មុនទម្លាយរឿងអតីតស្វាមីប្រើអំពើហិង្សា Angelina Jolie ធ្លាប់ចេញនិយាយពាក្យអស់នេះ

កាលពីម្សិលមិញថ្ងៃទី ៥ ខែ តុលា ឆ្នាំ ២០២២ មហាជនជាច្រើនហាក់មានការភ្ញាក់ផ្អើលខ្លាំងក្រោយលេចដំណឹងកំពូលតារាសម្ដែងស្រីល្បី Angelina Jolie បានដាក់ពាក្យបណ្ដឹងប្ដឹងអតីតស្វាមីខ្លួនលោក Brad Pitt។

យោងតាមប្រភពព័ត៌មាន CNN បានឱ្យដឹងថាក្នុងពាក្យបណ្ដឹងដែលតារាស្រីវ័យ ៤៧ ឆ្នាំរូបនេះសរសេរទៅកាន់តុលាការទីក្រុង Los Angeles បានរៀបរាប់លម្អិតពីអំពើដែលអតីតស្វាមីនាងធ្វើបាប និងប្រើអំពើហិង្សាលើកូនខ្លួន។

កាលពីថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៦ លោក Brad Pitt បានធ្វើបាបរូបនាង និងកូនៗទាំង ៦ នាក់ លើយន្ដហោះឯកជនមួយ។ នាពេលនោះរូបលោកបានឈ្លោះជាមួយកូនម្នាក់ និងបានចាប់ច្របាច់ក ទះកំផ្លៀងលើរូបគេ។ កាលនោះក្មេងៗ ទើបមានអាយុចន្លោះពី ៨ ទៅ ១៥ ឆ្នាំប៉ុណ្ណោះ។ ឃើញសកម្មភាពបែបនេះ ក្មេងៗភ័យខ្លាចយ៉ាងខ្លាំង និងបានសុំអង្វរឲ្យលោក Brad Pitt  បញ្ឈប់សកម្មភាពគាត់។

ងាកមកតារាស្រី Angelina Jolie វិញ ក៏បានលើកឡើងថាខ្លួនត្រូវបានអតីតស្វាមីធ្វើបាបដែរ។ រូបនាងត្រូវលោកចាប់អង្រួនផ្នែកក្បាល និងស្មាយ៉ាងខ្លាំ ហើយអូសចេញ អូសចូលក្នុងបន្ទប់ទឹក។ លើសពីនេះថែមទាំង ចាក់ស្រាលើនាង និងកូនៗ ទៀត។ បន្ទាប់ពីរឿងហេតុកើតឡើងរយៈពេល ៥ ថ្ងៃ Angelina Jolie ក៏សម្រេចចិត្តសរសេរឯកសារលែងលះជាមួយលោក Brad Pitt តែម្ដង។

មែនទែនទៅ មុនទម្លាយរឿងអតីតស្វាមីប្រើអំពើហិង្សានេះ បកត្រលប់ទៅកាលពីខែ មីនា ឆ្នាំ ២០២២ Angelina Jolie ធ្លាប់បាននិយាយទាក់ទងនឹងរឿងប្រើប្រាស់អំពើហិង្សាក្នុងបទសម្ភាសន៍ NBC ថា៖ កន្លែងដែលនាងរស់នៅមិនចាប់អារម្មណ៍លើអំពើហិង្សាដែលកើតមានក្នុងគ្រួសារឡើយ ខណៈការរំលោភបំពានលើកុមារពិតជាមានច្រើន។

នាងបន្ដថា៖ ប្រសិនបើមនុស្សប្លែកមុខ ឬអ្នកដទៃមកធ្វើបាបកុមារ ច្បាប់នឹងដោះស្រាយយ៉ាងយកចិត្តទុកដាក់ ប៉ុន្ដែបើវាកើតឡើងក្នុងគ្រួសារវិញបែរជាគ្មាននរណារវល់ ព្រមទាំងគិតថាវារឿងធម្មតាទាំងដែលការពិតវាជារឿងធ្ងន់ធ្ងរមួយ។ ពួកយើងត្រូវធ្វើរឿងអ្វីមួយដើម្បីដោះស្រាយបញ្ហាទាំងនេះ។

ក្រោយពីបានដឹងរឿងនេះធ្វើឱ្យមហាជនជាច្រើនជឿថា រូបនាងបានព្យាយាមឱ្យតម្រុយ និងលើកយកបញ្ហាមួយនេះមកនិយាយជាសាធារណៈដើម្បីឱ្យគ្រប់គ្នាងាកយកចិត្តទុកដាក់ចំពោះអំពើហិង្សាក្នុងគ្រួសារ និងការធ្វើបាបកុមារ។ ជាក់ស្ដែង វាមិនមែនជារឿងដែលគ្រប់គ្នាត្រូវមើលរំលងឡើយ។

តែយ៉ាងណាមិញ មិនបានប៉ុន្មានក្រោយរងការចោទប្រកាន់ខាងលោក Brad Pitt ក៏បានចេញមុខបដិសេធថា “រឿងទាំងអស់នោះសុទ្ធតែជាការកុហកបោកប្រាស់ វាមិនមែនជារឿងពិតឡើយ”។ ដូច្នេះមានតែរងចាំតាមដានបន្ដថាលទ្ធផលនឹងទៅជាបែបណា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន