អាថ៍កំបាំងពីក្រោយការហាត់សាច់ដុំធំរបស់តារាស្រី Lee Si Young ក្នុងរឿង “Sweet Home 3”

រឿងភាគល្បី “Sweet Home 3” របស់ Netflix បានចាក់ផ្សាយជាផ្លូវការ និងទទួលបានការគាំទ្រ សម្រាប់វគ្គបញ្ចប់ ស្របពេលដែលរឿងមួយនេះ ត្រូវបានគេចាត់ទុកជារឿងភាគកូរ៉េមួយដែលមានគុណភាពផងដែរ។

មែនទែនទៅ តួសម្ដែងជាច្រើនដូចជាតារាប្រុស SongKang, Lee Dohyun, Go MinSi និង Lee SiYoung សុទ្ធតែទទួលបានការចាប់អារម្មណ៍ខ្លាំង។ ទន្ទឹមនេះ សម្រាប់តារាស្រី Lee SiYoung ត្រូវបានមហាជនជាច្រើនចាប់អារម្មណ៍ចំពោះរូបរាងរបស់នាង គឺសាច់ដុំដ៏ធំ និងឈុតឆាកវាយគ្នា។

ថ្មីៗ នេះ តារាស្រី Lee SiYoung ក៏បាននិយាយពីរឿងសាច់ដុំរបស់នាង និងការហាត់ប្រាណ។ រូបនាងបានលើកឡើងថា នាងតែងត្រូវបានគេចោទសួរតើសាច់ដុំទាំងអស់នោះនៅក្នុងរឿង ជាបច្ចេកទេសកាត់តបន្ថែមមែនឬទេ? នាងបានបញ្ជាក់ថា៖ វាពិតជាមានពាក្យចចាមអារ៉ាមច្រើនទាក់ទងរឿងសាច់ដុំរបស់នាង តែវាមិនមែនជាបច្ចេកទេសកាត់តទេ វាជាសាច់ដុំពិតៗ។​

តារាស្រីរូបនេះបានលើកឡើងថា៖ នាងបានរៀបចំខ្លួន និងហាត់ប្រាណជាពិសេសជាមួយអ្នកមានបច្ចេកទេស អស់រយៈពេល ៦ ខែ។ វាជាលើកទី ១​ ផងដែរ សម្រាប់នាងដែលត្រូវថតឈុតវាយគ្នា និងមានបញ្ចេញសាច់ ហើយវាពិតជាមានសម្ពាធ។ កាលនោះ នាងមិនបានដឹងថា សាច់កន្លែងណាដែលត្រូវបញ្ចេញកំឡុងពេលថតឡើយ ដូច្នេះនាងត្រូវហាត់ប្រាណ ធ្វើឲ្យរាងកាយរឹងមាំ និងមានសាច់ដុំពេញមួយតួខ្លួន។ នាងក៏ត្រូវហូបអាហារយ៉ាងច្រើន ដើម្បីមានកម្លាំងក្នុងការហាត់យកសាច់ដុំ។ ជារឿយៗ នាងតែងតែហាត់ប្រាណគ្រប់ទីកន្លែង មិនថានៅកន្លែងហាត់ប្រាណ នៅបន្ទប់រង់ចាំ និងកន្លែងថតជាដើម។

គួរបញ្ជាក់ផងដែរថា សាច់ដុំធំ និងរូបរាងរបស់តារាស្រី Lee SiYoung បានក្លាយជាទីចាប់អារម្មណ៍ខ្លាំងនៅពេលរឿង “Sweet Home 2” បានបញ្ចេញជាផ្លូវការ ជាពិសេស នាងត្រូវបានគេសរសើរយ៉ាងខ្លាំងថាសង្ហាជាងតារាប្រុសៗ ក្នុងរឿងនេះទៅទៀត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន