Lay ឬ Zhang YiXing ជាតារាប្រុសលេចធ្លោម្នាក់ក្នុងវិស័យចម្រៀង ក្នុងប្រទេសចិន ខណៈអ្នកគាំទ្រខេប៉ុបបានស្គាល់ថាជាសមាជិកម្នាក់របស់ EXO។ ប៉ុន្មានឆ្នាំចុងក្រោយលោកបានផ្ដោតលើការសម្ដែង ហើយក៏ត្រូវបានជ្រើសរើសជាតួឯកក្នុងភាពយន្ដថ្មីរបស់តារាជើងចាស់ ឈិន ឡុង ផងដែរ គឺរឿង “A Legend”។ សម្រាប់រឿងនេះ គឺជាសែស្រឡាយជាមួយរឿងល្បីរបស់លោក ឈិន ឡុង “The Myth” ដែលចេញក្នុងឆ្នាំ ២០០៥។

ជាមួយគ្នាដែរ សម្ដែងក្នុងរឿង “A Legend” តារាប្រុស Lay ត្រូវបានលោក ឈិន ឡុង សរសើរយ៉ាងខ្លាំងពីការតស៊ូរបស់លោក។ បើតាមសម្ដីរបស់ ឈិន ឡុង ក្នុងរឿងនេះ Lay មានឈុតឆាកវាយគ្នាយ៉ាងច្រើន។ Lay បានចាប់ផ្ដើមរៀនក្បាច់គុនកុងហ្វូបន្ថែម និងស្ថិតក្រោមការហ្វឹកហាត់យ៉ាងខ្លាំង។ លោកក៏បានហាត់ប្រដាល់បន្ថែមផងដែរ។


លោកបន្ថែមថា៖ បើទោះជា Lay ជួបបញ្ហារបួស ឈឺខ្នងយ៉ាងខ្លាំងក៏ដោយ ក៏លោកនៅតែបន្ដថតរឿង និងបំពេញការងាររបស់លោកបានយ៉ាងល្អដល់ទីបញ្ចប់។ ប្រសិនបើគេហ្វឹកហាត់បន្ថែមទៀត និងមានការជំរុញលើកទឹកចិត្ដ គេនឹងក្លាយជាតារាលេចធ្លោម្នាក់នាពេលអនាគត។
តារាសម្ដែងជើងចាស់ ឈិន ឡុង បានបន្ថែមថា៖ លោកកាន់តែមានវ័យចំណាស់ទៅហើយ បើខិតខំប្រឹងប្រែងគេនឹងអាចក្លាយជាតារាលេចធ្លោបន្ដដំណែង ព្រោះមិនសូវមានតារាក្មេងជំនាន់ក្រោយហ៊ានថតឈុតវាយគ្នាឡើយ។ Lay ជាតារាជំនាន់ក្រោយម្នាក់ដែលមានភាពក្លាហាន គេធ្លាប់ហាត់រៀនរាំ ដូច្នេះគេអាចរៀនក្បាច់គុនវាយគ្នាបានយ៉ាងលឿន។


គួរបញ្ជាក់ថា ភាពយន្ដខ្នាតធំរបស់ប្រទេសចិន “A Legend” នឹងចាក់ផ្សាយឆាប់ៗ នៅថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០២៤ ខាងមុខនេះ៕


























Account
Security
Favourite Content