ជោគជ័យគ្រឿងសម្អាងហើយ Kylie បង្កើតប្រេនខោអាវទៀត លក់តែ ១ម៉ោងបាន ១លានដុល្លារ

Kylie Jenner ត្រូវបានមហាជន និងអ្នកស្នេហាវិស័យ fashion ជាច្រើនស្គាល់ថាជាតារាបង្ហាញម៉ូដដ៏មានប្រជាប្រិយភាពព្រមទាំងជាសេដ្ឋីនីវ័យក្មេងទៀតផង។​ នៅឆ្នាំ ២០១៤ ក្នុងវ័យ ១៧ ឆ្នាំ Kylie Jenner បានចាប់ផ្ដើមបង្កើតអាជីវកម្មប្រេនគ្រឿងសម្អាងផ្ទាល់ខ្លួនរហូតដល់ជោគជ័យទទួលបានការគាំទ្រយ៉ាងសន្ធឹកសន្ធាប់ពីអ្នកប្រើប្រាស់ទូទាំងពិភពលោក។

កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ Kylie ក៏បានបង្កើតប្រេនសម្លៀកបំពាក់ផ្ទាល់ខ្លួនដោយមានឈ្មោះម៉ាកយីហោ KHY។ ចំពោះអត្ថន័យនៅក្រោយពាក្យ KHY នេះគឺ Ky តំណាងឱ្យឈ្មោះរបស់នាង Kylie Jenner និងសម្រាប់អក្សរ H នៅចំកណ្ដាលតំណាងឱ្យជោគវាសនា សំណាងល្អ និងការតាំងចិត្ត។

នៅក្នុងការសម្ភាសជាមួយទស្សនាវដ្ដី Elle តារាបង្ហាញម៉ូដស្រីរូបនេះការបង្កើតប្រេនសម្លៀកបំពាក់គឺសុបិនរបស់នាងតាំងពីក្មេងមក ហើយពេលនេះនាងក៏អាចសម្រេចបានហើយ។ មិនត្រឹមប៉ុណ្ណេះ Kylie ក៏បានប្រាប់ថាគោលដៅចម្បងក្នុងការបង្កើតប្រេនសម្លៀកបំពាក់របស់នាងគឺដើម្បីសហការជាមួយអ្នកច្នៃម៉ូដដ៏អស្ចារ្យ ហើយក៏ជាការប្រមូលផ្ដុំម៉ូដសម្លៀកបំពាក់ប្លែកៗស្អាតៗដែលមនុស្សគ្រប់គ្នាអាចប្រើប្រាស់បាន។

នាងបានបន្ដថាសម្រស់ និងការលេងស្ទីលសម្លៀកបំពាក់គឺត្រូវតែដើរទន្ទឹមគ្នាព្រោះនាងគិតថាគ្រប់ផ្នែកដែលយកមកដាក់លើរាងកាយនាងអាចធ្វើឱ្យនាងស្អាត ហើយក៏អាចធ្វើឱ្យអាក្រក់បានដែរ ដូច្នេះចំណុចតូចៗបែបនេះពិតជាមានសារៈសំខាន់ណាស់។

អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះគឺសម្លៀកបំពាក់នីមួយៗត្រូវបានដាក់លក់ក្នុងតម្លៃត្រឹមតែក្រោម ២០០$ តែប៉ុណ្ណោះ បើទោះបីជាប្រេនសម្លៀកបំពាក់មួយនេះត្រូវបានបង្កើតឡើងដោយតារាបង្ហាញលំដាប់ពិភពលោកក៏ដោយ។ មុនពេលស​ម្រេចចិត្តការដាក់ក្នុងតម្លៃមួយនេះ Kylie តែងតែគិតថាគួរធ្វើបែបណាឱ្យមានប្រណិតភាព មើលទៅអស្ចារ្យហើយមនុស្សទាំងអស់អាចទទួលយកបានក្នុងការប្រើប្រាស់។

គួរបញ្ជាក់ដែរថា យោងតាមគេហទំព័រ International The News ត្រឹមមួយម៉ោងដំបូងនៃការដាក់លក់ប្រេនសម្លៀកបំពាក់ KHY​ ដំបូងតារាបង្ហាញម៉ូដ Kylie Jenner អាចរកប្រាក់ចំណូលរហូតដល់ ១ លានដុល្លារសហរដ្ឋអាមេរិក ហើយត្រឹមរយៈពេលប្រហែល ២ ថ្ងៃបានធ្វើឱ្យម៉ូដសម្លៀកបំពាក់ខ្លះដាច់ស្តុកបាត់ទៅហើយ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ