បវរកញ្ញា កុយ អេនណា ទើបទទួលបានការជ្រើសតាំងជាទូតសុឆន្ទៈថ្មីរបស់ក្រសួងកិច្ចការនារី។ ក្នុងតំណែងជាទូតសុឆន្ទៈតំណាងក្រសួង អតីតបវរកញ្ញាលំដាប់រងទី១ ក្នុងឆ្នាំ ២០២៣ រូបនេះនឹងចូលរួមក្នុងការផ្សព្វផ្សាយភាពជាគំរូ តម្លៃ និងស្នាដៃរបស់ស្ត្រី។

នារសៀលថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០២៥ កញ្ញា កុយ អេនណា ត្រូវបានជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អញ្ជើញជួបសំណេះសំណាលក្រោយការបញ្ចប់បេសកកម្មដំណើរថ្មើរជើងលើចម្ងាយផ្លូវជាង ៣០០ គីឡូម៉ែត្រ ពីភ្នំពេញទៅកាន់ខេត្តសៀមរាបនាពេលកន្លងទៅថ្មីៗនេះ។ ក្នុងឱកាសនៃការជួបសំណេះសំណាលនេះ លោកជំទាវរដ្ឋមន្ត្រីបានលើកសរសើរនិងបង្ហាញការសាទរចំពោះដំណើរមនុស្សធម៌ក្នុងបុព្វហេតុដើម្បីកុមារ ជនមានពិការភាព វប្បធម៌ និងទេសចរណ៍របស់កញ្ញាផងដែរ។





ក្រោយបញ្ចប់កិច្ចពិភាក្សា លោកជំទាវក៏បានជូនលិខិតអបអរសាទរ និងទឹកប្រាក់មូលនិធិ ចំនួន ២ លានរៀល ជូនដល់កញ្ញា កុយ អេនណា ព្រមទាំងបានជ្រើសរើសយកកញ្ញាជាទូតសុឆន្ទៈរបស់ក្រសួងកិច្ចការនារីទៀតផង។ ការចូលរួមរបស់កញ្ញាជាមួយក្រសួងកិច្ចការនារីក្នុងនាមជាទូតសុឆន្ទៈគឺដើម្បីផ្សព្វផ្សាយពីភាពជាគំរូ តម្លៃនិងស្នាដៃរបស់ស្ត្រី ដែលជាកម្លាំងចលករដ៏សំខាន់និងមានសក្ដានុពលក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម៕
រូបភាព ៖ Koy Anna & Ministry of Women’s Affairs of Cambodia






















Account
Security
Favourite Content