អ្នកគាំទ្រអស់សង្ឃឹមរលីង ក្រោយ Li Yifeng ស្រាប់តែបោះសម្ដីបែបនេះ

ដូចប្រិយមិត្តបានដឹងស្រាប់ Li YiFeng គឺជាតារាសម្ដែងប្រុសចិនដ៏ល្បីល្បាញ និងមានឥទ្ធិពលម្នាក់ ដូច្នេះហើយក្រោយផ្ទុះរឿងអាស្រូវលោកត្រូវបានក្លាយជាប្រធានបទដែលត្រូវគេលើកឡើងមកនិយាយសឹងរាល់ថ្ងៃក្នុងមួយរយៈពេលចុងក្រោយនេះ។

យោងតាមប្រភពព័ត៌មាន Sina របស់ប្រទេសចិនបានឱ្យដឹងថា តារាប្រុសរូបនេះដាច់ចិត្តនិយាយសុំទោសដល់មហាជន និងបណ្ដាអ្នកគាំទ្ររបស់ខ្លួនហើយចំពោះកំហុសឆ្គងដែលបានសាងដូចជាជួញដូរផ្លូវភេទ និងប្រើប្រាស់សេវាកម្មផ្លូវភេទ។

ប្រភពព័ត៌មានដដែលបានឱ្យដឹង លោកបានសុំទោសតាមរយៈអ្នកនាំពាក្យ និងប្រាប់ថាលោកពិតជាស្ដាយក្រោយជាពិសេសធ្វើឱ្យគ្រប់គ្នាខកបំណងជាពិសេសអ្នកគាំទ្រផ្ទាល់របស់លោកតែម្ដង។ មួយវិញទៀត លោកប្រហែលជាមិនត្រលប់វិលចូលសិល្បៈវិញទេ អ៊ីចឹងហើយមិនបាច់រង់ចាំឡើយ។ លោកក៏បានលាអ្នកគាំទ្ររបស់ខ្លួនផងដែរ។

ជាមួយគ្នាដែរ ក្រោយត្រលប់ទៅក្រុមហ៊ុនដោះស្រាយបញ្ហានានា លោកត្រូវបានគេរាយការណ៍ថានឹងវិលត្រលប់ទៅស្រុកកំណើតនៅ Sichuan វិញ និងរស់នៅបណ្ដោះអាសន្នជាមួយឳពុកម្ដាយនៅទីនោះ។ បើតាមពាក្យចចាមអារ៉ាម លោក និងក្រុមគ្រួសារអាចនឹងផ្លាស់ទីលំនៅទៅរស់នៅប្រទេស ថៃ ឆ្នាំក្រោយ។

គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២២ តារាប្រុស Li YiFeng ត្រូវបានប៉ូលីសឃាត់ខ្លួនពីបទប្រើប្រាស់សេវាកម្ម និងជួញដូរផ្លូវភេទ ខណៈប្រេនល្បីៗ រហូតដល់ទៅ ១៤ បានប្រកាសផ្ដាច់កុងត្រាលែងសហការជាមួយលោក។ មិនតែប៉ុណ្ណោះ ឈ្មោះរបស់លោកត្រូវបានដកចេញពីរឿងភាគ រឿងកុន និងពានរង្វាន់ផ្សេងៗ រីឯបណ្ដាញសង្គម Weibo ក៏ត្រូវគេលុបចោល ព្រមទាំងអស់ឱកាសចូលសិល្បៈវិញជារៀងរហូត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ