តារាសម្ដែងមុខស្រទន់ សាន្ត កុសុមៈ ដែលភាគច្រើនត្រូវបានមហាជនស្គាល់ថាជាតួអង្គទេវតា បានប្រឡងជាប់គ្រូបឋម នឹងត្រូវចូលបម្រើការក្នុងក្របខណ្ឌរដ្ឋនាពេលឆាប់ៗ។ ដំណឹងនេះធ្វើឱ្យបណ្ដាអ្នកគាំទ្រស្រីស្រស់រូបនេះសម្ដែងការសាទរព្រោងព្រាតលើបណ្ដាញសង្គម។

ធីតាឯកសង្ក្រាន្តឆ្នាំ ២០២១ សាន្ត កុសុមៈ បានសម្រេចគោលបំណងក្លាយជាគ្រូបង្រៀននៅគ្រឹះស្ថានបឋមសិក្សាសាធារណៈមួយក្នុងឃុំលំពង់ ស្រុកបាទី ខេត្ត តាកែវ។ នេះបើតាមការជូនដំណឹងលើផេកផ្លូវការរបស់ក្រសួងមុខងារសាធារណៈកាលពីថ្ងៃសុក្រ ទី ២៨ ខែ តុលា ឆ្នាំ ២០២៥ កន្លងទៅថ្មីៗ។
តាមរយៈបញ្ជីរាយនាមបេក្ខជនដែលបានប្រឡងជាប់ជាស្ថាពរសម្រាប់ការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារឱ្យចូលបម្រើការងារនៅតាមគ្រឹះស្ថានបឋមសិក្សាសាធារណៈតួអង្គស្រីក្នុងរឿង «មន្តស្នេហ៍អ្នកគ្រូពេទ្យឆ្នាស» កញ្ញា សាន្ត កុសុមៈ បានឈរនៅលេខរៀងទី១ ក្នុងចំណោមបេក្ខភាព ៨ នាក់ដែលត្រូវបានជ្រើសរើស។





ដំណឹងដែលតារាសម្ដែងស្រីរូបស្រស់ទទួលបានងារជាគ្រូបង្រៀននាពេលនេះបានធ្វើឱ្យបណ្ដាអ្នកគាំទ្រនៅក្នុងបណ្ដាញសង្គមបង្ហាញការសាទរ និងជូនពរកញ្ញាព្រោងព្រាត ខណៈអ្នកមួយចំនួនទៀតបានបបួលគ្នាទៅរៀនលេខ–រៀនអក្សរឡើងវិញទៀតផង។ យ៉ាងណាមិញ នៅពុំទាន់មានការបញ្ជាក់ពីឈ្មោះសាលាដែលកញ្ញាត្រូវបង្រៀននៅឡើយនោះទេ៕
រូបភាព ៖ Kosamak san























Account
Security
Favourite Content