កម្មវិធីប្រកួតប្រជែងសម្រស់គឺជាគោលដៅបន្ទាប់របស់យុវតី ជូរី ល្អហួស ក្រោយពីបញ្ចប់ជំហានទី២គឺ Miss Teen Cambodia។ នេះបើយោងទៅតាមការបង្ហោះរបស់សាមីខ្លួនផ្ទាល់លើបណ្ដាញសង្គមកាលពីពេលថ្មីៗនេះ។


យុវតីដែលកំពុងតែទទួលបានការគាំទ្រខ្លាំងនៅក្នុងវិស័យសិល្បៈទាំងផ្នែកបវរកញ្ញា និងសម្ដែងរូបនេះ បានសរសេររៀបរាប់ថា “ដាក់គោលដៅថ្មី ពង្រឹងសមត្ថភាពបន្ថែម ក្រោយបញ្ចប់ជំហានទី២ Miss Teen Cambodia គោលដៅទី៣Miss Universe Cambodia 🇰🇭 ពុកម៉ែបងប្អូន ចង់អោយ ល្អហួស ចូលប្រកួតឆ្នាំណាដែរ“។
សំណួររបស់បវរកញ្ញាវ័យក្មេងដែលមានទាំងអ្នកគាំទ្រក្នុង និងក្រៅស្រុករូបនេះធ្វើឲ្យមានការបញ្ចេញមតិលើកឡើងឲ្យនាងចូលរួមឆាប់ៗនេះតែម្ដង ព្រោះនាងក៏មានសមត្ថភាព ព្រមទាំងបទពិសោធន៍ជាច្រើនមកហើយដែរ។



បើទោះជា ល្អហួស ចិញ្ចឹមចិត្ត និងដាក់គោលដៅមក Miss Universe Cambodia រួចហើយក៏ដោយ តែអ្នកគាំទ្រយុវតីរូបនេះ ភាគច្រើនយល់ឃើញថា នាងស័ក្ដិសមទៅរកកម្មវិធីប្រកួតប្រជែងសម្រស់ផ្សេងសិន មុនចូលសមរភូមិ Miss Universe Cambodia។ Beauty pageant ដែលអ្នកគាំទ្រលើកឡើងឲ្យ ល្អហួស ចូលរួមប្រកួតជាមុន មានទាំង Miss International, Miss Supranational, Miss Earth ឬក៏ Miss World សិន។
ការលើកឡើងរបស់ ល្អហួស ចង់ចូលប្រកួត Miss Universe Cambodia បន្ទាប់ពីកម្មវិធី Miss Universe Cambodia 2025 ទើបតែបញ្ចប់ថ្មីៗនេះ។ ក្រោយជ្រើសបានម្ចាស់មកុដ Miss Universe Cambodia 2025 គឺ ថៃ នារីសុជាតា ល្អហួស ក៏បានសាទរដល់លទ្ធផលនេះដែរ។
ជូរី ល្អហួស មានឈ្មោះពិត សុខ គីមហ័ង អាយុ ១៧ ឆ្នាំ កម្ពស់ ១,៦៧ ម៉ែត្រ ទម្ងន់ ៤២ គីឡូក្រាម។ យុវតីរូបនេះជាម្ចាស់មកុដ Miss Pre Teen Cambodia 2023 ហើយនៅឆ្នាំ ២០២៤ ល្អហួស បានមកុដពីកម្មវិធី Junior Idol World Official 2024។ ល្អហួស ក៏ជាតារាសម្ដែង និងបង្ហាញម៉ូដផងដែរ ហើយថ្មីៗនេះភាពយន្តខ្នាតធំ «ម្ចាស់កញ្ចក់» កំពុងចាក់បញ្ចាំងគ្រប់រោងកុននៅស្រុកខ្មែរ៕





រូបភាព៖ Laor Hours























Account
Security
Favourite Content