ចិត្តបានមែន! «មេឃបើកថ្ងៃ» ជាបទ វណ្ណដា តែគិតថាសមនឹង KWAN ទើបសុខចិត្តឲ្យ

«មេឃបើកថ្ងៃ» ដែល​ស្ថិត​នៅ​ក្នុង SONMALAI mixtape គឺ​ជា​បទ​ដ៏​ល្បី​មួយ​ក្នុង​ចំណោម ១០ បទ​ដែល KWAN ទើប​បញ្ចេញ​ក្នុង​ទីផ្សារ​កាលពី​ដើម​ខែ​មករា​នេះ។ កាលពី​ពេល​ថ្មីៗ​នេះ លោក​វីដេអូ​មួយ​បាន​ប្រាប់​ពី​ដំណើរ​ការ​ផលិត​បទ «មេឃបើកថ្ងៃ» ជា​ការ​សហការ​ជាមួយ​កំពូល​តារា​រ៉េប វណ្ណដា។

KWAN បាន​និយាយ​ទាក់ទង​នឹង​បទ «មេឃបើកថ្ងៃ» ថា វា​ជា​បទ​របស់ វណ្ណដា តែ​កំពូល​តារា​រ៉េប​រូប​នោះ មើល​ឃើញ​ថា សម​នឹង​លោក ហើយ​ក៏​ទម្លាក់​មក​ឲ្យ​ថត​សំឡេង។ តារា​ប្រុស​ដែល​មាន​ប្រភព​ពី​ខេត្ត​បន្ទាយមានជ័យ ស្រុក​ម៉ាឡៃ រូប​នោះ​បន្ត​ថា ក្រោយ​ថត​សំឡេង​រួច ឃើញ​ថា បទ​នោះ​ស៊ី​នឹង​ខ្លួន​ខ្លាំង ក៏​សុំ​ម្ចាស់​បទ “6 YEARS IN THE GAME” ហើយ វណ្ណដា ក៏​អនុញ្ញាត​តែម្ដង។

ម្ចាស់​បទ “នឹក” បាន​បញ្ជាក់​ថា បទ​រួម​គ្នា​ជាមួយ វណ្ណដា ដែល​កំពុង​ល្បី​ខ្លាំង​មួយ​នេះ បាន​ធ្វើ​ជាមួយ​គ្នា​យូរ​មក​ហើយ។ KWAN ប្រាប់​បន្ត​ថា ក្រោយ record រួច លោក​គិត​ថា​បទ «មេឃបើកថ្ងៃ» ពិតជា​ឡូយ ហើយ​ក៏​សួរ​ទៅ​កាន់​តារា​រ៉េប​វ័យ​ ២៧ ឆ្នាំ អាច​ឲ្យ​មក​លោក​បាន​អត់ ហើយ វណ្ណដា ក៏​យល់ព្រម​តែម្ដង។ ដូចនេះ​ហើយ​ក៏​ចេញ​ជា​បទ «មេឃ​បើក​ថ្ងៃ​» ដែល​មក​ទល់​ពេល​នេះ​មាន​អ្នក​មើល​ជាង ២,៣ លាន​ដង​​​នៅ​លើ YouTube និង​កំពុងជាប់ trending លេខ​៤ ទៀត​ផង។

​និយាយ​ដល់​ SONMALAI mixtape KWAN បាន​បន្ត​ថា ការ​ជ្រើសរើស​ដាក់ ​ SONMALAI mixtape មិន​ដាក់​​ជា​អាល់ប៊ុម ឬ EP នោះ ​ក៏​ព្រោះ​តែ​លោក​យល់​ថា ជា Episode ឬ​ជា​អាល់ប៊ុម​វា​គឺជា​ការ​សរសេរ​ដែល​មាន stroryline សាច់​រឿង​បន្តបន្ទាប់​គ្នា។ ចំណែក​ការ​ជ្រើសរើស​ដាក់ mixtape មាន​ហេតុផល ២ យ៉ាង ទី​១​មិន​ដែល​មាន​អ្នកណា​ធ្វើ mixtape ពី​មុន​មក ហើយ​លោក​ជា​មនុស្ស​ដំបូង។ ទី​២ បទ​ទាំង ១០ របស់​តារា​ប្រុស​ឈ្មោះ​ពិត សុវណ្ណគង់ មិន​មែន​សរសេរ​ឡើង​ក្នុង​ពេល​តែ​មួយ ឬ​ក៏​មាន​គម្រោង​នឹង​ចេញ​ម្ដង​ទាំងអស់​ដូចនេះ​ឡើយ មាន​ន័យ​ថា ១០ បទ​នេះ គឺ​លោក​ជ្រើស​ចេញ​ពី​បទ​ទាំងអស់​ដែល​មានស្រាប់ ហើយ​យក​មក​ដាក់​ជា​កញ្ចប់​មួយ។ ដូច្នោះ​ហើយ​ទើប KWAN ហៅ​វា​ថា mixtape។

ចំណែក​ពាក្យ​ថា SONMALAI ម្ចាស់​បទ “យល់​ច្រឡំ​” ធ្លាប់​បាន​បកស្រាយ​ច្រើន​ដង​ហើយ​ថា SON មក​ពី​ពាក្យ​ថា​កូន​ប្រុស MALAI ជា​ឈ្មោះ​ស្រុក​ម៉ាឡៃ​ដែល​ជា​ទី​កំណើត មាន​ន័យ​ថា​កូន​ប្រុស​មក​ពី​ស្រុក​ម៉ាឡៃ​ខេត្ត​បន្ទាយ​មានជ័យ។ មួយ​វិញ​ទៀត SON+MALAI សម្រាប់ KWAN លើស​ពី​ន័យ​កូន​ប្រុស​មក​ពី​ស្រុក​ម៉ាឡៃ តែ​ជា​សំឡេង​ធ្វើ​ឲ្យ​លោក​មាន​អារម្មណ៍​អ្វី​មួយ ទើប​ធ្វើឲ្យ​ជ្រើស​យក​ពាក្យ SONMALAI នោះ​តែម្ដង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New