បើតាមការបញ្ជាក់ស្ថាប័នគ្រប់គ្រងរបស់ ល្អហួស បានប្រកាសឲ្យដឹងថា ម្ចាស់មកុដ Miss Preteen Junior Idol World 2024 មិនបានទៅចូលរួមការផ្ទេរមកុដដល់ Miss Preteen Junior Idol World 2025 ឡើយ ដោយសារភាពតានតឹងរវាងព្រំដែនកម្ពុជា-ថៃ នៅមិនទាន់មានភាពថមថយ។


យុវតីវ័យ ១៦ ឆ្នាំ គឺជា Miss Preteen Junior Idol World 2024 និងជាអ្នកបំពាក់មកុដទៅឲ្យ Miss Preteen Junior Idol World 2025 ដែលកម្មវិធីនោះ ត្រូវធ្វើឡើងនៅប្រទេសថៃ។ តែដោយសារស្ថានភាពតានតឹងនៃប្រទេសទាំង ២ ទាំងសាមីខ្លួន និងស្ថាប័នគ្រប់គ្រងនាង ក៏សម្រេចមិនទៅចូលរួមដោយផ្ទាល់នៅទីនោះ។
លោក អ៊ិន វិចិត្រ បានបង្ហោះឲ្យដឹងថា ល្អហួស និងខាងក្រុមហ៊ុនផ្ទាល់បានត្រៀមខ្លួនរាប់ខែហើយ មុនមានជម្លោះខ្មែរ-ថៃ។ ក្រុមគ្រួសារ របស់បវរកញ្ញារូបនោះ ក៏ចំណាយប្រាក់រាប់ម៉ឺនដុល្លារ រៀបចំសម្លៀបំពាក់។ បន្ថែមពីនោះ លោកក៏បានអរគុណ ការលះបង់របស់ពួកគាត់ គិតជាតិជាធំ ជាងរឿងផ្ទាល់ខ្លួន។
លោក អ៊ិន វិចិត្រ ក៏បញ្ជាក់ថែមទៀតថាមិនមែនមានតែ ល្អហួស នោះទេ ដែលមិនបានទៅផ្ទេរមកុដ ដោយលោកមិនបញ្ជូនបវរកញ្ញានៃក្រុមហ៊ុនលោក ទៅប្រកួតនៅប្រទេសថៃនោះទេ ក្នុងនោះមានកម្មវិធីមួយ ដែលប្រកួតនៅខែ៧៕




រូបភាព៖ Laor Hours























Account
Security
Favourite Content