ឆ្នាំ ២០២៤ ជាឆ្នាំដំបូងដែលកំពូលតារាចម្រៀងរ៉េបកំពុងល្បីនៅកម្ពុជា និងជុំវិញតំបន់អាស៊ី វណ្ណដា ទទួលបានសារជូនពរពីស្រីស្អាត Lauryn ដែលជាគូស្នេហ៍ បន្ទាប់ពីអ្នកទាំងពីរបានប្រកាសទំនាកទំនងស្នេហា ជាសាធារណៈកាលពីពាក់កណ្តាលឆ្នាំ ២០២៣។

ក្នុងថ្ងៃដ៏ពិសេស គម្រប់ ២៧ ឆ្នាំរបស់គូស្នេហ៍ Lauryn បានបង្ហោះសារជូនពរដ៏ផ្អែមល្ហែមក្នុង Story IG នាងថា «Happy Bornday peach I wish for you everyday…, “And in the end, it’s not the years in your life that count. It’s the life in your years.” you’re fantastic as VannDa & Mann Vannda. I’m Pround to be with VD but luckiest to be with Mann Vannda … Thank you so much for EVERYTHING you you @therealvannda»។ ក្រៅពីនោះ ក៏មានរូបថតផ្អែមល្ហែម ២-៣ សន្លឹកទៀតភ្ជាប់មកជាមួយគ្នាផងដែរ។




ផ្ទុយពីគេឯងដែលរមែងទទួលបានកាដូក្នុងថ្ងៃខួបកំណើត តែសម្រាប់ ម៉ាន់ វណ្ណដា បែរជាផ្តល់កាដូជូនហ្វេនៗរបស់លោកទៅវិញ។ តួយ៉ាង វណ្ណដា នឹងទម្លាក់បទចម្រៀង «6 Years In The Game» ជា collaboration ជាមួយ Rapper ជប៉ុន Awich នៅម៉ោង ៦ ល្ងាច ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៤ ចំថ្ងៃខួបគម្រប់ ២៧ ឆ្នាំរបស់កំពួល Rapper វ័យក្មេងរូបនេះ។



ពេលនេះហ្វេនៗរបស់លោកកំពុងរំជើបរំជួល រង់ចាំស្តាប់បទចម្រៀងថ្មី «6 Years In The Game» ដោយពួកគេជឿជាក់ បទចម្រៀងនេះពិតជាពិសេសខ្លាំង ព្រោះរាល់ឆ្នាំបទដែល វណ្ណដា ទម្លាក់ក្នុងថ្ងៃខួបកំណើតសុទ្ធតែមានអត្ថន័យជ្រាលជ្រៅ ហើយទទួលការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី។ ដូច្នេះ រង់ចាំតាមដានទស្សនាទាំងអស់គ្នា៕




















































Account
Security
Favourite Content