ទម្លាប់ចម្លែកៗ របស់តារាខេប៉ុប ៧ ដួងនេះ ដឹងហើយហួសចិត្ត

មនុស្សម្នាក់ៗ តែងមានទម្លាប់ផ្សេងៗពីគ្នា ប៉ុន្តែទម្លាប់របស់មនុស្សមួយចំនួនពិតជាមហាចម្លែកដែលធ្វើឱ្យគ្រប់គ្នាដឹងហើយហួសចិត្តរហូតមិនដឹងនិយាយថាម៉េច។ ជាក់ស្ដែង តារាខេប៉ុប ៧ ដួងនេះគឺមានទម្លាប់ចម្លែករៀងៗ ខ្លួន ពិតមែនទៅពេលដឹងហើយ ហួសចិត្តក៏ហួសចិត្ត តែក៏គួរឱ្យស្រឡាញ់ណាដ់ដែរ។

.Kang Daniel

តារាប្រុសនេះជាអតីតសមាជិកក្រុមចម្រៀងល្បី Wanna One ខណៈបច្ចុប្បន្នលោកជាតារាចម្រៀងទោល។ លោកមានទម្លាប់ចម្លែកមួយគឺចូលចិត្តហិតរបស់គ្រប់យ៉ាងនៅក្បែរខ្លួន មិនលើកលែងសូម្បីស្បែកជើងដែលទើបទិញថ្មី។ និយាយទៅរបស់អ្វីដាក់ក្បែរគឺហិតទាំងអស់។

.JungKook សមាជិក BTS 

កូនប្រុសពៅក្រុម BTS គឺ JungKook ក៏មានទម្លាប់មួយដែលគួរឱ្យចាប់អារម្មណ៍ខ្លាំង។ នៅពេលដែលតារាប្រុសរូបនេះផឹកទឹក មិនដូចអ្នកផ្សេងគ្រាន់តែផឹកធម្មតាទេ លោកតែងតែធ្វើមាត់ស្រួច ជាពិសេសឃើញថ្ពាល់ប៉ោងៗ អ្នកគាំទ្រតែងតែសរសើរថាគួរឱ្យស្រឡាញ់ខ្លាំង។

.Hani សមាជិកក្រុម EXID 

ចំណែកឯ Hani វិញ គឺនាងមានទម្លាប់មួយអង្គុយដូចមនុស្សប្រុស។ ជាទូទៅ នាងចូលចិត្តអង្គុយកន្ធែកខ្លាំងខុសពីតារាស្រីផ្សេងៗអង្គុយយ៉ាងសុភាពរាបសា។ ដោយសារទម្លាប់ពិបាកកែទើបអ្នកតុបតែងខ្លួនតម្រូវឱ្យនាងស្លៀកខោច្រើនជាងស្លៀកសំពត់។

.June សមាជិកក្រុម iKON 

សម្រាប់ June ក៏មានទម្លាប់មួយចម្លែកគឺចូលចិត្តឈរដាក់ដៃដូចទន្សាយពេលឈរ។ ជាក់ស្ដែង ទម្លាប់នេះធ្វើឱ្យអ្នកគាំទ្រគិតថាលោកខ្ជូតខ្លាំង។

.Taemin សមាជិកក្រុម SHINee 

ឲ្យតែនៅក្បែរមនុស្សដែលជិតស្និទ្ធ ឬមនុស្សដែលចូលចិត្តគឺ Taemin តែងតែចាប់កាន់ដៃរបស់គេដោយមិនដឹងខ្លួន។ Taemin ធ្លាប់ប្រាប់ថា ខ្លួនលោកផ្ទាល់ក៏មិនបានដឹងពីសកម្មភាពរបស់ខ្លួនដែរ ប៉ុន្ដែវាតែងកើតឡើងពេលលោកនៅជិតមនុស្សស្និទ្ធស្នាល។

.Kang SeungYoon សមាជិកក្រុម Winner 

ពេលដែលអោបនរណាម្នាក់ មិនថាសាច់ញាតិ សមាជិក ឬអ្នកគាំទ្រគឺតារាប្រុសនេះតែងតែយកដៃប៉ះក្បាលភាគីម្ខាងទៀត។ លោកធ្លាប់ប្រាប់ថាវាជាទម្លាប់ ណាមួយសកម្មភាពបែបនេះក៏ធ្វើឱ្យអ្នកដែលយើងអោបមានអារម្មណ៍សុវត្ថិភាព និងកក់ក្ដៅ។

.Seo Ji Soo សមាជិកក្រុម Lovelyz

មិនថាពេលណាក៏ដោយ ជាពិសេសពេលឡើងសម្ដែងលើឆាក រូបនាងតែងតែលានអណ្ដាតចេញមកក្រៅ។ អ្នកគាំទ្ររបស់នាងមួយចំនួនលើកឡើងថា ទម្លាប់របស់នាងពេលខ្លះគឺខ្ជូត តែពេលខ្លះក៏ស៊ិចស៊ីណាស់ដែរ។

តើប្រិយមិត្តគិតថាមួយណាចម្លែកជាងគេ?


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ្នកស្រុកអង្គរ បន្តទំនៀមទម្លាប់បុរាណ «កាត់សក់បង្កក់ឆ្មប» ដល់ទារកទើបកើត

ការ​កាត់​សក់​បង្កប់​ឆ្មប ឬ​អ្នក​ខ្លះ​ហៅ​ថា ទម្លាក់​ជើង​ក្រាន ចេញ​ខែ ឬ​ស្រាយ​ខ្សែ គឺ​ជា​ប្រពៃណី​ទំនៀម​ទម្លាប់​តាំង​ពី​បុរាណ​របស់​អ្នក​ស្រុក​អង្គរ ដែល​តែង​តែ​និយម​ធ្វើ​ក្រោយ​ទារក​កើត​បាន ១ សប្ដាហ៍ ឬ ១ ខែ ។

ស្រស់ស្អាត សមសួន តារាស្រីៗនាំគ្នាតុបតែងជាតួអង្គទេវតាឆ្នាំមមី ព្រះនាង «រាក្យៈសាទេវី»

ជា​រៀង​រាល់​ឆ្នាំ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​​ខ្មែរ តែង​ឃើញ​តារា​ស្រីៗ​នៅ​កម្ពុជា​តុបតែង​ជា​តួអង្គ​ទេវតា ក្នុង​ទម្រង់​ និង​ស្ទីល៍​ប្លែកៗ​គ្នា។ ឆ្នាំ​នេះ​ក៏​មិន​ខុស​ពី​ឆ្នាំ​ទៅ​មិញ ដោយ​មាន​តារា​ស្រី​ល្បីៗ​ជា​ច្រើន​បង្ហាញ​កាយ​ក្នុង​ឈុត​ទេព្ដាឆ្នាំថ្មី

កន្លែងបញ្ចុះសពឡើងថ្លៃខ្ពស់ ជនជាតិចិនទិញអាផាតមិនទុកតម្កល់ធាតុ រហូតដល់មានច្បាប់ហាមឃាត់

ខណៈដែលទីបញ្ចុះសពនៅប្រទេសចិនកាន់តែមានតម្លៃថ្លៃ មនុស្សជាច្រើនបានចាប់ផ្ដើមទិញអាផាតមិនដើម្បីតម្កល់ធាតុសពសាច់ញាតិ ដែលបង្កឱ្យមានការជជែកដេញដោលជាសាធារណៈ រហូតរដ្ឋាភិបាលប្រទេសចិនចេញ

កម្ពុជាធ្វើបានហើយ! គីម ច័ន្ទជីញហ្វា ក្លាយជាម្ចាស់មកុដ Miss Preteen Global 2026

ទង់​ជាតិ​កម្ពុជា​ត្រូវ​បាន​លើក​គ្រវី​ឡើង​ទាំង​មោទកភាព​ដោយ​បវរ​កញ្ញា គីម ច័ន្ទជីញហ្វា ក្រោយ​ការ​ប្រកាស​លទ្ធផល​ក្លាយ​ជា​ម្ចាស់​ជយលាភី Miss Preteen Global 2026 លើ​ឆាក​ប្រកួត​អន្តរជាតិ​នៅ​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​រា

វីរសិល្បករជួបជុំគ្នា សប្បាយរីករាយមុនថ្ងៃចូលឆ្នាំ ក្រោមការរៀបចំរបស់សមាគមសិល្បករខ្មែរ

សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ជួបជុំ​ដ៏​ធំ​ប្រចាំ​ឆ្នាំ សម្រាប់​វីរ​សិល្បករ​ជើងចាស់​ជាច្រើន ដែល​បាន​បើក​ផ្លូវ​ដល់​អ្នក​ជំនាន់​ក្រោយ។ កម្មវិធី​កាលពី​ថ្ងៃ ៩ ខែ​មេសា ឆ្នាំ ២០២៦ ម្សិលមិញ​នេះ​រៀបចំ​ឡើង​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ដោយ​មាន​ការ​

រូបភាពផ្លូវការរបស់អ្នកអង្គម្ចាស់​ក្សត្រិយ៍ នរោត្តម ចេណ្ណា ក្នុងឈុតទេព្ដាឆ្នាំថ្មី ឆ្នាំមមី « ព្រះនាង «រាក្យសាទេវី»

កាលពី​ម្សិលមិញ ចំពោះ​សែ​រាជវង្ស​មាន​ដំណឹង​ល្អ​ដែល កែវ នរោត្តម​ ចេណ្ណា ដែល​មហជន​ស្គាល់​ថា ព្រះនាង នរោត្តម ជេនណា ត្រូវ​បាន​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រោស​ព្រះរាជទាន​ដំឡើង​ព្រះឋានៈ

ជិតដល់ថ្ងៃចូលឆ្នាំថ្មី គួរដឹងពីរបៀបរៀប “រណ្ដាប់ទទួលទេវតាឆ្នាំមមី ព្រះនាងរាក្យសាទេវី” កុំឱ្យរំលង

នៅថ្ងៃទី១៤ ខែមេសា ខាងមុខ គឺជាដំណើរមកដល់នៃការផ្លាស់ឆ្នាំចាស់ប្ដូរចូលឆ្នាំថ្មី​ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ជាការយាងចុះមកជម្ពូទ្វីបរបស់ទេវតាឆ្នាំថ្មី ព្រះនាម ព្រះនាងរាក្យសាទេវី វេលាម៉ោង ១០ និង ៤៨

Cha Eun Woo ចេញមុខទទួលខុសត្រូវ ចំពោះរឿងអាស្រូវគេចពន្ធជាង ១៣ លានដុល្លារ

នៅថ្ងៃទី៨ ខែមេសា នេះ Cha Eun Woo បានចេញមុខបកស្រាយអំពីបញ្ហាពន្ធដារនាពេលថ្មីៗនេះ និងបានបញ្ជាក់ថា ខ្លួនបានបង់បង្គ្រប់លើប្រាក់ពន្ធ ២០ប៊ីលានវ៉ុន ឬ ១៣លានដុល្លារដែលមានបញ្ហា រួចរាល់ហើយ។

ចាប់ផ្ដើមជំពូកថ្មី Heeseung អតីតសមាជិកក្រុម ENHYPEN ប្តូរឈ្មោះទៅជា EVAN

ក្រោយចាកចេញពីក្រុម ENHYPEN តារាខេប៉ុបប្រុស Heeseung បានចាប់ផ្ដើមជំពូកថ្មីក្នុងអាជីពដដែលនេះ ដោយណែនាំខ្លួនជាសិល្បករទោល ក្រោមឈ្មោះថា EVAN។

ព្រះនាង នរោត្តម អេម៉ា នឹងសហការជាមួយ Immersion Community រៀបចំព្រឹត្តិការណ៍ពិសេសមួយនៅកម្ពុជា

ថ្មី​ៗ​នេះ​ព្រះនាង នរោត្តម អេម៉ា ដែល​ត្រូវជា​ម្ចាស់​បង​របស់​ព្រះនាង ជេនណា កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​ត្រូវ​បាន​ក្លាយ​ជា​តំណាង​នៃ​កម្ពុជា​ផង​ដែរ។ ដោយ​នៅ​ពេល​ខាង​មុខ​នេះ ទ្រង់​នឹង​សហការ​ជាមួយ Immersion

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

Leave a Reply

Your email address will not be published. Required fields are marked *