KWAN ម្ចាស់បទ “នឹក” ត្រូវ វណ្ណដា និង Rapper ល្បីៗសរសើរពេញៗមាត់ សូម្បី K1J ក៏បង្ហោះសារពីអាមេរិកដែរ!

តារាចម្រៀង KWAN គ្រប់គ្នាស្គាល់ច្បាស់តាមរយៈបទ «នឹក» ដែលជាចម្រៀងដ៏ល្បីល្បាញបង្ហាញពីស្ទីល៍អារម្មណ៍ និងមនោសញ្ចេតនារសជាតិថ្មីប្លែកមួយបែបទៀត ក្នុងសង្វាក់តន្ត្រីហ៊ីបហបនៅកម្ពុជា។

បន្ទាប់ពីទទួលបានភាគជោគជ័យផ្ទួនៗគ្នាលើការផលិតបទចម្រៀងផ្ទាល់ខ្លួន តារា​មានប្រភពមកពីបន្ទាយមានជ័យរូបនេះ ចាប់ផ្តើមវាយលុយទីផ្សារចម្រៀងយ៉ាងពេញទំហឹង។ ជាក់ស្តែង កាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ ម្ចាស់បទ «យល់ច្រឡំ» បានរៀបចំកម្មវិធី SONMALAI mixtape listening party ដែលបើកឱកាសឱ្យសិល្បករ និងហ្វេនៗទាំងអស់បានចូលរួមស្តាប់ចម្រៀងទាំង ១០ បទមុនគេ មុនពេលបទចម្រៀងទាំងនេះទម្លាក់លើទីផ្សារ នៅចុងខែមករា ខាងមុខនេះ។

« SONMALAI» គឺជាពាក្យបង្គុំចេញពីពាក្យចំនួន ២ គឺពាក្យថា «SON» មានន័យថា កូនប្រុស ចំណែកពាក្យថា «MALAI» ជាឈ្មោះស្រុកកំណើតរបស់លោក គឺស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ សបញ្ជាក់ពីពណ៌សម្បុរ និងបុគ្គលិកលក្ខណៈរបស់ KWAN ផ្ទាល់តែម្តង។ 

គួរឱ្យរំភើបខ្លាំងមែនទែន កម្មវិធី SONMALAI mixtape listening party របស់ KWAN មានការចូលរួមពីសិល្បករ-សិល្បការិនី, Rapper ល្បីៗលំដាប់ប្រទេសជាច្រើនរូប , Coach និង Producer នៃកម្មវិធី The Rapper Cambodia រដូវកាលទី១ ដូចជា Juvie, King Chi,  Norith ជាដើម រួមទាំងវត្តមានកំពូលតារាចម្រៀងរ៉េបកំពុងល្បីនៅកម្ពុជា និងជុំវិញតំបន់អាស៊ី វណ្ណដា ថែមទៀតផង។

ក្រោយទទួលបានភាពរីករាយពីការស្តាប់កម្សាន្តបទចម្រៀងក្នុង SONMALAI mixtape រួចមក កំពូលតារារ៉េប វណ្ណដា បានបង្ហោះ story ឡើងថា «I believe in this man since day one Congratulation dude you rock it today Best mixtape @nawkwan»។ មិនតែប៉ុណ្ណោះ King Chi , Norith ក៏បង្ហោះស្តូរីសរសើរពី KWAN និង​ mixtape ដែលទើបតែចប់នេះផងដែរ។ ចំណែក Juvie ​ ដែលជា producer មួយ​រូប​ក្នុងកម្មវិធី The Rapper Cambodia ឯណោះវិញបានសរសើរពីសមត្ថភាពរបស់ KWAN ក្នុងវីដេអូសម្ភាសន៍ផ្ទាល់ក្រោយចប់កម្មវិធីតែម្តង។

កាន់តែភ្ញាក់ផ្អើលខ្លាំង សូម្បីតែកំពូលតារារ៉េប ខ្មែរមួយជីវិត (K1J) ដែលទើប​តែ​ត្រឡប់​ទៅ​សហរដ្ឋអាមេរិកក៏បានបង្ហោះសារអបអរសាទរដល់​ KWAN ផងដែរ។ សំណេរ ខ្មែរ១ជីវិត បង្ហោះ​ថា « Back to Hip Hop I want to congratulate to my boy So Sothsovankong aka Kwan ដែលទេីបទំលាក់ Mixtape ថ្មី ខ្ញុំមានការកោតសរសេីរស្នាដៃ គាត់និពន្ធមែនទែន រីឯសំលេង នឹង melody វិញពិតជាមួយគ្មានពីរ»។ គួរ​បញ្ជាក់​ផង​ដែរ​ថា រយៈប៉ុន្មាន​ខែ​ដែល ខ្មែរ១ជីវិត មក​ស្រុក​ខ្មែរ ធ្វើជា​គ្រូ​បង្វឹក​កម្មវិធី​ The Rapper Cambodia នោះ ពេល​ទំនេរ​លោក​បាន​ទទួល​ event សម្ដែង​នៅ​ក្លឹប​ជាច្រើន​ ហើយ​ KWAN ក៏​ជា​តារា​ដែល​តែង​រួម​ដំណើរ​នា​គ្រា​នោះ។

ក្រៅពី​ វណ្ណា និង បារមី Crew ក៏មាន ពូឃ្លាំង និងតារារ៉េប​ជាច្រើន​រូប​ទៀត ចូលរួម​អបអរដល់ KWAN និង​សរសើរ​គ្រប់គ្នាជាមួយ​សមិទ្ធផលថ្មី​តារា​ចម្រៀង​ដែល​ផ្ទុះ​ខ្លាំង​ដោយសារ​បទ “នឹក” នេះ​ផង​ដែរ​ថា ព្រោះ​ថា​បទ​នោះ មិន​ត្រឹម​រុញច្រាន​កេរឈ្មោះ​លោក​ល្បី​ក្នុង​ប្រទេស​ឡើយ​សូម្បី​បរទេស​ក៏​ស្គាល់ ស្ញប់ស្ញែង​បទ​ “នឹក” ដូច​គ្នា។

សូមជម្រាបផងដែរថា “SONMALAI” Mixtape គឺជាកម្រងបទចម្រៀងដែលមាន​ ១០ បទ​ ដែលស្តែងចេញពីជីវភាពរស់នៅប្រចាំថ្ងៃ បទពិសោធន៍ជីវិត ទុក្ខលំបាក សេចក្តីរំភើប និងសារជាតិជាមនុស្ស។ KWAN មានសេចក្តីរីករាយបញ្ចេញចម្រៀងទាំង​អស់នោះ ជាកាដូដល់មិត្តភ័ក្តិ និងអ្នកគាំទ្រខ្ញុំទាំងអស់ សម្រាប់ការបើកទំព័រក្នុងដើមឆ្នាំថ្មីនេះ។ កុំភ្លេចរង់ចាំតាមដានទាំងអស់គ្នា ព្រោះបទ «មេឃបើកថ្ងៃ» ft Vannda៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ