Content Creator សួន ធីតា ប្តេជ្ញាធ្វើគ្រប់យ៉ាង ដើម្បីឱ្យកូនស្រីក្លាយជាម៉ូដែលអាជីព 

អ្នកផលិតមាតិកាកម្សាន្តបែបប្លែកៗពីដំណើរកម្សាន្ត និងការរស់នៅប្រចាំថ្ងៃ សួន ធីតា កំពុងជំរុញលើកទឹកចិត្តកូនស្រីបណ្តូលចិត្ត គឹម អាយវីន អាយុ ៦ ឆ្នាំ ឱ្យដើរលើវិថីសិល្បៈ តាមរយៈការងារជាតារាបង្ហាញម៉ូដ។ អ្នកម្តាយរូបនេះបានឱ្យដឹងថា ដំបូងខ្លួនគ្រាន់តែចង់ស្វែងរកអ្វីថ្មីសម្រាប់កូនស្រីតែប៉ុណ្ណោះ ដោយសាកល្បងឱ្យនាងចូលហាត់រៀនដើរម៉ូដជាមួយលោកគ្រូ អូលីវ៉ា គង់ តែគួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់ កូនស្រីរបស់អ្នកនាងមានដុងលើការដើរម៉ូដខ្លាំងមែនទែន ថែមទាំងឆាប់ចាប់គន្លឹះនៃការដើរម៉ូដថែមទៀតផង។ 

វ័យទើប ៦ ឆ្នាំក៏ពិតមែន កុមារី គឹម អាយវីន ចេះដើរម៉ូដ និងកាច់ស្ទីល៍ pose មិនចាញ់តារាម៉ូដែលរៀមច្បងប៉ុន្មានឡើយ។ ឃើញកូនស្រីមានដុងលើការដើរម៉ូដបែបនេះ Content Creator រូបនេះ មិន​បង្អាក់ដំណើរកូនស្រីឡើយ ផ្ទុយទៅវិញមានតែខំប្រឹងជួយជ្រោមជ្រែង និងជំរុញលើកទឹកចិត្តកូនស្រីបន្ថែម ដើម្បីឱ្យនាងមានឱកាសក្លាយជាតារាបង្ហាញម៉ូដអាជីពម្នាក់ ទៅថ្ងៃអនាគត។

អ្នកម្តាយសម័យថ្មីរូបនេះ បានប្រាប់ឱ្យអ្នកសារព័ត៌មានសិល្បៈក្នុងស្រុកដឹងថា ពេលនៅផ្ទះ អាយវីន គ្រាន់តែជាក្មេងស្រីម្នាក់ ចេះយំចេះទារលេងរបស់របរដូចកូនក្មេងដទៃ ប៉ុន្តែពេលដើរលើឆាកនាងប្រៀបបីដូចជាមនុស្សផ្សេងម្នាក់ទៀត ដែលយល់ច្បាស់ពីក្រឡាដែលត្រូវដើរ ទឹកមុខដែលត្រូវបញ្ចេញឱ្យទស្សនិកជនឃើញ។ ក្នុងនាមជាអ្នកម្តាយ អ្នកនាងពិតជាសប្បាយចិត្ត ហើយរំភើបខ្លាំងពេលឃើញកូនស្រីពូកែបែបនេះ។

អ្នកនាងបានចំណាយពេលជូនកូនស្រីទៅហាត់រៀនដើរម៉ូដនៅសាលារបស់ អូលីវ៉ា គង់ ពុំដែលខាន ហើយអ្វីដែលធ្វើឱ្យអ្នកនាង និងស្វាមីមានមោទនភាពបំផុតនោះគឺ កូនស្រីមានឱកាសបានចេញទៅដើរម៉ូដក្នុងព្រឹត្តិការណ៍ជាតិធំៗ និងកម្មវិធីលំដាប់អន្តរជាតិនៅក្រៅប្រទេសផងដែរ ទាំងដែលសព្វថ្ងៃ អាយវីន អាយុទើបតែ ៦ ឆ្នាំសោះ តែកុមារីគួរឱ្យស្រលាញ់នេះ ពិតជាក្លាហានខ្លាំងណាស់ ហ៊ានដើរលើឆាកបង្ហាញម៉ូដជាមួយតារាម៉ូដែលរៀមច្បងជាច្រើនរូប។

ដោយសារខ្លួនជាអ្នកស្រលាញ់ការផលិតវីដេអូ និងតែងតែផលិតវីដេអូកម្សាន្តប្លែកៗបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកជារឿយៗ Content Creator សួន ធីតា ប្តេជ្ញារិះរកគំនិតសិល្បៈថ្មីៗមកធ្វើវីដេអូប្រម៉ូតកូនស្រី គឹម អាយវីន ឱ្យបានច្រើន ដើម្បីឱ្យឆាប់មានគេស្គាល់ច្រើនជាងនេះ។ មួយវិញទៀត អ្នកនាងក៏ចង់ឱ្យកូនស្រីមានឱកាសចូលរួមសម្តែងភាពយន្តឱ្យផលិតករក្នុងស្រុក ព្រោះអ្នកនាងមើលឃើញថា ក្រៅពីការដើរម៉ូដ អាយវីន ក៏មានទេពកោសល្យលើការសម្តែងផងដែរ។ មិនតែប៉ុណ្ណោះ កុមារីឆ្លាតវ័យរូបនេះ ក៏កំពុងហាត់រៀនរាំជាការបន្ថែមសមត្ថភាពសិល្បៈទៀតផង។

អ្នកផលិតមាតិកាលេចធ្លោ សួន ធីតា នឹងបន្តជំរុញកូនស្រីឱ្យចូលរួមកម្មវិធីដើរបង្ហាញម៉ូដនានាបន្តបន្ទាប់ ឱ្យនាងកាន់តែមានបទពិសោធន៍ក្នុងដើរបង្ហាញម៉ូដ ហើយរឹតតែពិសេសប្រសិនមានឱកាសចេញទៅដើរម៉ូដនៅលើឆាកអន្តរជាតិបន្តទៀត។ ក្រៅពីការជួយជំរុញលើទឹកចិត្តកូនស្រី អ្នកម្តាយរូបនេះក៏បណ្តុះគំនិតកូនឱ្យចេះស្រលាញ់សិល្បៈវប្បធម៌ដ៏ផូរផង់របស់ខ្មែរ ធ្វើយ៉ាងណានាំសិល្បៈខ្មែរទៅបង្ហាញលើឆាកអន្តរជាតិតាមកាលៈទេសៈដែលអាចធ្វើទៅបាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ