ទំនាក់ទំនងស្នេហារវាងសេដ្ឋនីគ្រឿងសម្អាង Kylie Jenner និងតារាសម្ដែង Timothee Chalamet នៅតែមានភាពស្អិតល្មួត ថ្វីត្បិតតែអ្នកទាំងពីរបានទាក់ទងគ្នាជាងមួយឆ្នាំហើយក៏ដោយ ដោយថ្មីៗនេះ ទស្សនាវដ្ដី People បានរាយការណ៍ថា ពួកគេបានណាត់គ្នាញ៉ាំអាហារពេលល្ងាចដ៏ផ្អែមល្ហែមនៅទីក្រុងញូវយ៉ក។

ផ្អែកតាមសេចក្ដីរាយការណ៍ Kylie Jenner និង Timothée Chalamet បានទទួលទានអាហារពេលល្ងាចជាមួយគ្នានៅភោជនីយដ្ឋាន Tatiana by Kwame Onwuachi ដែលជាភោជនីយដ្ឋានមេចុងភៅដ៏ពេញនិយមនៅញូវយ៉ក កាលពីថ្ងៃទី២៣ ខែឧសភា ហើយពួកគេបានកុម្ម៉ង់មុខម្ហូបជាច្រើនមុខ។
ប្រភពមួយទៀតបានបង្ហើបប្រាប់ People ថា Kylie Jenner និង Timothée Chalamet កំពុងទាក់ទងគ្នាបែបស្ងាត់ៗ និងឯកជន ប៉ុន្តែមានភាពច្បាស់លាស់ ហើយទៅមុខទៀតក៏ចង់បន្តដូចបែបនេះដដែល ខណៈកន្លងមកពួកគេបានបង្ហាញខ្លួនជាមួយគ្នាតាមប្រព័ន្ធផ្សព្វផ្សាយតិចតួចបំផុត។
ពេលវេលាចុងក្រោយដែលអ្នកទាំងពីរបានបង្ហាញខ្លួនជាមួយគ្នាគឺនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ Golden Globes ឆ្នាំ ២០២៤ ដែលធ្វើឡើងក្នុងខែមករា។ រូបភាពពួកគេអង្គុយក្បែរគ្នា ហើយជជែកគ្នាយ៉ាងផ្អែមល្ហែម បានក្លាយជារូបភាពពេញនិយមមួយនៅលើអ៊ីនធឺណិត។
ប្រភពព័ត៌មានឱ្យដឹងថា៖ “ពួកគេស្មោះត្រង់នឹងគ្នា ហើយគ្រប់យ៉ាងគឺងាយៗ និងពោរពេញដោយក្ដីសុខ ព្រោះ Timothee តែងរំឭក Kylie ឱ្យរស់នៅក្នុងពេលបច្ចុប្បន្ន និងអ្វីដែលកំពុងកើតឡើងនៅចំពោះមុខនាង ហើយនាងពិតជាចូលចិត្តចរិតបែបនេះរបស់គាត់។ ពួកគេជំរុញគ្នាទៅវិញទៅមកឱ្យក្លាយជាមនុស្សល្អប្រសើរជាងមុន ហើយនោះគឺជាអ្វីដែលធ្វើឱ្យទំនាក់ទំនងរបស់ពួកគេមានស្ថិរភាព” ៕




























Account
Security
Favourite Content