មកុដ ១ ទៀតហើយ! ជូរី ល្អហួស ជយលាភី Miss Teen Cambodia 2025

កាល​ពី​រាត្រី​ថ្ងៃ​ ១៦ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ ក្នុង​កម្មវិធី Miss Teen Cambodia 2025 បាន​រក​ឃើញ​ម្ចាស់​មកុដ គឺ​បាន​ទៅ​លើ​យុវតី ជូរី ល្អហួស។ សម្រាប់ ល្អហួស នេះ​ជា​មកុដ​ទី ៣ របស់​នាង​ហើយ​ទាំង​ឆាក​ជាតិ និង​អន្តរជាតិ ក្នុង​នោះ​មាន​ដូចជា Miss Preteen, Miss Junior Idol World។

យុវតី​រូប​នេះ​មាន​ទេពកោសល្យ រូប​សម្រស់ និង​ចំណេះដឹង ស័ក្ដិសម​សម្រាប់​ចូលរួម​លើ​ឆាក​បវរកញ្ញា ហើយ​មហាជន​មើល​ឃើញ​ថា​នាង​គ្មាន​ការ​ខ្លាច​ញញើត​ដៃគូ​ប្រកួត​ប្រជែង​ឡើយ។ ឆ្លងកាត់​វិញ្ញាសា​ជាច្រើន​បវរកញ្ញា​យុវតី​វ័យ ១៧ ឆ្នាំ​រូប​នេះ បាន​បញ្ចេញ​អស់​សមត្ថភាព ហើយ​ក៏​ទទួល​បាន​ការ​កោតសរសើរ​ថា​នាង​ពូកែ​សឹងតែ​គ្រប់​យ៉ាង។ ដូចនេះ​ហើយ​ទើប​មកុដ Miss Teen Cambodia 2025 មិន​បាន​ទៅ​ណា​ឆ្ងាយ​ពី​ដៃ ជូរី ល្អហួស បាន​ក៏​ព្រោះតែ​នាង​មាន​សមត្ថភាព​ទាំង​ព្រមមិន​ថា ការ​ដើរ ច្រៀង រាំ និង​ឆ្លើយសំណួរ។

ប៉ុន្មាន​ឆ្នាំ​នៅ​លើ​វិថី​បវរកញ្ញា​វ័យ​ក្មេង ល្អហួស នាង​ទទួល​បាន​ការ​សាទរ និង​តែង​តែ​ចង់​ឲ្យ​នាង​ចូលរួម​កម្មវិធី beauty pageant ធំ​ៗ ដើម្បី​មាន​ឱកាស​ចេញ​ទៅ​ប្រកួត​ក្រៅ​ប្រទេស និង​បង្ហាញ​ឲ្យ​អន្តរជាតិ​ដឹង​ថា​បវរកញ្ញា​ខ្មែរ ពិតជា​អស្ចារ្យ និង​មាន​គ្រប់​យ៉ាង​ដែលចង់បាន។

ក្រៅពី​មកុដ​ធំ​ហើយ​នោះ MTC28 ល្អហួស ក៏​ទទួល​បាន​ពាន​រង្វាន់ Miss Princess Alanka, Best Evening Gown, Miss Social Media និង Miss Beautiful Hair។ ការ​គ្រងមកុដ​របស់ ជូរី ល្អហួស ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ​នៃ​វិស័យ​បវរកញ្ញា។

ចំណែក MTC 14 ​អាណា នីកូលី ជា​លំដាប់​រង​ទី១ និង​លំដាប់​រង​ទី ២ ពាក់​ស្លាក MTC 12 កៅ អ៊ែនជឺលីណា និងលំដាប់​រង​ទី​៣ពាក់​ស្លាក​លេខ MTC18 ដួង សៀងម៉ារីណា ហើយ​ចុង​ក្រោយ​លំដាប់​រង​ទី​៤​បាន​ទៅ​លើ MTC 15 ផូ សុផានី៕

អាណា នីកូលី

កៅ អ៊ែនជឺលីណា

ដួង សៀងម៉ារីណា

ផូ សុផានី

រូបភាព៖Miss Teen Cambodia


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។

កម្ពុជាត្រូវជ្រើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងទីក្រុង Angoulême

អបអរ​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រទេស​កិត្តិយស​សម្រាប់​មហោស្រព​ភាពយន្ត​និយាយ​ភាសា​បារាំង​ទីក្រុង Angoulême លើក​ទី​១៩ ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០២៦។

ឆ្នាំមុនមករៀបចំកម្មវិធីបង្ហាញម៉ូដនៅប្រាសាទខ្មែរ ស្រាប់តែស្ងាត់ៗនេះប្រធានក្រុមហ៊ុន Bvlgari Jc babin ត្រឡប់មកសៀមរាបម្ដងទៀត

ជឿ​ថា​ប្រិយមិត្ត​ពិត​ជា​ចាំ​ពី​ព្រឹត្តិការណ៍ Bvlgari Aeterna Angkor Thom High Jewelry នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​២១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ដោយ​បាន​នាំ​យក​គ្រឿងអលង្ការ​មាន​តម្លៃ និង​ជា​របស់​ប្រណិត​មក​កម្ពុជា មាន​តម្លៃ​

សាស្ត្រាចារ្យ ខ្លូត រតនា ចង់ឱ្យមានអ្នកបន្តវេន ត្បិតមិនចង់ឃើញ «ល្ខោននិយាយ» ត្រូវបាត់បង់

មិន​ត្រឹម​ជា​សាស្ត្រាចារ្យ​មួយ​រូប​ដែល​កំពុង​បង្ហាត់​បង្រៀន​កូន​សិស្ស​លើ​ជំនាញ​សិល្បៈ​បុរាណ​លោក ខ្លូត រតនា ជា​ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​បាន​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ក្នុង​នាម​ជា​ផលិតករ តារា​សម្ដែង និង​ជា​អ្នក​ដឹក​

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក

Leave a Reply

Your email address will not be published.Required fields are marked *