ស្ដាប់ហើយព្រឺសម្បុរ! ​Jisoo Sana និងតារាល្បីៗទាំងនេះ រៀបរាប់រឿងត្រូវខ្មោចលង ចេញមកស្រស់ៗ

បច្ចុប្បន្នបើទោះជាបច្ចេកវិទ្យាកាន់តែទំនើបក៏ពិតមែន ប៉ុន្ដែបើនិយាយពីពពួកអមនុស្សនៅតែជារឿងដែលគ្មាននរណាអាចបកស្រាយបានថាវាមានពិត ឬយ៉ាងណា លុះតា្រតែអ្នកធ្លាប់បានជួបផ្ទាល់ទើបជឿ។ ជាក់ស្ដែង តារាខេប៉ុបល្បីៗ ជាច្រើនដួងបានទម្លាយប្រាប់ឱ្យដឹងថាខ្លួនសុទ្ធតែធ្លាប់ជួបពពួកអមនុស្សដែលធ្វើឱ្យពួកគេនៅតែព្រឺរសម្បុរនៅឡើយរាល់ពេលដែលនិយាយដល់រឿងទាំងនេះ។ តោះទៅមើលថាជានរណាខ្លះ៖

១.Jo Kwon សមាជិកក្រុម 2AM 

រឿងរ៉ាវនេះទាក់ទិននឹងអគារផលិតកម្ម JYP ចាស់ ដោយតារាប្រុសរូបនេះបានលើកឡើងថា ខ្លួនធ្លាប់បានជួបខ្មោចក្មេងប្រុស ។ ដោយខ្មោចនោះបានបង្ហាញខ្លួនឱ្យឃើញ និងលងបន្លាចនៅជណ្ដើរក្រោមដីដែលធ្វើឱ្យលោកភ័យរហូតធ្លាក់ពីលើជណ្ដើរទៀតផង។ លោកបន្ថែមថា មិនមែនមានតែលោកម្នាក់ដែលជួបនោះទេ សូម្បីតែតារាប្រុស Rain និងអ្នកហ្វឹកហាត់មួយចំនួនទៀតក៏ធ្លាប់បានជួបដូចគ្នាប៉ុន្ដែក្នុងរូបភាពផ្សេងៗគ្នា។ អ្នកខ្លះឃើញក្មេងនោះកាច់ ក ហើយសើចដាក់ អ្នកខ្លះក៏ឃើញរបៀបដៃជើងលូតវែងៗ ខុសធម្មតា។

២.Jisoo សមាជិកក្រុម BlackPink

ក្នុងឆ្នាំ ២០១៦ ពេលកំពុងផ្សព្វផ្សាយអាល់ប៊ុមថ្មី Jisoo បានបង្ហើបប្រាប់ឱ្យដឹងថា ខ្លួនធ្លាប់ត្រូវបានខ្មោចលងក្នុងអគារផលិតកម្ម YG។ នាងបានបន្ដថា បានជួបខ្មោចស្រីនៅបន្ទប់ហ្វឹកហាត់រាំ ឯ Lisa ក៏ធ្លាប់ជួបដូចគ្នា។ ក្រៅពីនេះ រូបនាងក៏ធ្លាប់បានឃើញខ្មោចក្នុងទូខោអាវនៅបន្ទប់ស្នាក់នៅទៀត វាពិតជាគួរឱ្យខ្លាច។

៣. Sana សមាជិកក្រុម Twice

Sana បានប្រាប់ថា កាលនាងនៅជាអ្នកហ្វឹកហាត់ នាងធ្លាប់បានជួបខ្មោចនៅអគារផលិតកម្ម JYP។ នៅពេលមួយដែលនាងទៅបន្ទប់សម្រាប់រៀនច្រៀង ក៏បានជួបជាមួយសមាជិកដែលហ្វឹកហាត់រួមក្រុម ប៉ុន្ដែចម្លែកគេមិនបាននិយាយរាក់ទាក់នាងឡើយ ថែមទាំងបញ្ចេញទឹកមុខគួរឱ្យខ្លាចទៀត។ ស្រាប់តែនាងងាកចេញបន្ដិច ងាកត្រលប់មកវិញក៏បាត់ស្រមោលឈឹង អ្វីដែលគួរឱ្យខ្លាចគ្មានឮសំឡេងបើកទ្វារឡើយ។ Sana បន្ថែមថា នៅថ្ងៃដដែល Momo ក៏បានជួបហេតុការណ៍ចម្លែកដូចនាងដែរ ប៉ុន្ដែម្នាក់នោះគឺអង្គុយលើកៅអីតែម្ដង ក្រោយមកក៏បាត់ដូចគ្នា។

៤.Moonbyul សមាជិកក្រុម Mamamoo

Moonbyul សមាជិកក្រុម Mamamoo ធ្លាប់បានប្រាប់ថា នាងធ្លាប់បានជួបខ្មោចនៅអគារស្នាក់នៅចាស់។ គ្រានោះ Hwasa បានទៅលេងស្រុកកំណើតខ្លួន ប៉ុន្ដែអ្វីដែលធ្វើឱ្យនាងភ្ញាក់ផ្អើលស្រាប់តែនាងបានឃើញ Hwasa នៅផ្ទះទៅវិញ។ អ្វីដែលកាន់តែគួរឱ្យខ្លាចគឺនាងថែមទាំងដើរយឺតៗ សំដៅមកគ្រែឡើងមកគេងក្បែរនាងទៀតផង។

៥.Beakhyun សមាជិកក្រុម EXO

សម្រាប់ Beakhyun លើកឡើងថា ខ្លួនបានជួបខ្មោចនៅបន្ទប់ហ្វឹកហាត់។ បកត្រលប់កាលនៅជាអ្នកហ្វឹកហាត់មានម្ដងលោកបាននៅហាត់ម្នាក់ឯងដល់យប់ជ្រៅ ស្រាប់តែភ្លាមៗលឺសម្លេងផាំងយ៉ាងខ្លាំង ដំបូងលោកស្មានថាខ្លួនស្ដាប់ច្រឡំទើបមិនខ្វល់។ បន្ទាប់មកបាន ១០ នាទីក៏លឺម្ដងទៀត ហើយសំឡេងនោះខ្លាំងជាងលើកមុនទៀត មើលមិនស្រួលលោកក៏រត់តែម្ដង។ មិនមែនតែ Beakhyun ឡើយ សមាជិកក្រុមល្បីៗ របស់ SM ដូចជា SHINee, Aespa, f(x) និង NCT សុទ្ធត្រូវបានគេរាយការណ៍ធ្លាប់ជួបហេតុការណ៍ស្រដៀងៗគ្នាដែរ៕

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Cha Eun Woo ចេញមុខទទួលខុសត្រូវ ចំពោះរឿងអាស្រូវគេចពន្ធជាង ១៣ លានដុល្លារ

នៅថ្ងៃទី៨ ខែមេសា នេះ Cha Eun Woo បានចេញមុខបកស្រាយអំពីបញ្ហាពន្ធដារនាពេលថ្មីៗនេះ និងបានបញ្ជាក់ថា ខ្លួនបានបង់បង្គ្រប់លើប្រាក់ពន្ធ ២០ប៊ីលានវ៉ុន ឬ ១៣លានដុល្លារដែលមានបញ្ហា រួចរាល់ហើយ។

ចាប់ផ្ដើមជំពូកថ្មី Heeseung អតីតសមាជិកក្រុម ENHYPEN ប្តូរឈ្មោះទៅជា EVAN

ក្រោយចាកចេញពីក្រុម ENHYPEN តារាខេប៉ុបប្រុស Heeseung បានចាប់ផ្ដើមជំពូកថ្មីក្នុងអាជីពដដែលនេះ ដោយណែនាំខ្លួនជាសិល្បករទោល ក្រោមឈ្មោះថា EVAN។

ព្រះនាង នរោត្តម អេម៉ា នឹងសហការជាមួយ Immersion Community រៀបចំព្រឹត្តិការណ៍ពិសេសមួយនៅកម្ពុជា

ថ្មី​ៗ​នេះ​ព្រះនាង នរោត្តម អេម៉ា ដែល​ត្រូវជា​ម្ចាស់​បង​របស់​ព្រះនាង ជេនណា កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​ត្រូវ​បាន​ក្លាយ​ជា​តំណាង​នៃ​កម្ពុជា​ផង​ដែរ។ ដោយ​នៅ​ពេល​ខាង​មុខ​នេះ ទ្រង់​នឹង​សហការ​ជាមួយ Immersion

បទ «Pop Out» របស់ N.John កំពុងផ្អើលនៅកូរ៉េ ល្បីរហូតសូម្បី G-dragon ក៏ចូលចិត្ត

កាលពីម្សិលមិញនេះ ​អ្នក​គាំទ្រ​វិស័យ​ចម្រៀង K-Pop នៅ​ខ្មែរភ្ញាក់ផ្អើល ព្រោះតែ​ឃើញ​កំពូល​តារា K-Pop G-dragon បាន​ចុច Like លើ​ផុស​បទ «Pop Out» របស់ N.John។ នោះ​ក៏​ដោយសារ​តែ​មួយ​រយៈ​នេះ​តារា K-Pop ជាច្រើន​ទាំង​ស្រី​ទាំង​ប្រុស​បាន​រាំលេង

វត្ថុបុរាណខ្មែរ «ពិធី» ដែលបានប្រគល់មកវិញកំពុងដាក់បង្ហាញនៅសាលាបុរីកោះពេជ្រ

បន្ទាប់ពីការប្រារព្ធកម្មវិធីដោយជោគជ័យជាមួយការប្រគុំតន្រ្តី «Carnegie in Cambodia» ការតាំងពិព័រណ៍វត្ថុបុរាណខ្មែរ «ពិធី» នៅសាលាបុរីកោះពេជ្រ

ទំនាក់ទំនងរវាង Yeonjun និង Soobin ធ្លាប់រកាំរកូស តែបាន RM ជាអ្នកជួយណែនាំឱ្យត្រូវរ៉ូវគ្នាវិញ

Yeonjun និង Soobin សមាជិកក្រុម Tomorrow X Together (TXT) បានទម្លាយឱ្យដឹងថា ពួកគេធ្លាប់ឆ្លងកាត់ដំណាក់កាលរកាំរកូស និងមិនសូវចុះសម្រុងនឹងគ្នាក្នុងទំនាក់ទំនងមិត្តភាព ប៉ុន្តែពួកគេអាចជម្នះវា

រឿង Painter of the Night បញ្ចប់ដំណាក់កាលថតជាស្ថាពរ ត្រៀមចាក់បញ្ចាំងឆាប់ៗនេះ

ប្រលោមលោករូបភាព BL រឿង Painter of the Night ដែលបានផលិតចេញជារឿងភាគខ្នាតខ្លី បានបញ្ចប់ការថតជាស្ថាពរ ខណៈគ្រោងចាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខ។

មិនដែលរំលង! ឱក សុគន្ធកញ្ញា តែងថតទេវតារៀងរាល់ឆ្នាំមិនដែលខាន

ឱក សុគន្ធកញ្ញា ជា​តារា​ស្រី​​ដែល​តែងតែ​ត្រូវ​បាន​គេ​កោតសរសើរ​ពី​ការ​ស្លៀកពាក់​បាន​ស្អាត​បំផុត ពិសេស​ក្នុង​ឈុត​បុរាណ។ ក្នុង​នោះ ការ​គ្រង​ឈុត​ជា​តួអង្គ​ទេវតា​ឆ្នាំ​ថ្មី រៀងរាល់​ឆ្នាំ ក៏​តែង​តែ​លេចធ្លោ​ជាង​តារា​ស្រី​ណា​ទាំងអស់

កម្ពុជា ទទួលបានសមុច្ច័យ ២០ រូបពីអ្នកកាន់កាប់ឯកជននៅតំបន់អាស៊ី

មុន​នេះ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ បាន​បង្ហោះ​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ ពី​ការ​វិល​ត្រឡប់​នៃ​វត្ថុ​បុរាណ​ខ្មែរ​ចំនួន ២០ រូប​មក​កាន់​មាតុភូមិ​កំណើត ពោល​គឺ​ប្រទេស​កម្ពុជា ក្រោយ​ឃ្លាត​ចាក​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)