ប្រជុំរឿងអាស្រូវតារាខេប៉ុបល្បីៗ ធ្វើឲ្យមហាជនមិនអាចបំភ្លេចបាន

បទចម្រៀងខេប៉ុបពិតជាមានភាពល្បីល្បាញខ្លាំងនាពេលបច្ចុប្បន្ន ដោយភាពល្បីល្បាញនេះរីកសុះសាយមិនត្រឹមតែក្នុងប្រទេស ជាក់ស្ដែងគឺជុំវិញពិភពលោក។ យ៉ាងណាមិញ វិស័យខេប៉ុបក៏មិនមែនមានតែរឿងស្រស់បំព្រងដែរ រឿងខ្មៅងងឹតមិនអាចបំភ្លេចបានជាច្រើនក៏មានមកជាមួយដូចគ្នា។ ខាងក្រោមនេះជារឿងអាស្រូវតារាខេប៉ុបល្បីៗ ដែលធ្វើឲ្យមហាជនពិបាកបំភ្លេច៖

 ១.The Burning Sun Scandal

អ្នកគាំទ្រខេប៉ុបជាច្រើនចាត់ទុកវាជារឿងអាស្រូវធំបំផុតមួយក្នុងប្រទេសកូរ៉េខាងត្បូង និងជាប់ពាក់ព័ន្ធតារាល្បីៗ ជាច្រើនរូប។ យោងតាមប្រភព seoulspace បានឲ្យដឹងថា កាលពីខែមករា ឆ្នាំ ២០១៩ សារព័ត៌មាន​កូរ៉េ​បាន​បង្ហាញ​វីដេអូ CCTV អំពី​បុរស​ម្នាក់​កំពុង​វាយ​ដំ​នៅ​ក្លឹប​មួយ​ឈ្មោះ “Burning Sun”។ បុរសនោះបានរៀបរាប់​ថា មានស្ត្រី​ម្នាក់មកប្រាប់លោក ​នាង​ត្រូវ​បានគេបំពាន​ផ្លូវភេទ លោកបានព្យាយាមជួយរូបនាងជាលទ្ធផលត្រូវបានគេវាយតប់យ៉ាងចាស់ដៃ។ ក្លឹប​ “Burning Sun” ក៏បានក្លាយជាប្រធានបទល្បីត្រូវបានគេយកមកពិភាក្សា និងត្រូវប៉ូលីសចាប់ផ្ដើមបើកការស៊ើបអង្កេត។ តារាប្រុស Seungri ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​​មាន​ភាគហ៊ុន ២០ ភាគរយក្នុង​ក្លឹបនោះ។

រហូត​មក​ដល់​ខែកុម្ភៈ ឆ្នាំ ២០១៩ សារក្នុង Kakao ត្រូវបានទម្លាយនឹងបង្ហាញឲ្យបានដឹងពីការប្រើប្រាស់សេវាកម្មខុសច្បាប់ក្នុងក្លឹប Burning Sun។ ដោយ​ស្ដ្រីជាច្រើនរូបត្រូវបានគេដាក់ថ្នាំ និងជួញដូរផ្លូវភេទ ថែមទាំងថតវីដេអូទុកគម្រាមថែមទៀត។ តារាប្រុស Seungri បានចេញបដិសេធថា លោកមិនបានដឹងពីរឿងនេះឡើយ។ ក្រោយមកប៉ូលីសចាប់ផ្ដើមធ្វើការស៊ើបអង្កេតលើតារាប្រុស Seungri និងរកឃើញសារនិយាយឆ្លើយឆ្លងថា ឲ្យទទួលភ្ញៀវ VIP និងផ្ដល់សេវាឲ្យបានល្អ។ តែលោកបានបដិសេធ និងលើកឡើងថាខ្លួនមិនចាំ ដោយសាររឿងកើតឡើងយូរមកហើយ។ ក្រោយមកផលិតកម្ម YG ក៏បានចេញមុខលើកឡើងថា សារទាំងនោះគឺក្លែងក្លាយ។

ចូល​មក​ដល់​ខែវិច្ឆិកា ឆ្នាំ ២០១៩ តារាប្រុស Jung JoonYoung និង Choi Jong Hoon ត្រូវបានគេរកឃើញភស្ដុតាងថា បានរំលោភបំពានជាក្រុមលើនារី២ នាក់។ មិនតែប៉ុណ្ណោះ Jung JoonYoung ក៏បានថតវីដេអូអាសអាភាសទាំងអស់នោះទុក និងចែករំលែកទៅកាន់អ្នកដទៃថែមទៀត។​ ក្នុងខែធ្នូ ឆ្នាំ ២០១៩ បុគ្គលិកម្នាក់ឈ្មោះ Cho ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធគារ ៤ ឆ្នាំ ពីបទរក្សាទុក និងជួញដូរគ្រឿងញៀនខុសច្បាប់។

មក​ដល់​ខែមករា ឆ្នាំ ២០២០ ព្រះរាជអាជ្ញាបានចោទប្រកាន់ Seungri ពីបទរំលោភបំពានផ្លូវភេទ ល្បែងស៊ីសងខុសច្បាប់ និងច្បាប់ជួញដូររូបិយប័ណ្ណបរទេស។ Seungri ត្រូវបានគេចោទប្រកាន់ពីបទប្រើប្រាស់សេវាកម្មផ្លូវភេទខុសច្បាប់សម្រាប់ខ្លួនឯង និងអ្នកវិនិយោគអាជីវកម្មមកពីតៃវ៉ាន់ ជប៉ុន និងហុងកុង។

ក្នុងខែឧសភា ឆ្នាំ ២០២០ Jung Joon Young និង Choi Jong Hoon បានកាត់បន្ថយការកាត់ទោសដាក់ពន្ធនាគារយ៉ាងច្រើនសម្រាប់ការរំលោភជាក្រុម និងការថតវីដេអូអាសអាភាសដោយជនរងគ្រោះមិនបានដឹង ។ តុលាការកំពូលទីក្រុងសេអ៊ូលបានកាត់បន្ថយការកាត់ទោសរបស់ Jung Joon Young ពី ៦ ឆ្នាំមកត្រឹម ៥ និង Choi Jong Hoon ពី ៥ ទៅ ២ ឆ្នាំកន្លះ។

ក្នុងខែសីហា ឆ្នាំ ២០២១ តុលាការបានកាត់ទោស Seungri ឱ្យជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំពីបទរៀបចំសេវាកម្មផ្លូវភេទ និងការប្រព្រឹត្ដខុសច្បាប់ផ្សេងៗទៀត។ ក្នុងខែ មករា ឆ្នាំ ២០២២ តុលាការកំពូលរបស់ប្រទេសកូរ៉េបានសម្រេចបន្ធូរបន្ថយទោសតារាប្រុសរូបនេះពី ៣ ឆ្នាំ មកត្រឹម ១ ឆ្នាំ កន្លះ ឬ ១៨ ខែ។ តារាប្រុស Seungri ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋ​ដល់ទៅ ៩ ករណីក្នុងនោះមានដូចជា ការស្វែងរកនារីៗឱ្យបម្រើផ្លូវភេទខុសច្បាប់,លួចថតវីដេអូអាសអាភាស,កេងបន្លំ,ការគំរាម,ការលេងល្បែងខុសច្បាប់,ការរំលោភបំពាន,ចែកចាយវីដេអូអាសអាភាស និងផ្សេងៗទៀត។

២.ការប្រើប្រាស់គ្រឿងញៀនរបស់តារាប្រុស Park YooChun

Park YooChun ជាតារាចម្រៀង និងសម្ដែងប្រុសកូរ៉េខាងត្បូងដ៏ល្បីល្បាញម្នាក់ តែប៉ុន្មានឆ្នាំចុងក្រោយរូបលោកបានជាប់ពាក់ព័ន្ធរឿងអាស្រូវជាច្រើនដែលធ្វើឲ្យអាជីពសិល្បៈរបស់លោកស្ទើរខ្ទេចគ្មានសល់។ ក្នុងឆ្នាំ ២០១៦ តារាប្រុសរូបនេះត្រូវបានគេចោទប្រកាន់ពាក់ព័ន្ធករណីរំលោភសេពសន្ទវៈ។ ក្រោយមកលោកបានជាប់ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ការបំពានលើអ្នកគាំទ្រ។

លោកបានជាប់ពន្ធនាគារអស់រយៈពេល ២ ឆ្នាំ​ដោយសារការប្រើប្រាស់គ្រឿងញៀន។ មិនទាន់អស់នៅឡើយ លោកធ្លាប់ត្រូវបានអ្នកចាត់ការរបស់ខ្លួនចេញបកអាក្រាតថា លោកធ្លាប់សេពគប់មិត្ដស្រីច្រើនជាង ៥០ នាក់ អ្នកខ្លះជាស្ដ្រីរៀបការរួចថែមទៀត ហើយ​កាន់តែធ្ងន់ធ្ងរនោះ លោកក៏ត្រូវបានជាប់ក្នុងបញ្ជីខ្មៅ មិនអនុញ្ញាតឲ្យឡើងផ្សព្វផ្សាយ ឬបង្ហាញមុខលើកញ្ចក់ទូរទស្សន៍កូរ៉េទៀតឡើយ។ បច្ចុប្បន្ន​ Park YooChun កំពុងស្ថិតក្នុងការសង្ស័យលួចគេចពន្ធប្រមាណ ៤០៩ លានវ៉ុន ឬប្រហាក់ប្រហែល ៣៧ ម៉ឺនដុល្លារអាមេរិក។

៣. ការស្លាប់របស់មិត្ដស្រីតារាប្រុស Son HoYoung

ក្នុងឆ្នាំ ២០១៣  តារាប្រុស Son Ho-Young ត្រូវបានប៉ូលីសតំបន់ Gangnam កោះហៅទៅសួរចម្លើយ ក្រោយមិត្តស្រីរបស់លោកបានស្លាប់បាត់បង់ជីវិតក្នុងរថយន្ដរបស់លោក។ កំណត់ត្រារបស់ប៉ូលីសបង្ហាញថា ថ្នាំងងុយដេកមួយដបត្រូវបានគេរកឃើញនៅក្នុងរថយន្ត និងសង្ស័យថាជាករណីឈ្លោះគ្នា ព្រមទាំងសម្លាប់ខ្លួន។ តារាប្រុសរូបនេះត្រូវបានគេរិះគន់ពេញប្រទេស ក្រោយលោកត្រូវគេសង្ស័យជាដើមចមនៃការស្លាប់របស់មិត្ដស្រី។ ប៉ុន្មានថ្ងៃក្រោយមក តារាប្រុស Son Ho-Young បានព្យាយាមសម្លាប់ខ្លួនដោយប្រើវិធីដូចគ្នាទៅនឹងមិត្ដស្រីរបស់ខ្លួន តែជាសំណាងល្អលោកមិនមានគ្រោះថ្នាក់ដល់ជីវិតឡើយ។  បច្ចុប្បន្ន រូបលោកមិនសូវចេញមុខក្នុងរឿងភាគឡើយ និងឡើងតែកម្មវិធីកម្សាន្ដមួយចំនួនប៉ុណ្ណោះ។

៤. គ្រោះថ្នាក់ចរាចរណ៍របស់តារាប្រុស Daesung

កាលពីឆ្នាំ ២០១១ តារាប្រុស Daesung បានជួបគ្រោះថ្នាក់ចរាចរណ៍ និងបណ្ដាលឲ្យអ្នកជិះម៉ូតូម្នាក់ស្លាប់បាត់បង់ជីវិត។ ជាលទ្ធផល តារាប្រុសរូបនេះមិនបានជាប់ទោសអ្វីឡើយ ដោយសារតែគ្មានភស្ដុតាងគ្រប់គ្រាន់ក្នុងការចោទប្រកាន់ថា ការស្លាប់របស់អ្នកបើកម៉ូតូគឺបណ្ដាលមកពីរថយន្ដរបស់តារាប្រុស Daesung បុកឡើយ។ តម្រុយធំមួយគឺ ក្នុងខ្លួនរបស់អ្នកស្លាប់មានជាតិអាកុល ០.១៨៦ ភាគរយ។

បើយោងតាមប្រភពព័ត៌មាន Soompi តារាប្រុសរូបនេះបានជិះរថយន្ដទៅបុកម៉ូតូដែលបានដួលលើផ្លូវ និងបន្ដបើកទៅបុក Taxi មួយថែមទៀត។ ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតគឺបានជួបគ្រោះថ្នាក់ចរាចរណ៍ដួលលើផ្លូវមុនទៅហើយ ទើប  Daesung ជ្រុលទៅបុកបន្ដទៀត។ បើទោះជាមិនជាប់ទោសក្ដី ប៉ុន្ដែរឿងអាស្រូវមួយនេះនៅតែជាស្រមោលខ្មៅសម្រាប់ Daesung។

៥. ការ Bully ក្នុងក្រុមចម្រៀងនារី AOA

ឆ្នាំ ២០២០ អតីតសមាជិកក្រុមចម្រៀងនារីខេប៉ុប AOA គឺ Mina បានទម្លាយថាខ្លួនត្រូវសមាជិកក្នុងក្រុមធ្វើបាបអស់ជាច្រើនឆ្នាំ។ នាង​បានលើកឡើង​ថា Jimin ជា​មេ​ក្រុម​គឺជាមេក្លោងធំនៅពីក្រោយរឿងនេះ។ នាងទទួលរងការធ្វើបាបអស់រយៈពេល ១០ ឆ្នាំ។ នាង​បាន​ចាក​ចេញ​ពី​ក្រុម ដោយសារមិនអាចទ្រាំទ្រតទៅទៀតបាន។ ការ bully ធ្វើឲ្យ Mina មានគំនិតចង់ធ្វើអត្តឃាត។ នៅពេលដែល Mina ទម្លាយពីរឿងនេះលើបណ្តាញសង្គម Jimin បានបង្ហោះសំបុត្រសុំទោសនៅលើ Instagram។ នាង​បាន​បញ្ជាក់​ថា នាង​សោកស្ដាយ​ចំពោះ​ទង្វើ​របស់​នាង ហើយ​បាន​អង្វរ​ Mina ឲ្យ​អភ័យទោស​ដល់​នាង។ រឿងនេះត្រូវបានគេចាត់ទុកជារឿងអាស្រូវខេប៉ុបធំបំផុតមួយក្នុងឆ្នាំ ២០២០។

៦.ក្រុមចម្រៀង T-ara

ក្រុមចម្រៀង T-ara ក៏ជាក្រុមចម្រៀងមួយដែលជាប់ពាក់ព័ន្ធរឿងអាស្រូវ bully យ៉ាងខ្លាំង។ កាលឆ្នាំ ២០១២ ក្រោយសមាជិក Hwayoung  ចាកចេញពីក្រុម​។ រូបនាងបានទម្លាយថា ខ្លួនត្រូវបានសមាជិកក្រុមធ្វើបាប ជាពិសេស Jiyeon និង Eunjung ជាសមាជិកដែលអាក្រក់បំផុត។

អ្នកធ្លាប់ហ្វឹកហាត់ជាមួយសមាជិក T-ara ក៏បានលើកឡើងថា ខ្លួនធ្លាប់ត្រូវសមាជិក T-ara ធ្វើបាបផងដែរ។ រឿងនេះធ្វើឲ្យក្រុមចម្រៀង T-ara ធ្លាក់ពីភាពល្បីល្បាញក្លាយជាក្រុមនារីដែលត្រូវមហាជនស្អប់ខ្លាំង។ តែក្រោយមកកន្លងផុតជាច្រើនឆ្នាំ ការពិតក៏បានលាតត្រដាង ដោយសមាជិក T-ara មិនដែលធ្វើបាបសមាជិក Hwayoung នោះទេ នាងបានកុហកបោកប្រាស់មហាជន លើសពីនោះ នាងជាសមាជិកដែលតែងបង្កបញ្ហាដល់ក្រុមទៅវិញ ដូចជាមិនគោរពវិន័យ អត្ដចរិតមិនល្អជាដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ