មួយរយៈក្រោយននេះ តារាសម្ដែងប្រុសកូរ៉េ Kim Joong-Hee បានក្លាយជាប្រធានបទត្រូវមហាជន និងអ្នកគាំទ្រលើកយកមកពិភាក្សាពាសពេញបណ្ដាញសង្គម ដោយសារតែរូបរាងរបស់លោក។ តារាប្រុសរូបនេះបានបង្ហាញខ្លួនក្នុងរឿងភាគកូរ៉េល្បី “Marry My Husband” ក្នុងរឿងនេះដែរ Joong-Hee សម្ដែងជាតួអង្គ Kim Kyung Wook។ តួអង្គរបស់លោកគឺ ជាតួអង្គថ្នាកលើម្នាក់ដែលមានអត្ដចរិតមិនល្អ និងតែងធ្វើបាបកូនចៅខ្លួន។ ការសម្ដែងប៉ិនប្រសប់របស់លោក ពិតណាស់ធ្វើឲ្យអ្នកគាំទ្ររឿងភាគមួយនេះអត់ទ្រាំមិនខឹង មិនស្អប់ មិនបាន។


មែនទៅការតុបតែងខ្លួន និងរូបរាងរបស់តារាប្រុស Kim Joong-Hee ក្នុងរឿង “Marry My Husband” ធ្វើឲ្យមនុស្សជាច្រើនជឿថា លោកមានអាយុជាង ៥០ ឆ្នាំទៅហើយ។ តែក្នុងជីវិតជាក់ស្ដែង តារាប្រុសរូបនេះទើបមានអាយុ ៣៩ ឆ្នាំប៉ុណ្ណោះ។ អ្វីដែលកាន់តែធ្វើឲ្យភ្ញាក់ផ្អើល ការពិតទៅរូបរាងរបស់លោកក៏មើលទៅសង្ហាមិនចាញ់តារាប្រុសផ្សេងដែរ គ្រាន់តែស្ទីលតុបតែងធ្វើឲ្យលោកមើលទៅចាស់ជាងអាយុច្រើន។



រូបភាពរបស់លោកជាមួយស្ទីលម៉ូតសក់បែបយុវវ័យពិតជាទទួលបានការចាប់អារម្មណ៍ច្រើន និងត្រូវគេសរសើរមិនដាច់ពីមាត់ ដោយសារតែលោកមើលទៅពិតជាសង្ហា បើប្រៀបធៀបជាមួយរូបរាងក្នុងរឿងភាគ “Marry My Husband”។ មនុស្សជាច្រើនបានបញ្ចេញមតិថា ម៉ូតសក់ពិតជាសំខាន់ព្រោះវាធ្វើឲ្យរូបរាងរបស់មនុស្សម្នាក់មានការប្រែប្រួលខ្លាំងដល់ថ្នាក់នេះ។



គួរបញ្ជាក់ថា តារាប្រុស Kim Joong-Hee បានចេញប្រឡូកក្នុងសិល្បៈដំបូងក្នុងឆ្នាំ ២០១៥។ លោកទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន និងអ្នកគាំទ្ររឿងកូរ៉េ តាមរយៈការបង្ហាញខ្លួនក្នុងរឿង “Voice” ចេញឆ្នាំ ២០១៧, “Mr.SunShine” ចេញក្នុងឆ្នាំ ២០១៨, “Moving” ចេញក្នុងឆ្នាំ ២០២៣ និង “Marry My Husband” ចេញនៅដើមឆ្នាំ ២០២៤៕




















































Account
Security
Favourite Content