Shawn Dou និងភរិយាចេញបកស្រាយ ក្រោយព័ត៌មានលែងលះល្បីសុសសាយលើអ៊ិនធឺណិត

គូស្នេហ៍តារាល្បីចិន គឺតារាសម្តែង Shawn Dou (Dou Xiao) និងភរិយាជាកូនស្រីមហាសេដ្ឋី Laurinda Ho Chiu-lin បានឆ្លើយតបទៅនឹងព័ត៌មានពាក្យចចាមអារ៉ាមលែងលះគ្នាថ្មីៗនេះ ដែលត្រូវបានចែករំលែកយ៉ាងសុសសាយនៅលើបណ្តាញសង្គម បន្ទាប់ពីភរិយាមហាសេដ្ឋីហុងកុង Charles Heung គឺ Tiffany Chen បានបង្ហោះទម្លាយពីបញ្ហាជីវិតគូរបស់អ្នកទាំងពីរ។

នៅល្ងាចថ្ងៃទី ២៣ ខែតុលា តារាប្រុស Dou បានចូលទៅក្នុង Weibo ដោយសុំទោសចំពោះការបង្កភាពភ្ញាក់ផ្អើលលើអ៊ីនធឺណិត និងជំរុញឱ្យសាធារណជនកុំជឿ ឬផ្សព្វផ្សាយពាក្យចចាមអារ៉ាមនោះបន្ត។

លោកបានសរសេរថា៖ “សួស្តីអ្នកទាំងអស់គ្នា! ដំបូងឡើយ ខ្ញុំសូមអភ័យទោសចំពោះសំឡេងរំខានតាមអ៊ីនធឺណិតក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ ដែលទាក់ទាញចំណាប់អារម្មណ៍របស់សាធារណជន។ ដំបូងឡើយ យើងមិនចង់ឆ្លើយតបទៅនឹងប្រធានបទដែលគ្មានមូលដ្ឋានទាំងនេះទេ ប៉ុន្តែស្ថានភាពកាន់តែរាលដាលឡើង។ សូមកុំជឿ ឬផ្សព្វផ្សាយពាក្យចចាមអារ៉ាមទាំងនោះ។ សូមអរគុណ”។

ក្រោយមកខាងភរិយា Laurinda Ho ក៏បានចែករំលែកការបង្ហោះរបស់ស្វាមីដោយសរសេរបន្ថែមថា ខណៈដែលនាងពេញចិត្តចំពោះការព្រួយបារម្ភរបស់សាធារណជន ប៉ុន្តែស្ថិរភាពនៃទំនាក់ទំនងរបស់ពួកគេមិនចាំបាច់បង្ហាញជាសាធារណៈនោះទេ។ នាងបានបញ្ជាក់ថា អាពាហ៍ពិពាហ៍របស់ពួកគេមានភាពនឹងន ហើយបានអំពាវនាវឱ្យបញ្ចប់ការចែកចាយព័ត៌មានមិនពិត។

អាពាហ៍ពិពាហ៍ក្រោមខ្សែភ្នែកមហាជន

Laurinda Ho ត្រូវបានគេសរសើរថាជា “អ្នកស្នងមរតកដ៏ស្រស់ស្អាតបំផុត” របស់មហាសេដ្ឋីកាស៊ីណូម៉ាកាវ Stanley Ho Hung-sun និងបានស្ថិតនៅក្នុងក្រសែភ្នែកសាធារណៈជាយូរមកហើយ ហើយការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយកាន់តែខ្លាំងឡើងបន្ទាប់ពីរៀបការជាមួយ Shawn Dou។

គូស្នេហ៍ដែលបានរៀបការនៅបាលីក្នុងឆ្នាំ ២០២៣ ជាមួយនឹងពិធីមង្គលការដ៏ប្រណីតបន្ទាប់ពីសេពគប់គ្នាអស់រយៈពេលបួនឆ្នាំ បានប្រឈមមុខនឹងព័ត៌មានរង្គោះរង្គើជាបន្តបន្ទាប់តាមអ៊ីនធឺណិត រួមទាំងសេចក្ដីរាយការណ៍ថា Dou បានបដិសេធមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងមុនរៀបការ និងព័ត៌មានថាគូស្នេហ៍នេះបានរស់នៅដាច់ដោយឡែកពីគ្នាដោយសារតែកាតព្វកិច្ចការងារ។

ពាក្យចចាមអារ៉ាមតាមអ៊ីនធឺណិតបានបង្ហាញថា Shawn Douបានចំណាយប្រាក់ ៥០ ទៅ ៨០ លានដុល្លារហុងកុង (ប្រហែល ៦ ទៅ ១០ លានដុល្លារអាមេរិក) សម្រាប់ពិធីមង្គលការនេះ ប៉ុន្តែអ្នកលេងអ៊ីនធឺណិតបានបង្ហាញថាម្តាយខាងស្រីបានចំណាយប្រាក់ ៥០ លានដុល្លារហុងកុង ដោយ Dou បានចូលរួមតែ ៥ លានដុល្លារហុងកុងប៉ុណ្ណោះ ព្រោះលោកមិនមានសិទ្ធិលើទ្រព្យសម្បត្តិគ្រួសារទេ។

ចាប់តាំងពីពិធីមង្គលការរបស់ពួកគេមក Laurinda Ho បានបង្ហាញថាប្ដីប្រពន្ធពួកគេបានរស់នៅបែកគ្នាមួយរយៈធំហើយ ដោយបានរក្សាទំនាក់ទំនងជាចម្បងតាមរយៈការខលវីដេអូ និងទូរស័ព្ទនិយាយគ្នា ដែលបានជំរុញឱ្យមានការសង្ស័យបន្ថែមទៀតពីប្រព័ន្ធផ្សព្វផ្សាយ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *