កូនៗបើមិនចង់ឱ្យឪពុកម្ដាយចាស់ហើយតែរស់នៅជាមួយទុក្ខព្រួយច្រើនគួរតែជៀសវាងធ្វើរឿងទាំងនេះ

ជារឿងធម្មតាទេដែលឪពុកម្ដាយគ្រប់រូបនៅលើផែនដីតែងតែនឹកគិតព្រួយបារម្ភដល់កូនៗទាំងអស់ជានិច្ច មិនថាកូនរបស់គាត់មិនអាយុចំណាស់ណាទៅហើយនោះទេ។ ដូចគ្នាដែរ ក្នុងនាមជាកូនមិនមានអ្នកណាម្នាក់ដែលចង់ឱ្យឪពុកម្ដាយរបស់ខ្លួននៅតែគិតបារម្ភមិនឈប់នោះទេ ជាពិសេសនៅពេលវ័យលោកទាំងពីរកាន់តែជ្រេទៅ។ ដូច្នេះថ្ងៃនេះ AMS សូមចូលរួមចែករំលែកនូវរឿងខ្លះៗដែលកូនគួរតែជៀសឱ្យបាន ប្រសិនបើមិនចង់ឱ្យពួកគាត់ពិបាកចិត្តច្រើន៖

១. រស់នៅគ្មានគោលដៅច្បាស់លាស់

អាចនិយាយបានថាមនុស្សពេញវ័យភាគច្រើនសព្វថ្ងៃនេះគឺមិនទាន់រកគោលដៅនៅក្នុងជីវិតឃើញនៅឡើយទេ។ ប៉ុន្តែការរស់នៅដោយគ្មានគោលដៅបែបនេះពីមួយថ្ងៃទៅមួយថ្ងៃនឹងធ្វើឱ្យជីវិតរស់នៅតែជាមួយនឹងភាពច្របូលច្របល់ និងមិនដឹងឡើយទេថាពួកគេគួរដើរទៅតាមផ្លូវមួយណាដើម្បីឱ្យជីវិតខ្លួនឯងកាន់តែប្រសើរឡើងនោះទេ។ ជាពិសេសពួកគេគឺនឹងនៅតែជាកូនក្មេងដែលរស់នៅដោយពឹងផ្អែកលើឪពុកម្ដាយទាំងស្រុងមិនថាខាងហិរញ្ញវត្ថុ ឬជីវិតផ្ទាល់ខ្លួននោះទេ។ ដូច្នេះហើយទោះបីជាឪពុកម្ដាយមានទ្រព្យសម្បត្តិមហាសាលខ្លាំងយ៉ាងណាក៏ដោយ ប្រសិនបើកូនគាត់ក្លាយជាមនុស្សដែលរស់នៅដោយគ្មានគោលដៅបែបនេះ ទោះជាគាត់នៅរស់ ឬលាចាកលោកក៏មិនបានស្ងប់ចិត្តដែរ។

២. គិតតែពីផលប្រយោជន៍

បច្ចុប្បន្ននេះនៅក្នុងគ្រួសារជាច្រើនតែងតែយកប្រាក់ ឬផលប្រយោជន៍មកធ្វើជាអាទិភាពជានិច្ចដោយវាងាយនឹងបង្កឱ្យជម្លោះ និងនាំរឿងពិបាកចិត្តរាប់មិនអស់ដល់ឪពុកម្ដាយ។ ការប្រជែងគ្នាដើម្បីផលប្រយោជន៍នឹងធ្វើឱ្យទំនាក់ទំនងក្នុងគ្រួសារកាន់តែឃ្លាតឆ្ងាយគ្នា និងប្រែពីក្ដីស្រឡាញ់ទៅជារឿងគុំគួនគ្នាជាមិនខាន។ ជាការពិតអ្នកប្រជែងគឺបានទទួលផលប្រយោជន៍មែន ប៉ុន្តែអ្នកដែលទទួលបានទុក្ខព្រួយគឺមានតែឪពុកម្ដាយតែប៉ុណ្ណោះ។ សាកស្រមៃមើលប្រសិនបើយើងចាស់ទៅ ហើយបែកភ្នែកឃើញកូនចៅរបស់យើងឈ្លោះគ្នារឿងទ្រព្យ តើក្នុងចិត្តនឹងមានអារម្មណ៍បែបណា? អារម្មណ៍បែបនោះជាអារម្មណ៍ដែលឪពុកម្ដាយរបស់យើងកំពុងមាន។

៣. ភាពចាស់ទុំ

ជាធម្មតាឪពុកម្ដាយទាំងអស់តែងតែគិតថាកូនរបស់គាត់នៅតែជាកូនក្មេងដែលគាត់នៅតាមមើលថែរក្សា ទំនុកបម្រុង និងគិតច្រើនពីអនាគតដដែលដូចពាក្យគេនិយាយតៗគ្នាថាចិញ្ចឹមកូន ១០០ ឆ្នាំព្រួយបារម្ភ ៩៩ ឆ្នាំបាត់ទៅហើយ។ ដូច្នេះជាកូនម្នាក់ត្រូវតែធ្វើឱ្យលោកមើលឃើញយើងជាមនុស្សធំ មានគំនិតចាស់ទុំគ្រប់គ្រាន់ដោយមិនចាំបាច់ឱ្យលោកទាំងពីរត្រូវគិតច្រើនទៀតនោះទេ។ ជាពិសេសគឺមិនត្រូវយកបញ្ហាទៅចែករំលែកជាមួយពួកគាត់ច្រើនពេកនោះទេ។ ដូចគ្នាដែរ ឪពុកម្ដាយគ្រប់រូបមិនត្រឹមតែចង់ឱ្យកូនរបស់គាត់ចាស់ទុំតែផ្លូវកាយ និងផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែក៏មានផ្លូវចិត្តផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន



Leave a Reply

Your email address will not be published.Required fields are marked *