គ្រាន់តែបើកទំព័រថ្មីនៃឆ្នាំ ២០២៥ ភ្លាម ផេក Miss Teen Cambodia បានបង្ហោះជាផ្លូវការឱ្យដឹងថា ជូរី ល្អហួស ដាក់ពាក្យចូលរួមប្រកួតក្នុងកម្មវិធី Miss Teen & Miss Teen Icon Cambodia 2025 បាត់ទៅហើយ ដោយដំណឹងល្អនេះ ក៏ត្រូវបានសាមីខ្លួនចែករំលែកផងដែរ។

មហាជនដែលតែងទន្ទឹងចាំមើលថា ល្អហួស នឹងដាក់ពាក្យប្រកួតក្នុងកម្មវិធីណាបន្ទាប់ ពេលនេះបានសម្ដែងក្ដីរំភើប និងអបអរស្រីស្រស់រូបនេះចំពោះដំណឹងនៃការចូលរួមប្រកួតជាថ្មីម្ដងទៀតក្នុងកម្មវិធី Miss Teen & Miss Teen Icon Cambodia 2025។
ពិតណាស់ ល្អហួស តែងបង្ហើបតម្រុយជារឿយៗអំពីការចូលប្រកួតជាថ្មីម្ដងទៀត បន្ទាប់ពីកញ្ញាបានទទួលជយលាភី និងបានក្លាយជាម្ចាស់មកុដ Miss Preteen Junior Idol World 2024 រហូតធ្វើឱ្យមហាជនក៏ដូចជាអ្នកគាំទ្ររបស់កញ្ញាបន្តតាមដាន និងពិតជាចង់ដឹងថាស្រីស្រស់រូបនេះសម្រេចចិត្តចូលប្រកួតក្នុងកម្មវិធីក្នុងស្រុកណាមួយបន្ត? យ៉ាងណាមិញ ក្រោយការផ្ទេរមកុដទៅឱ្យម្ចាស់ជយលាភីថ្មីក្នុងកម្មវិធី Miss Preteen Cambodia 2024 ដែលទើបបញ្ចប់នាពេលថ្មីៗ ស្រាប់តែផេក Miss Teen Cambodia ដែលជាកម្មវិធីប្រកួតសម្រស់ក្នុងស្រុកបានបង្ហោះជូនដំណឹងអំពីការចូលរួមប្រកួតរបស់កញ្ញាក្នុងកម្មវិធី Miss Teen & Miss Teen Icon Cambodia 2025 ធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើល។




ជូរី ល្អហួស វ័យ ១៦ ឆ្នាំក៏បានបង្ហាញការតាំងចិត្តយ៉ាងមុតមាំរបស់ខ្លួនក្នុងការនាំយកសមត្ថភាព និងបទពិសោធន៍ដែលមានកន្លងមកទៅចូលរួមក្នុងកម្មវិធីប្រកួតមួយនេះ និងធានាថាឆ្នាំនេះប្រាកដជាប្លែកជាងឆ្នាំរាល់ដងជាក់ជាមិនខាន៕
រូបភាព៖ Miss Teen Cambodia























Account
Security
Favourite Content