្រឿងញៀន និងគ្រឿងស្រវឹង”។

សេចក្តីថ្លែងការណ៍បានឱ្យដឹងថា អ្នកគ្រប់គ្រងសណ្ឋាគារបាននិយាយថា គេបានលឺសំឡេងខ្លាំងនៅខាងក្រោយសណ្ឋាគារ ហើយនៅពេលដែលប៉ូលីសទៅដល់ ពួកគេបានរកឃើញថាបុរសម្នាក់បានធ្លាក់ពីលើរានហាលនៃបន្ទប់របស់គាត់ ហើយ​បុគ្គលិកសង្គ្រោះបន្ទាន់បានបញ្ជាក់ពីការស្លាប់របស់តារាចម្រៀងជនជាតិអង់គ្លេសរូបនេះ។

តារា​ចម្រៀង​អាមេរិក Charlie Puth បាន​បង្ហោះ​នៅ​លើ Instagram ថា៖ «ខ្ញុំ​មាន​ការ​រន្ធត់​ចិត្ត​នៅ​ពេល​នេះ។ Liam តែងតែ​មាន​ចិត្ត​សប្បុរស​ចំពោះ​ខ្ញុំ។ “គាត់គឺជាអ្នកសិល្បៈធំដំបូងដែលខ្ញុំបានធ្វើការជាមួយ។ ខ្ញុំមិនជឿថាគាត់បានទៅទេ” ។

ប៉ុស្តិ៍តន្ត្រី MTV សហរដ្ឋអាមេរិក សេវាស្ដាប់ចម្រៀង Spotify និងពានរង្វាន់តន្ត្រីអង់គ្លេស BRITs របស់ចក្រភពអង់គ្លេស សុទ្ធតែ​បានបង្ហាញពីទុក្ខសោករបស់ពួកគេនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយផ្ញើសាររំលែកទុក្ខដល់គ្រួសារ និងមនុស្សជាទីស្រលាញ់របស់គាត់។

គួរបញ្ជាក់ថា Payne មានកូនប្រុសម្នាក់ឈ្មោះ Bear ជាមួយនឹងតារាទូរទស្សន៍អង់គ្លេស និងតារាចម្រៀងស្រី Cheryl ក្នុងឆ្នាំ ២០១៧ ប៉ុន្តែពួកគេបានបែកគ្នាកាលពីឆ្នាំ២០១៨។

Liam Payne ទទួលបានភាពល្បីល្បាញជាសាកល ក្នុងនាម​ជាផ្នែកមួយនៃក្រុមចម្រៀងប៉ុប One Direction ដែលមានសមាជិកផ្សេងទៀតរួមមាន Harry Styles, Zayn Malik, Niall Horan និង Louis Tomlinson ។

ក្រុមចម្រៀងប្រុសមួយនេះបានចាប់ផ្តើមឡើងបន្ទាប់ពីបានជាប់ក្នុងចំណាត់ថ្នាក់លេខ ៣ ក្នុងកម្មវិធីប្រកួតប្រជែងតន្ត្រី X Factor របស់ចក្រភពអង់គ្លេសក្នុងឆ្នាំ ២០១០ ប៉ុន្តែត្រូវបានរំសាយ​នៅឆ្នាំ ២០១៦ ដោយសារសមាជិកម្នាក់ៗបានសម្រេចច​បន្តគម្រោងផ្សេងៗគ្នារួមទាំងអាជីពទោល។

One Direction ត្រូវបានជាប់ចំណាត់ថ្នាក់ជាក្រុមចម្រៀងប្រុសដ៏អស្ចារ្យបំផុតទី ៣ ក្នុងប្រវត្តិសាស្ត្រ​ដោយ Entertainment Weekly ក្នុងឆ្នាំ ២០២៤ ។ យោងទៅតាម Celebrity Net Worth បានឱ្យដឹងថា One Direction និងអាជីពទោលរបស់ Payne បានជួយឱ្យលោករកប្រាក់ចំណូលបានប្រហែល ៧០ លានដុល្លារ។

តារាចម្រៀងរូបនេះធ្លាប់បាននិយាយជាសាធារណៈអំពីការតស៊ូរបស់ខ្លួនជាមួយនឹងសុខភាពផ្លូវចិត្ត និងការប្រើប្រាស់គ្រឿងស្រវឹងដើម្បីទប់ទល់នឹងសម្ពាធនៃភាពល្បីល្បាញ។

ទោះយ៉ាងណា កាលពីឆ្នាំមុន លោកបានបង្ហោះវីដេអូមួយទៅកាន់អ្នកគាំទ្រនៅលើបណ្តាញ YouTube និយាយអំពីការបោះបង់គ្រឿងស្រវឹង និងអរគុណអ្នកគាំទ្រដែលនៅជាមួយខ្លួនក្នុងគ្រាលំបាក។

នៅព្រឹកថ្ងៃពុធ Payne ទើបតែបានបង្ហោះនៅលើ Snapchat អំពីដំណើរកម្សាន្តរបស់លោក​នៅប្រទេសអាហ្សង់ទីន ដោយនិយាយអំពីការជិះសេះ លេងប៉ូឡូ និងចង់​ត្រឡប់ទៅផ្ទះដើម្បីមើលថែឆ្កែរបស់ខ្លួន។

លោក​បាននិយាយនៅក្នុងវីដេអូថា “វាជាថ្ងៃដ៏រីករាយនៅទីនេះនៅក្នុងប្រទេសអាហ្សង់ទីន” ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន



Leave a Reply

Your email address will not be published.Required fields are marked *