ម្ដាយរបស់ Kris Wu លក់ទ្រព្យសម្បត្ដិជាបន្ដបន្ទាប់ ដើម្បីសងបំណុលកូនប្រុស

នៅថ្ងៃទី ៣ ខែ កក្កដា ឆ្នាំ ២០២៤ ប្រភពព័ត៌មាន China Times បានឲ្យដឹងថា ម្ដាយបង្កើតរបស់អតីតតារាចម្រៀង និងតារាសម្ដែងល្បី Kris Wu បានដាក់លក់រថយន្ដទំនើបមួយគ្រឿងម៉ូឌែល Brabus G800 របស់ Kris ចោលក្នុងតម្លៃ ៦ លានយ៉ន់ ឬប្រហាក់ប្រហែល ៨០ ម៉ឺនដុល្លារអាមេរិក។ លោកស្រីនឹងលក់សម្រាប់អ្នកដែលព្រមបង់ប្រាក់សុទ្ធប៉ុណ្ណោះ និងមិនទទួលការបង់តាមធនាគារឡើយ ស្របពេលដែលកន្លែងទិញលក់ រថយន្ដ ក៏បានចេញបញ្ជាក់ថា នេះជារឿងពិត ដោយម្ដាយរបស់ Kris កំពុងលក់រថយន្ដពិតមែន។

មែនទែនទៅ ចាប់តាំងពីតារាប្រុស Kris Wu បានជាប់ពន្ធនាគារមក ទ្រព្យសម្បត្ដិរបស់លោកជាច្រើនត្រូវបានដាក់លក់ជាបន្ដបន្ទាប់។ នៅក្នុងឆ្នាំ ២០២៣ ផ្ទះរបស់លោកមួយ នៅទីក្រុងសៀងហៃ ក៏ត្រវបានលក់ក្នុងតម្លៃ ១១៥ លានយ៉ន់ ឬប្រហាក់ប្រហែល ១៥ លានដុល្លារអាមេរិក។ ផ្ទះមួយនេះ តារាប្រុស Kris បានទិញក្នុងឆ្នាំ ២០១៨។

យោងតាមប្រភពព័ត៌មានដដែលបានឲ្យដឹងថា ប្រាក់ដែលបានមកពីលក់ទ្រព្យសម្បត្ដិគឺត្រូវយកមកប្រើប្រាស់សម្រាប់ការចាយវាយប្រចាំថ្ងៃរបស់ម្ដាយ Kris និងមួយផ្នែកធំដើម្បីសងបំណុល ដល់ម្ចាស់ប្រេន ក្រុមការងារថតរឿង បង់ពន្ធ ថ្លៃមេធាវីសម្រាប់តវ៉ាក្ដីឲ្យ Kris។ បំណុលសរុបដែលតារាប្រុស Kris Wu ជំពាក់គេនោះគឺត្រូវបានរាយការណ៍ថា ប្រមាណជា ៧៧ លានដុល្លារអាមេរិក។  លោកត្រូវបង់សំណងជូនរដ្ឋវិញ សម្រាប់ការគេចពន្ធ និងបន្លំឯកសារនានា រហូតដល់ ៨៣ លានដុល្លារអាមេរិក។

គួរបញ្ជាក់ថា នៅខែ កក្កដា ឆ្នាំ ២០២១ តារាប្រុស Kris Wu ត្រូវបាននារីម្នាក់ឈ្មោះ Du MeiZhu ចេញមុខចោទប្រកាន់ថា លោកជាប់ពាក់ព័ន្ធរឿងបំពានផ្លូវភេទដល់ក្មេងស្រីមិនទាន់គ្រប់អាយុ និងប្រើប្រាស់ឈ្មោះល្បីរបស់ខ្លួនដើម្បីបោកប្រាស់មនុស្សស្រីជាច្រើន។ សេចក្ដីសម្រេចចុងក្រោយពីតុលា Kris Wu ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១៣​ ឆ្នាំ។ យោងតាមប្រភពផ្ទៃក្នុងបច្ចុប្បន្ន តារាប្រុសរូបនេះ បានសម្របខ្លួននៅក្នុងពន្ធគារហើយ និងខិតខំបំពេញកាតព្វកិច្ចយ៉ាងល្អនៅទីនោះ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ