អ្នកជំនួញស្រី និងអ្នកបង្កើតមាតិកា ពេជ្រ ពិសី បានកំពុងជោគជ័យលើវិថីអនឡាញ ហើយក៏កើនប្រជាប្រិយភាពឥតឈប់ឈរដែរ នាមួយរយៈចុងក្រោយនេះ។ ក្រឡេកទៅមើល Collection ចុងក្រោយរបស់ ពិសី គឺផ្កា Lip Oil ដែលមានទាំងការគាំទ្រ និងមតិរិះគន់។


បើទោះជាមានមតិរិះគន់លើផលិតផលថ្មីរបស់ ពេជ្រ ពិសី ក៏ដោយ តែនាងមិនបានបាក់ទឹកចិត្តចំពោះរឿងនោះឡើយ។ ផ្ទុយទៅវិញនាងបានរៀបចំ Pop up និងសម្ពោធលក់ផលិតផលថ្មី ផ្កា Lip Oil យ៉ាងធំសម្បើមរយៈពេល ១០ ថ្ងៃ នៅកោះនរា ចាប់ពីថ្ងៃ ១៦ ម្សិលមិញ ហើយថ្ងៃបើកសម្ពោធ ក៏បានចុះហត្ថលេខាជាមួយ BA ដែលជាស្រីស្អាត ពូកែលេងខ្លួនស៊ិចស៊ី និងជាសង្សារកំពូលតារារ៉េប វណ្ណដា។
Lauryn បានក្លាយជាអ្នកតំណាងឲ្យ ផ្កា Lip Oil របស់ ពិសី យ៉ាងពេញលេញចាប់ពីថ្ងៃ ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ ក្រោយការចុះហត្ថលេខានៅចំពោះមុខមហាជនច្រើនកុះករ។ ក្រោយវីដេអូ ដែល ផ្កា បានបង្ហោះពីស្រមោលមនុស្សស្រីកាន់ផលិតផលថ្មី របស់ ផ្កា Lip Oil មានអ្នកគាំទ្រជាច្រើនបានទស្សន៍ទាយត្រូវថាជា Lauryn។
សង្សារសំណព្វចិត្ត វណ្ណដា បានក្លាយជាអ្នកប្រម៉ូតផលិតផលដែលទទួលបានការគាំទ្រខ្លាំង ព្រោះរូបភាព និងវីដេអូរបស់នាងបង្ហោះលើបណ្ដាញសង្គមមានអ្នកមើលច្រើនមិនចាញ់តារាល្បីៗដទៃទៀតឡើយ៕






រូបភាព៖ ផ្កា – phka និង Lauryn























Account
Security
Favourite Content