តារាសម្ដែងកូរ៉េខាងត្បូង Lee Si Young និងស្វាមីលោក Cho Seong-hyun បានសម្រេចចិត្តលែងលះគ្នា តាមការយល់ព្រមពីភាគីទាំងសងខាង ក្រោយរៀបអាពាហ៍ពិពាហ៍អស់ពេលជាង ៨ ឆ្នាំ និងមានកូនប្រុសម្នាក់ជាចំណងដៃ។

យោងតាមសារព័ត៌មាន YTN ដែលចុះផ្សាយនៅថ្ងៃ១៧ ខែមីនា តារាស្រីវ័យ ៤២ ឆ្នាំ និងស្វាមីដែលជាអ្នកជំនួញម្ចាស់ភោជនីយដ្ឋាន កំពុងតែស្ថិតនៅក្នុងដំណាក់កាលនៃការលែងលះគ្នា ដោយអ្នកទាំងពីរបានបញ្ចូនឯកសារសំខាន់ៗទៅកាន់តុលាការទីក្រុងសេអ៊ូល តាំងតែពីដើមឆ្នាំ ២០២៥ នេះមកម៉្លេះ។
នៅក្នុងថ្ងៃតែមួយនេះ ACE FACTORY ដែលជាទីភ្នាក់ងារបស់ Lee Si Young ក៏បានចេញមកបញ្ជាក់ដែរថា ព័ត៌មានខាងលើនេះជារឿងពិត។ ក៏ប៉ុន្តែទីភ្នាក់ងារបានស្នើសុំឱ្យសាធារណជនយោគយល់ក្នុងការសួរនាំពីរឿងហេតុខាងលើនេះ ព្រោះ វាជាជីវិតផ្ទាល់ខ្លួនរបស់តារាស្រី ដែលទីភ្នាក់ងារពិបាកឆ្លើយតបទៅនឹងសំណួរផ្សេងៗលើសពីតួនាទីរបស់ខ្លួន។
សូមរំឭកផងដែរថា Lee Si Young បានរៀបការជាមួយនឹង Cho Seong-hyun នៅក្នុងឆ្នាំ ២០១៧ អំឡុងពេលដែលអាជីពសិល្បៈរបស់តារាស្រីកំពុងតែល្បីល្បាញខ្លាំង ទន្ទឹមគ្នានឹងអាជីវកម្មហាងអាហាររបស់ Cho Seong-hyun ក៏កំពុងតែរីកចម្រើនដូចគ្នា។

មួយឆ្នាំបន្ទាប់ពីរៀបការ ពោលគឺនៅខែមករា ឆ្នាំ២០១៨ តួឯកស្រីរូបនេះបានសម្រាកកូនប្រុសម្នាក់។ ជីវិតគ្រួសារដែលពេញដោយសុភមង្គលរបស់តារាស្រីរូបនេះ ធ្លាប់បានបញ្ចាំងនៅក្នុងកម្មវិធីទូរទស្សន៍ជាច្រើន រួមមានកម្មវិធី I Live Alone និង Point of Omniscient Interfere។ យ៉ាងណាមិញ អ្នកទាំងបានសម្រេចចិត្តបញ្ចប់ត្រឹមឋានៈជាស្វាមីភរិយា ត្រឹមរយៈពេល ៨ ឆ្នាំ៕























Account
Security
Favourite Content