បើទោះបីជាកម្មវិធីសប្ដាហ៍ម៉ូដសម្លៀកបំពាក់បុរស Paris Fashion Week ទើបតែចាប់ផ្តើម ក៏ប៉ុន្តែតារា K-Pop ជាច្រើនបានលេចមុខរួចទៅហើយជាមួយនឹងឈុតសម្លៀកបំពាក់ដ៏លេចធ្លោរៀងៗខ្លួន។ ចាប់ផ្ដើមពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែមិថុនា ព្រឹត្តិការណ៍បង្ហាញម៉ូដសម្លៀកបំពាក់បុរសសម្រាប់រដូវផ្ការីកនិងរដូវក្ដៅឆ្នាំ២០២៥ នឹងមានវត្តមានសិល្បករជាច្រើនមកពីជុំវិញពិភពលោកចូលរួមតំណាងប្រេនសម្លៀកបំពាក់ដែលពួកគេផ្សព្វផ្សាយឱ្យរៀងៗខ្លួន។ យ៉ាងណាមិញ ខាងក្រោមនេះ AMS សូមនាំប្រិយមិត្តក្រឡេកមើលឈុតពិសេសៗតារាចម្រៀងខេប៉ុប ៧ រូបដែលទទួលបានការចាប់អារម្មណ៍ច្រើនបំផុតសម្រាប់បង្ហាញខ្លួនក្នុងកំឡុងថ្ងៃដំបូងៗនេះព្រឹត្តិការណ៍នេះ។
១. J-Hope (BTS)
J-Hope បង្ហាញរូបរាងសង្ហាជាមួយឈុតអាវធំនិងកាបូបសម្រាប់កម្មវិធីបង្ហាញម៉ូដរបស់ Louis Vuitton។


២. Sana (TWICE)
Sana បានបង្ហាញសម្រស់បែបស្រទន់ក្នុងឈុតពណ៌ខ្មៅទាំងអស់ជាមួយនឹងម៉ូដសក់ក្រងមួយចំហៀងសម្រាប់កម្មវិធីបង្ហាញម៉ូដរបស់ Prada។


៣. Cha Eunwoo (ASTRO)
Cha Eunwoo នៅតែសង្ហារាល់ដងក្នុងឈុតអាវកក្អម ជាមួយអាវធំ និងខោស្បែកសម្រាប់ការបង្ហាញម៉ូដរបស់ Saint Laurent។


៤. Jackson (GOT7)
Jackson បង្ហាញពីមន្តស្នេហ៍របស់ខ្លួនជាមួយឈុតក្រឡាពណ៌ប្រផេះ និងវ៉ែនតាការពារពន្លឺថ្ងៃ សម្រាប់ការបង្ហាញម៉ូដរបស់ Louis Vuitton។


៥. Yuta (NCT)
Yuta លេងឈុតអាវស ចងក្រវ៉ាត់ក ជាមួយអាវក្រៅពណ៌ប្រផេះ សម្រាប់កម្មវិធីបង្ហាញម៉ូដរបស់ Louis Vuitton។


៦. BamBam (GOT7)
BamBam បង្ហាញភាពសង្ហាឡូយឆាយក្នុងសម្លៀកបំពាក់ពណ៌ខ្មៅមួយតួខ្លួន សម្រាប់កម្មវិធីបង្ហាញម៉ូដ Louis Vuitton។


៧. Kai (EXO)
Kai បង្ហាញដងខ្លួនសិចស៊ីក្នុងឈុតអាវខូវប៊យវែង និងអាវធំអត់បិទឡេវ សម្រាប់កម្មវិធីបង្ហាញម៉ូដ PRADA ៕

























Account
Security
Favourite Content