រយៈពេល ១២ ឆ្នាំជាប់គ្នា Lee Min-ho នៅតែជាតារាសម្ដែងកូរ៉េដែលមានប្រជាប្រិយភាពជាងគេសម្រាប់អ្នកគាំទ្រក្រៅប្រទេស ស្របពេល BTS នៅតែជាក្រុមចម្រៀងកូរ៉េដែលមានប្រជាប្រិយភាពជាងគេសម្រាប់ ៧ឆ្នាំចុងក្រោយ។

យោងតាមរបាយការណ៍របស់រដ្ឋាភិបាលកូរ៉េដែលចេញផ្សាយនៅដើមខែមេសានេះបង្ហាញថា ក្រុមចម្រៀងប្រុស BTS បានជាប់ចំណាត់ថ្នាក់លេខ១ ជាតារា K-pop ដែលទទួលបានការគាំទ្រជាងគេក្នុងចំណោមអ្នកគាំទ្រក្រៅប្រទេសរយៈពេលប្រាំពីរឆ្នាំជាប់គ្នា។
របាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ព្រមទាំងមូលនិធិកូរ៉េសម្រាប់ការផ្លាស់ប្តូរវប្បធម៌អន្តរជាតិ បានបង្ហាញថា BTS បានជាប់ចំណាត់ថ្នាក់លេខ១ ដោយមានការគាំទ្រ ២៤,៦ ភាគរយពីអ្នកចូលរួមការស្ទង់មតិ ស្របពេលក្រុមនារី BLACKPINK បានជាប់ចំណាត់ថ្នាក់លេខ ២ សម្រាប់ឆ្នាំទី ៦ ជាប់ៗគ្នា។
គួរបញ្ជាក់ថា របាយការណ៍នេះត្រូវបានផ្អែកលើការស្ទង់មតិតាមអ៊ីនធឺណិតលើមនុស្ស ២៦៤០០ នាក់ក្នុង ២៨ ប្រទេសចាប់ពីថ្ងៃទី ២៩ ខែវិច្ឆិកាដល់ថ្ងៃទី ២៧ ខែធ្នូ ដែលរួមមានទាំងប្រទេសចិន ជប៉ុន ថៃ ម៉ាឡេស៊ី សហរដ្ឋអាមេរិក កាណាដា និងអាហ្វ្រិក ស្របពេលការស្ទង់មតិពីប្រទេសហ្វីលីពីន និងហុងកុងត្រូវបានរួមបញ្ចូលជាលើកដំបូងក្នុងឆ្នាំនេះ។
របាយការណ៍បានបង្ហាញទៀតថា ភាពយន្ត “Squid Game” របស់ Netflix បានជាប់ចំណាត់ថ្នាក់ជារឿងភាគទូរទស្សន៍កូរ៉េពេញនិយមបំផុតរយៈពេលបួនឆ្នាំជាប់គ្នា ស្របពេលភាពយន្ត ឈ្នះពានរង្វាន់អូស្ការ “Parasite” បានកាន់កាប់តំណែងលេខ ១ ក្នុងផ្នែកភាពយន្តខ្នាតធំរយៈពេលប្រាំឆ្នាំជាប់គ្នា។


តារាសម្ដែង Lee Min Ho បានជាប់លេខ ១ ផ្នែកតារាសម្ដែងពេញនិយមជាងគេ រយៈពេល ១២ ឆ្នាំជាប់ៗគ្នា។ ភាពល្បីល្បាញដ៏យូរអង្វែងរបស់តារារូបនេះត្រូវបានគេសន្និដ្ឋានថាបានមកពីការសម្ដែងក្នុងរឿង “Boys Over Flowers” និង “Pachinko” ដែលបានពង្រីកឥទ្ធិពលរបស់លោកនៅទូទាំងអាស៊ី អាមេរិក និងអឺរ៉ុប។ Gong Yoo បានឡើងដល់ចំណាត់ថ្នាក់លេខ ២ តាមរយៈប្រជាប្រិយភាពមិនងាយសាបនៃភាពយន្ត “Train to Busan” ខណៈពេលដែល Song Hye Kyo រក្សាបានចំណាត់ថ្នាក់លេខ ៣ ដោយសាររឿងភាគ “The Glory” ។ Kim Soo Hyun ដែលសម្តែងក្នុងរឿង “Queen of Tears” បានជាប់ចំណាត់ថ្នាក់ទី ៤ ទោះបីជាថ្មីៗនេះកំពុងមានរឿងចម្រូងចម្រាសក៏ដោយ។

ជិត ៦០ ភាគរយនៃអ្នកចូលរួមឆ្លើយសំណួរបាននិយាយថាពួកគេមានឆន្ទៈក្នុងការទិញផលិតផលឬសេវាកម្មកូរ៉េបន្ទាប់ពីបានឃើញមាតិកាវប្បធម៌របស់ប្រទេសនេះ។ ផ្អែកតាមរបាយការណ៍នេះដែរ វប្បធម៌កូរ៉េដែលទទួលបានការចាប់អារម្មណ៍ជាងគេក្នុងចំណោមអ្នកគាំទ្រក្រៅប្រទេសគឺ វិស័យចម្រៀងខេប៉ុប ស្របពេលចំណាត់ថ្នាក់លេខ២ គឺអាហារកូរ៉េ និងចំណាត់ថ្នាក់លេខ៣ គឺរឿងភាគកូរ៉េ ៕























Account
Security
Favourite Content