នៅថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ ២០២៣ តារាសម្ដែងប្រុសកូរ៉េល្បីឈ្មោះ Lee Seung Gi បានប្រកាសថា ខ្លួនជិតដឹកដៃមិត្ដស្រី Lee DaIn ចូលរោងការឆាប់ៗ ខាងមុខនេះហើយ ក្រោយសេពគប់មើលចិត្ដថ្លើមអស់រយៈពេលជិត ២ ឆ្នាំ។ តារាប្រុសរូបនេះបានប្រកាសពីដំណឹងល្អទៅកាន់មហាជន និងអ្នកគាំទ្រតាមរយៈបណ្ដាញសង្គម Instagram។

ដោយក្នុងសំបុត្រនោះលោកបានរៀបរាប់ថា៖
សួស្ដីនេះគឺ Lee Seung Gi
លោកគិតថាឆ្នាំនេះលោកមានរឿងពិសេសជាច្រើនដែលចាំបាច់ត្រូវសរសេរជាហូរហែរ។ នៅថ្ងៃនេះ លោកសម្រេចប្រាប់ពីរឿងដ៏សំខាន់មួយក្នុងជីវិតទៅកាន់អ្នកគ្រប់គ្នា។ លោកបានសម្រេចចិត្តចំណាយពេលពេញមួយជីវិតរបស់ខ្លួនជាមួយមិត្តស្រី Lee DaIn ក្នុងឋានៈជាគូស្វាមីភរិយា។

លោកបានសុំមិត្ដស្រីរបស់ខ្លួនរៀបការ ហើយជាលទ្ធផលនាងក៏បានយល់ព្រម។ អ្នកទាំងពីរសម្រេចរៀបការនៅថ្ងៃទី ៧ ខែ មេសា ឆ្នាំ ២០២៣ ខាងមុខនេះ។ លោកពិតជាមានភាពរីករាយក្នុងការប្រកាសពីដំណឹងនេះប្រាប់ទៅកាន់អ្នកគ្រប់គ្នា។
មិត្តស្រីរបស់លោកជាមនុស្សដែលមានភាពកក់ក្ដៅ និងពោរពេញដោយក្ដីស្រឡាញ់។ នាងជាមនុស្សម្នាក់ដែលលោកចង់នៅក្បែរពេញមួយជីវិត។ លោកចង់សាងគ្រួសារមួយជាមួយនាង និងកាន់ដៃគ្នាជារៀងរហូតទោះមានឧបសគ្គយ៉ាងណាក៏ដោយ។
ជាចុងក្រោយលោកសង្ឃឹមថា អ្នកគាំទ្រនឹងបន្ដគាំទ្រ និងផ្ដល់ជាកម្លាំងចិត្តជូនលោក និងមិត្ដស្រី។
សូមអបអរដល់តារាប្រុស Lee Seung Gi និងមិត្ដស្រី Lee Dain៕

























Account
Security
Favourite Content