ចង់ក្លាយជាតារាចម្រៀង អាចមករៀន ៥ ចំណុចនេះ ពីសមាជិកក្មេងខ្មែរ សុជាតិ 

កំលោះសង្ហា ជា សុជាតិ សមាជិកក្រុមចម្រៀងក្មេងខ្មែរ (KmengKhmer) ដែលជាក្រុមចម្រៀងដ៏មានប្រជាប្រិយភាពក្នុងដួងចិត្តយុវវ័យនាពេលបច្ចុប្បន្ន។ ជារឿយអ្នកកំលោះ​រូបនេះ រមែងត្រូវគេលើកសរសើរពីទឹកដមសំនៀង និងការប្រើប្រាស់សំឡេង ដែលឱ្យអ្នកស្តាប់ហើយចង់ស្តាប់ទៀត ជាពិសេសពេលដែលលោកបកស្រាយចម្រៀងរួមគ្នាជាមួយ កៅ ពន្លឺ សមាជិកក្រុមក្មេងខ្មែរម្នាក់ទៀត។

មុនសាងកេរ្តិ៍ឈ្មោះលើវិថីសិល្បៈដូចសព្វថ្ងៃ ក្រុមក្មេងខ្មែរ បានតស៊ូពុះពារឧបសគ្គច្រើនរាប់មិនអស់ តែដោយសារក្រុមមានគោលដៅច្បាស់លាស់ គួបផ្សំសមត្ថភាពរបស់សិល្បករទាំង ២ ធ្វើឱ្យក្រុមចម្រៀងបុរសនេះល្បីសុះសាយរហូតសព្វថ្ងៃ។

មិនត្រឹមតែចូលចិត្តចែករំលែកអារម្មណ៍ មនោសញ្ចេតនាតាមរយៈឃ្លាឃ្លោងប្រយោគ​ចម្រៀងប៉ុណ្ណោះទេ កន្លងមកសមាជិកក្រុមក្មេងខ្មែររូបនេះ តែងតែចែករំលែកបទពិសោធន៍ និងតិកនិចផ្សេងៗទៅកាន់អ្នកគាំទ្រ និងមនុស្សជុំវិញខ្លួន។ ក្នុងចំណោមនោះ កំលោះសង្ហា ជា សុជាតិ ក៏ធ្លាប់បានចែករំលែកចំណេះដឹង និងបទពិសោធន៍ខ្លះៗនៃការច្រៀងរបស់លោកទៅកាន់អ្នកគាំទ្រផងដែរ ដោយលោកបានលើកឡើងពីលំហាត់ ៥ ចំណុចងាយៗ ដែល​​អាចយកទៅហ្វឹកហាត់ ដើម្បីចេះច្រៀងដូចអ្នកចម្រៀងអាជីព។

១. ការហាត់ប្រាណកំដៅសាច់ដុំ៖ គឺជាការហាត់ប្រាណទូទៅដែលយើងតែងតែធ្វើវាមុនពេលលេងកីឡាអ្វីមួយ

២. ការសម្រួលរាងកាយតាមបច្ចេកទេសសំឡេង៖ គឺជាការសម្រួលខាងផ្នែកអវយវៈមួយចំនួនដែលចាំបាច់សម្រាប់ការច្រៀង (ឧហ៖ មុខ កញ្ចឹងក និងស្មា)

៣. ការស្រែកបើកសំឡេង៖ គឺជាការប្រើប្រាស់សំឡេងមួយចំនួន ដើម្បីស្រែកក្នុងការបើកបំពង់ក ក៏ដូចជាការស្រែកច្រៀងតាមណោតភ្លេង

៤. ការហាត់ដង្ហើម៖ គឺជាការហ្វឹកហាត់ ដើម្បីប្រមូលខ្យល់ឱ្យចូលទៅក្នុងខ្លួន​ឱ្យបានច្រើន ជាពិសេសធ្វើឱ្យដង្ហើម​បានវែង 

៥. ការច្រៀងបទចម្រៀងដែលអ្នកចេះ៖ គឺជាការច្រៀងបទចម្រៀងទូទៅ ដែលធ្វើឱ្យអ្នកមានអារម្មណ៍ថា អ្នកមានទំនុកចិត្តលើខ្លួនឯង ក៏ដូចជាបង្កើនសមត្ថភាពនៅក្នុងការច្រៀងរបស់អ្នកថែមទៀត។

ការលើកឡើងខាងលើនេះ ជាបទពិសោធន៍ផ្ទាល់់របស់សមាជិកក្រុមក្មេងខ្មែររូបនេះ ដែលលោកធ្លាប់បានចំណាយពេលធ្វើការសិក្សាស្រាវជ្រាវឯកសារ និងមេរៀនមួយចំនួនទាក់ទងអ្វីដែលអ្នកចម្រៀងត្រូវធ្វើ កាលពីអំឡុងឆ្នាំ ២០១៣។ សុជាតិ បានចំណាយពេលហាត់រៀនដោយយកចិត្តទុកដាក់រាល់ថ្ងៃ រយៈពេល១ ឆ្នាំពេញទើបសម្រេចចិត្តជាលទ្ធផល ប៉ុន្តែសម្រាប់អ្នកគ្រប់គ្នាអាចចំណាយលឿន ឬក៏យូរជាងនេះអាស្រ័យលើការចំណាយពេលផ្តោតលើវារៀងៗខ្លួន តែលោកសូមលើកទឹកចិត្តឱ្យធ្វើការហ្វឹកហាត់ជាប្រចាំ៕

សម្រាប់វីដេអូលម្អិតលោកអ្នកអាចចូលទៅទស្សនាក្នុងគណនី Tik Tok ផ្លូវការរបស់ ជា សុជាតិ ឈ្មោះថា @socheat_official



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន