តួប្រុសស្រីរឿង “ភ្នាក់ងារស៊ីកាដា” ថា​ហ្វេនៗ​ជិតបានមើលមែនទែនហើយ!

រឿង “ភ្នាក់ងារស៊ីកាដា” ដែល​អ្នក​គាំទ្រ​ទន្ទឹង​រង់ចាំ​យូរ​មក​ហើយ​ ពេលនេះ​​ជិត​បាន​មើល​មែនទែន​ហើយ ក្រោយ​តួ​ឲ្យ​តម្រុយ​​ខ្លះ​ៗ​លើ​បណ្ដាញ​សង្គម​កាលពី​ពេល​ថ្មី​​នេះ។ ក្នុង​នោះ​ដែរ​តួឯក​ស្រី​ ដាដាវ បាន​ផុស​ពាក្យ coming soon ព្រម​ជាមួយ​រូបភាព​ដែល​បាន​ថត​កាលពី​អំឡុង​ថត​រឿង។

ក្រៅពី​តួ​ស្រី​ ដាដាវ ហើយ​នៅ​ក៏​នៅ​មាន​តារា​ប្រុស​ៗ​ដូចជា ដេវីដ និង រាជ្យ ក៏​បាន​បញ្ចេញ​តម្រុយ​ខ្លះ​ៗ តែ​ច្បាស់​​ៗជាង​មុន​ទៅ​ទៀត ហើយ​កាន់តែ​ច្បាស់​ថែម​ទៀត នៅ​ព្រឹក​នេះ​គឺ​ខាង​ក្រុម​ការងារ​បាន​ទម្លាក់ poster រឿង​តែម្ដង ធ្វើឲ្យ​ទស្សនិកជន​កាន់តែ​មាន​សង្ឃឹម​ថា​បាន​ទស្សនា​ភាពយន្ត​បែប​ថ្មី​ដែល​និយាយ​ពី​ការងារ​​របស់​យុវជន​មួយ​ក្រុម។

បើ​និយាយ​ពី​សាច់​រឿង “ភ្នាក់ងារស៊ីកាដា” មាន​ទាំង​កំប្លែង ការ​តស៊ូ​ក្នុង​ជីវិត​ការងារ​ និង​ការ​លាយ​បញ្ចូល​ឈុត​ស្នេហា​ផ្អែមល្ហែម​។ ​​នៅ​ពេល​ដែល​ទស្សនិកជន​បាន​ទស្សនា​ “ភ្នាក់ងារស៊ីកាដា” រួច​ហើយ​​ប្រាកដជា​លួច​ញញឹម​ យំ ព្រម​ទាំង​ដាក់​អារម្មណ៍​ទៅ​តាម​តួអង្គ​ ៦ នាក់ មាន​អត្តចរិត​ខុស​ៗ​គ្នា តែ អាច​មក​រួម​ការងារ​ជាមួយ​គ្នា​បាន។ ក្រៅ​ពី​សាច់​រឿង​ល្អ​ហើយ តួសម្ដែង​នីមួយ​ៗ​ក៏​ត្រូវ​បាន​អ្នក​ដឹកនាំ​រៀបចំ​ម៉ូដ​សម្លៀកបំពាក់​យ៉ាង​ទាក់ទាញ​​ទៀត​ផង។

រឿង “ភ្នាក់ងារស៊ីកាដា” នឹង​មាន​ផ្សាយ​ជូន​ទស្សនា​រៀងរាល់​​ថ្ងៃអាទិត្យ វេលា​ម៉ោង ៨៖៣០នាទីយប់ នៅលើកញ្ចក់ទូរទស្សន៍អប្សរា និង Facebook, YouTube, Website AMS infotainment៕ ​​​​​​​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ