ដំណើរថ្មើរជើងទៅកាន់ខេត្តសៀមរាបរបស់បវរកញ្ញាកម្ពុជា កុយ អេនណា ម្សិលមិញនេះបានដល់ស្រុកបារាយ៍ ខេត្តកំពង់ធំហើយ។ ដោយឡែក ពលរដ្ឋទាំងក្មេង-ចាស់បាននាំគ្នាឈរចាំទទួលស្វាគមន៍យ៉ាងភ្លូកទឹកភ្លូកដីទាំងយប់តែម្ដង។


គ្រាន់បានដឹងថា កុយ អេនណា នឹងធ្វើដំណើរឆ្លងកាត់ខេត្តកំពង់ធំប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកបារាយ៍បាននាំគ្នាមកឈរចាំផ្លូវយ៉ាងច្រើនកុះករ។ ម្សិលមិញម៉ោងប្រមាណជា ៧ កន្លះយប់ អេនណា បានធ្វើដំណើរមកដល់ទីរួមស្រុកខាងលើ។
កុយ អេនណា បានបង្ហាញក្ដីរំភើបចំពោះទឹកចិត្តពលរដ្ឋខ្មែរដែលបានចំណាយទាំងពេលវេលាក្នុងការរង់ចាំក៏ដូចជាការចូលរួមជាថវិកាក្នុងបេសកកម្មថ្មើរជើងទៅកាន់ខេត្តសៀមរាប ដើម្បីជួយដល់កុមារកំព្រា និងជនពិការនៅតាមមណ្ឌលខ្វះខាតនៅកម្ពុជា។




គិតមកទល់ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២៥ ម្សិលមិញនេះគឺជាថ្ងៃទី ៧ នៃដំណើរថ្មើរជើងរបស់បវរកញ្ញា កុយ អេនណា ខណៈនាថ្ងៃទី១១ ដែលជាថ្ងៃបន្ទាប់កញ្ញានឹងធ្វើដំណើរទៅមុខទៀត ដើម្បីបន្តបេសកកម្មរបស់ខ្លួនទៅកាន់ខេត្តសៀមរាប៕
ចុចទីនេះដើម្បីទស្សនាវីដេអូ (១) https://www.facebook.com/ANNA.KOYY/videos/2210759832671294
វីដេអូ (២) https://www.facebook.com/ANNA.KOYY/videos/708906025495930























Account
Security
Favourite Content