តារាខេប៉ុបជំនាន់ទី២ ត្រូវបានគេចាត់ទុកថា ជាជំនាន់ដែលមានភាពទាក់ទាញបំផុត ក្រុមចម្រៀងមានច្រើន ស្របពេលដែលក្រុមនីមួយៗ សុទ្ធតែមានភាពប្លែកគ្នារៀងៗខ្លួន។ រីឯបទចម្រៀងក៏សុទ្ធតែពីរោះរណ្ដំ អមជាមួយក្បាច់រាំរស់រវើក។ មកទល់បច្ចុប្បន្ន ក្រុមចម្រៀងខ្លះនៅជំនាន់ទី២ មានអាយុកាលជាង ១០ ឆ្នាំទៅ ហើយស្របពេលដែលក្រុមខ្លះក៏បែកគ្នាអស់ តែក្រុមខ្លះក៏នៅបន្ដមានសកម្មភាពរួមគ្នា និងមានភាពសិ្នទ្ធស្នាល។ ក្រុមចម្រៀងខេប៉ុប ៥ ក្រុម ក្នុងជំនាន់ទី ២ បន្ដជួបជុំគ្នា មានសកម្មភាពរួមគ្នា៖
១.KARA


នៅខែមិថុនា ឆ្នាំ ២០២២ ក្រុមចម្រៀងនារី KARA បានត្រឡប់មកជួបជុំគ្នាម្ដងទៀត សម្រាប់គម្រប់ខួប ១៥ ឆ្នាំនៃការចេញច្រៀងជាផ្លូវការ។ សមាជិកទាំងអស់រួមមាន Gyuri, Seungyeon, Nicole, Jiyoung និង YoungJi បានថតរូបជុំគ្នាយ៉ាងស្រស់ស្អាតផងដែរ។ រហូតដល់ខែវិច្ឆិកា ឆ្នាំ ២០២២ សមាជិកទាំង ៥ ក៏បានឡើងឆាកច្រៀងរួមគ្នា និងបានបញ្ចេញចម្រៀងថ្មីមានចំណងជើងថា “When I MOVE”។ ការត្រឡប់មកជួបជុំគ្នាវិញជាថ្មីក្រោយផ្អាកសកម្មភាពចាប់តាំងពីឆ្នាំ ២០១៦ ពិតជាធ្វើឲ្យអ្នកគាំទ្ររបស់ក្រុមចម្រៀង KARA ពិតជាមានភាពរីករាយខ្លាំង។
២.Girls Generation


ក្រុមចម្រៀងខេប៉ុបនារីដ៏ល្បី ក្នុងជំនាន់ទី ២ Girls Generation ក៏បានវិលត្រឡប់មកវិញជុំគ្នា ដើម្បីអបអរគម្រប់ខួបការបញ្ចេញមុខជាផ្លូវការរយៈពេល ១៥ ឆ្នាំ។ ក្នុងខែ សីហា ឆ្នាំ ២០២២ ក្រុមចម្រៀង Girls Generation បានបញ្ចេញបទចម្រៀងមានចំណងជើងថា “FOREVER 1”។ មកទល់បច្ចុប្បន្ន សមាជិកទាំង ៨ រូបរួមមាន៖ Taeyeon, Yoona, Seohyun, Tiffany, Yuri, Sunny, SooYoung និង Hyoyeon នៅតែមានទំនាក់ទំនងស្អិតល្មួត។
៣.SHINee


ចាប់តាំងពីបង្ហាញខ្លួនផ្លូវការក្នុងឆ្នាំ ២០០៨ មក ក្រុមចម្រៀង SHINee បានបញ្ចេញបទចម្រៀងមានគុណភាពច្រើនដូចជា Replay, Juliette, Ring DingDong, Lucifer, Dream Girl, Everybody និង Don’t Call Me។ កាលពីឆ្នាំ ២០២៣ ក្រុមចម្រៀង SHINee បានបញ្ចេញអាល់ប៊ុមទី ៨ “Don’t Call Me។ នៅថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២៤ ជាគម្រប់ខួប ១៦ ឆ្នាំ នៃការចេញច្រៀងរបស់ក្រុមចម្រៀង SHINee។ ក្រុមចម្រៀង SHINee ក៏បានប្រគំតន្ដ្រីទេសចរណ៍ រហូតដល់ទៅ ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២៤ ដោយមានសមាជិកទាំង ៤ មកជួបជុំគ្នា។
៤.2NE1




ក្រុមចម្រៀង 2NE1 បានរំសាយក្រុមទៅហើយ តែភាពល្បីល្បាញរបស់ក្រុមចម្រៀងមួយនេះនៅតែបន្ដមិនរលត់។ កាលពីថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២៤ សមាជិកក្រុមទាំង ៤ រូបរួមមាន CL, Park Bom, Sandara Park និង Minzy បានបង្ហោះរូបភាពជុំគ្នា សម្រាប់អបអរគម្រប់ខួបនៃការបង្ហាញខ្លួនរយៈពេល ១៥ ឆ្នាំ។ ទំនាក់ទំនងរបស់សមាជិកក្រុម 2NE1 មានភាពស្និទ្ធស្នាលខ្លាំងដូចគ្រួសារ ហើយជារឿយៗ អ្នកទាំង ៤ តែងឆ្លៀតឱកាសជួបជុំគ្នា និងបង្ហោះរូបភាពលើបណ្ដាញសង្គម។
៥.Super Junior


សមាជិកក្រុមចម្រៀង Super Junior ទាំង ១៥ បានជួបជុំគ្នានៅថ្ងៃមង្គលការរបស់តារាប្រុស Ryeowook។ សមាជិកក្រុម Super Junior តារាប្រុស Ryeowook បានដឹកដៃមិត្ដស្រី Ari ចូលរោងមង្គលការ នៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៤។ កម្មវិធីមង្គលការនេះ មានការចូលរួមយ៉ាងច្រើនពីក្រុមគ្រួសារ សាច់ញាតិ និងមិត្ដភក្ដិ ជាពិសេស សមាជិក Super Junior បានមកចូលរួមអបអរ។ សមាជិកបច្ចុប្បន្នរួមមាន Lee Teuk, Heechul, Yesung, Shindong, Sungmin, Eunhyu, Siwon, DongHae និង Kyuhyun ព្រមទាំងអតីតសមាជិក Hangeng, Kangin, Kibum អមជាមួយសមាជិកក្រុមចម្រៀង Super Junior-M គឺ Zhoumi និង Henry សុទ្ធតែមានវត្ដមាន។ ក្នុងកម្មវិធីមង្គលការ Ryeowook ហើយ Super Junior ក៏បានច្រៀងចម្រៀងសម្រាប់ភ្ញៀវដែលបានចូលរួមផងដែរ ដោយពួកគេជ្រើសយកបទចម្រៀងល្បីបំផុតប្រចាំក្រុម “Sorry Sorry” មកសម្ដែង ដែលធ្វើឲ្យបរិយាកាសកាន់តែរីករាយ៕
























Account
Security
Favourite Content