Lee Min Ho រក្សាតំណែងជាតារាសម្ដែងកូរ៉េល្បីជាងគេលើឆាកអន្តរជាតិ ១២ ឆ្នាំជាប់គ្នា ស្របពេល BTS រក្សាតំណែងផ្នែកចម្រៀង

រយៈពេល ១២ ឆ្នាំជាប់គ្នា Lee Min-ho នៅតែជាតារាសម្ដែងកូរ៉េដែលមានប្រជាប្រិយភាពជាងគេសម្រាប់អ្នកគាំទ្រក្រៅប្រទេស ស្របពេល BTS នៅតែជាក្រុមចម្រៀងកូរ៉េដែលមានប្រជាប្រិយភាពជាងគេសម្រាប់ ៧ឆ្នាំចុងក្រោយ។

យោងតាមរបាយ​ការណ៍​របស់​រដ្ឋាភិបាលកូរ៉េដែលចេញផ្សាយនៅដើមខែមេសានេះ​​បង្ហាញ​​ថា ក្រុម​ចម្រៀង​ប្រុស BTS បានជាប់​ចំណាត់​ថ្នាក់​លេខ១ ជា​តារា K-pop ដែលទទួលបានការគាំទ្រជាងគេក្នុងចំណោមអ្នកគាំទ្រក្រៅប្រទេស​រយៈ​ពេល​ប្រាំពីរ​ឆ្នាំ​ជាប់​គ្នា។

របាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ព្រមទាំងមូលនិធិកូរ៉េសម្រាប់ការផ្លាស់ប្តូរវប្បធម៌អន្តរជាតិ បានបង្ហាញថា BTS បានជាប់ចំណាត់ថ្នាក់លេខ១ ដោយមានការគាំទ្រ ២៤,៦ ភាគរយពីអ្នកចូលរួមការស្ទង់មតិ ស្របពេលក្រុមនារី BLACKPINK បានជាប់ចំណាត់ថ្នាក់លេខ ២ សម្រាប់ឆ្នាំទី ៦ ជាប់ៗគ្នា។

គួរបញ្ជាក់ថា របាយការណ៍នេះត្រូវបានផ្អែកលើការស្ទង់មតិតាមអ៊ីនធឺណិតលើមនុស្ស ២៦៤០០ នាក់ក្នុង ២៨ ប្រទេសចាប់ពីថ្ងៃទី ២៩ ខែវិច្ឆិកាដល់ថ្ងៃទី ២៧ ខែធ្នូ ដែលរួមមានទាំងប្រទេសចិន ជប៉ុន ថៃ ម៉ាឡេស៊ី សហរដ្ឋអាមេរិក កាណាដា និងអាហ្វ្រិក ស្របពេលការស្ទង់មតិពីប្រទេសហ្វីលីពីន និងហុងកុងត្រូវបានរួមបញ្ចូលជាលើកដំបូងក្នុងឆ្នាំនេះ។

របាយការណ៍បានបង្ហាញទៀតថា ភាពយន្ត “Squid Game” របស់ Netflix បានជាប់ចំណាត់ថ្នាក់ជារឿងភាគទូរទស្សន៍កូរ៉េពេញនិយមបំផុតរយៈពេលបួនឆ្នាំជាប់គ្នា ស្របពេលភាពយន្ត ឈ្នះពានរង្វាន់អូស្ការ “Parasite” បានកាន់កាប់តំណែងលេខ ១ ក្នុងផ្នែកភាពយន្តខ្នាតធំរយៈពេលប្រាំឆ្នាំជាប់គ្នា។

តារាសម្ដែង Lee Min Ho បានជាប់លេខ ១ ផ្នែកតារាសម្ដែងពេញនិយមជាងគេ រយៈពេល ១២ ឆ្នាំជាប់ៗគ្នា។ ភាពល្បីល្បាញដ៏យូរអង្វែងរបស់តារារូបនេះត្រូវបានគេសន្និដ្ឋានថាបានមកពីការសម្ដែងក្នុងរឿង “Boys Over Flowers” និង “Pachinko” ដែលបានពង្រីកឥទ្ធិពលរបស់លោកនៅទូទាំងអាស៊ី អាមេរិក និងអឺរ៉ុប។ Gong Yoo បានឡើងដល់ចំណាត់ថ្នាក់លេខ ២ តាមរយៈប្រជាប្រិយភាពមិនងាយសាបនៃភាពយន្ត “Train to Busan” ខណៈពេលដែល Song Hye Kyo រក្សាបានចំណាត់ថ្នាក់លេខ ៣ ដោយសាររឿងភាគ “The Glory” ។ Kim Soo Hyun ដែលសម្តែងក្នុងរឿង “Queen of Tears” បានជាប់ចំណាត់ថ្នាក់ទី ៤ ទោះបីជាថ្មីៗនេះកំពុងមានរឿងចម្រូងចម្រាសក៏ដោយ។

ជិត ៦០ ភាគរយនៃអ្នកចូលរួមឆ្លើយសំណួរបាននិយាយថាពួកគេមានឆន្ទៈក្នុងការទិញផលិតផលឬសេវាកម្មកូរ៉េបន្ទាប់ពីបានឃើញមាតិកាវប្បធម៌របស់ប្រទេសនេះ។ ផ្អែកតាមរបាយការណ៍នេះដែរ វប្បធម៌កូរ៉េ​ដែល​ទទួលបានការចាប់អារម្មណ៍ជាងគេក្នុងចំណោមអ្នកគាំទ្រក្រៅប្រទេសគឺ វិស័យចម្រៀងខេប៉ុប ស្របពេលចំណាត់ថ្នាក់លេខ២ គឺអាហារកូរ៉េ និងចំណាត់ថ្នាក់លេខ៣ គឺរឿងភាគកូរ៉េ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *