រ៉េត បូរ៉ា Great Man of the Universe Cambodia 2023 ឈ្នះ Challenge សម្អាតតាមឆ្នេរសមុទ្រនៅហ្វីលីពីន

កំលោះសង្ហាសាច់ដុំកង់ៗ រ៉េត បូរ៉ា Great Man of the Universe Cambodia 2023 កំពុងប្រឹងប្រែងយ៉ាងស្វាហាប់ក្នុងការប្រកួត Great Man of the Universe 2023 នៅទឹកដី​ហ្វីលីពីន ជាមួយបុរសឯកមកពីបណ្តាប្រទេសផ្សេងៗជាច្រើនទៀត។

ចាប់តាំងពីឈានជើងដល់ទឹកដីប្រទេសហ្វីលីពីន បូរ៉ា បានចូលរួមបំពេញសកម្មភាពជាច្រើនតាមកាលវិភាគរបស់អ្នករៀបចំកម្មវិធីប្រកួត។ ពិតជាគួរឱ្យភ្ញាក់ផ្អើលខ្លាំង​មែន​ទែន Great Man of the Universe Cambodia 2023 បានសាងស្នាដៃដ៏ពិសេសមួយជូនប្រទេសកម្ពុជាមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រចូលមកដល់ គឺបានឈ្នះ ​Challenge សម្អាតតាមឆ្នេរសមុទ្រ នៅហ្វីលីពីន ដែលជា Challenge មួយក្នុងចំណោម Challenge សំខាន់ៗដែលអ្នករៀបចំបានបង្កើតឡើង។

តាមការឱ្យដឹងពី​ រ៉េត បូរ៉ា Challenge សម្អាតតាមឆ្នេរសមុទ្រនេះ គឺគេឱ្យពិន្ទុលើការខិតខំ​ប្រឹងប្រែងសម្អាតឆ្នេរ ដោយមិនខ្វាយខ្វល់ពីកាមេរ៉ាអ្វីទាំងអស់ ធ្វើយ៉ាងណាឱ្យមាត់​ឆ្នេរមានសភាពស្រស់ស្អាត គ្មានភាពកង្វក់ពីសំរាម។ ក្នុងនោះអ្នកឈ្នះលើវិញ្ញាសារសម្អាតឆ្នេរសមុទ្រមាន ៥ រួមមាន កម្ពុជា ប្រេស៊ីល ថៃ ហុងកុង និងជប៉ុន ហើយកម្ពុជាយើងឈរលើចំណាត់ថ្នាក់កំពូលគេតែម្តង។

លោកពិតជាសប្បាយចិត្តចំពោះលទ្ធផលដែលទទួលបាននៅពេលនេះខ្លាំងណាស់ ហើយវាជាកម្លាំងចិត្តដ៏ខ្លាំងក្លាជំរុញឱ្យលោកឆ្ពោះទៅរកការប្រកួតវគ្គបន្តបន្ទាប់ទៀត។

ក្រោយឃើញបែបនេះ ម៉ែន និមលរតន៍ នាយកប្រត្តិបត្តក្រុមហ៊ុន Cambodia International Models (CIM) បានលើកឡើងថា លោកមានក្តីសង្ឃឹមច្រើនគួរ​សម​លើ​បរុស​ឯកកម្ពុជាយើង ព្រោះ បូរ៉ា អាចប្រើប្រាស់ភាសាអង់គ្លេសបានល្អ និងអាចប្រាស្រ័យទាក់ទងជាមួយបេក្ខភាពដ៏ទៃទៀតបានយ៉ាងល្អផងដែរ។ មួយវិញទៀតនោះ បូរ៉ា ក៏មានអាជីពជាលោកគ្រូពេទ្យស្រាប់ ដូចេ្នះមតិតស៊ូរបស់លោកក្នុងកម្មវិធីនេះ ពិតជាគួរឱ្យចាប់អារម្មណ៍ អាចទាក់ទាញចិត្តគ្រប់គ្នាឱ្យងាកមកមើល Great Man of the Universe Cambodia 2023។

លោកបន្តថា ការឈ្នះ Challenge សម្អាតតាមឆ្នេរសមុទ្រ ជាចំណុចវិជ្ជមានមួយសម្រាប់បុរសឯកកម្ពុជា ហើយលោកពិតជាសប្បាយចិត្តដែលកម្ពុជាយើងសាងបានសមិទ្ធផលល្អបែបនេះ។

សូមជម្រាបផងដែរថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រកម្មវិធី Great Man of the Universe 2023 នឹងប្រារព្ធឡើងនៅថ្ងៃទី ២៥ ខែវិច្ឆិកា ខាងមុខនេះ នៅ Baguio city / Benguet ប្រទេសហ្វីលីពីន។ សម្រាប់ព័ត៌មានលម្អិតពីការប្រកួត លោកអ្នកអាចតាមដានតាមរយៈទំព័រហ្វេសប៊ុកផ្លូវការ Misters of Cambodia – បុរសឯកកម្ពុជា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម