ឡូយមែន! បទ «រាំទាំងទឹកភ្នែក» របស់ ម៉ម ពេជ្ជរិទ្ធ ល្បីដល់ក្រុមរាំកុមារីនៅអាមេរិកយកទៅប្រកួតប្រជែង

មិន​នឹក​ស្មាន​ សំឡេង​ផ្អែម​ស្រទន់​របស់​កំលោះ​សម្បុរ​ស្រអែម​ស្រស់ ម៉ម​ ពេជ្ជ​រិទ្ធ​ ល្បី​​ខ្លាំង​រហូត​ក្រុម​រាំ​កុមារី​ Ntxhais Ntsa Iab នៅ​សហរដ្ឋ​អាមេរិក​យក​ទៅ​ប្រកួតប្រជែង​ ​ថែម​ទាំង​ទទួល​ជយ​ជម្នះ​គួរ​​ឱ្យ​សរសើរទៀតផង​។​

នា​ពេល​ថ្មី​ៗ​កន្លង​ទៅ ​បទ​ចម្រៀង ​«​រាំ​ទាំង​ទឹក​ភ្នែក​» ​​របស់​តារា​ចម្រៀង​ ម៉ម​ ពេជ្ជ​រិទ្ធ​​ ត្រូវ​បាន​ក្រុម​រាំ​​ Ntxhais Ntsa Iab ​នៅ​សហរដ្ឋ​អាមេរិក​ជ្រើស​យក​ទៅ​ប្រកួត​រាំ​ក្នុង​កម្មវិធី​​ Sheboygan Hmong Summer Festival។​​ ជាមួយ​ក្បាច់​រាំ​ដែល​មាន​ភាព​ច្នៃប្រតិដ្ឋ​យ៉ាង​ស្រស់​ស្អាត​ និង​ទាក់​ទាញ​ គួប​ផ្សំ​ជាមួយ​បទ​ចម្រៀង​បែប​សហសម័យ​ខ្មែរ​ មាន​លាយ​បញ្ចូល​ការ​រ៉េប​ផង​ដែរ​នោះ​បាន​ធ្វើ​ឱ្យ​ក្រុម​ចម្រៀង​កុមារី​ជនជាតិភាគិតិចម៉ុង មួយ​ក្រុម​នេះ​ទទួល​បាន​សំឡេង​ទះ​ដៃ​ហោ​កញ្ជ្រៀវ​យ៉ាង​ច្រើន​​កុះករ​ពី​សំណាក់​អ្នក​ទស្សនា​នៅ​ក្នុង​កម្មវិធី​​ព្រមទាំងទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១ ​ក្នុង​ចំណោម​បេក្ខភាព ​និង​ក្រុម​រាំ​ផ្សង​ទៀត​ផង។​

ក្រោយ​ពី​បាន​​ឃើញ​ ម្ចាស់​បទ ​​​«​រាំ​ទាំង​ភ្នែក​»​ ពេជ្ជ​រិទ្ធ​ បាន​ចូល​ខមិន​សរសើរ​លើ​ការ​រាំ​របស់​កុមារី​​ដ៏​គួរ​ឱ្យ​ស្រលាញ់​ទាំង​នោះ ​ថែម​ទាំង​បាន​ចែក​រំលែក​វីដេអូ​រាំ​នេះ​នៅ​លើ​គណនី​ហ្វេសបុក​របស់​លោក​ផ្ទាល់​ផង​ដែរ​៕

ទស្សនាវីដេអូរបស់ក្រុមរាំ Ntxhais Ntsa Iab ជាមួយ​បទចម្រៀង ​​​«​រាំ​ទាំង​ភ្នែក​»https://www.facebook.com/nkaujhnubqubdanceacademy/videos/975938447597760



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​