វណ្ណដា អៀននិយាយមិនចេញ ពេលមើលបទចម្រៀងចាស់កាលពីជិត ១០ ឆ្នាំមុន

វីដេអូ​បទ «មេឃភ្លៀងហើយអូន» របស់ វណ្ណដា និង​មិត្តភ័ក្ដិ​ល្អ Song Song ដែល​ចេញ​តាំងពី ៨​ឆ្នាំ​មុន ត្រូវ​បាន​ពិធី​ករ​ប្រុស ជា វណ្ណារិទ្ធិ ចាក់​ឲ្យ​ម្ចាស់​បទ​មើល​ម្ដង​ទៀត ក្នុង​កម្មវិធី​ជួបជុំ​មួយ។ វណ្ណដា ពេល​បាន​មើល MV កាល​ខ្លួន​សម្ដែង​តាំង​ពី​ជា​យុវវ័យ បែរជា​អៀន រហូត​ម្នាក់​ៗ​ក្នុង​កម្មវិធី​ជួបជុំ​នោះសើច​ចំអន់លេង។

ជា សុណ្ណារិទ្ធិ បាន​ថត​ពេល​កំពូល​តារា​រ៉េប វណ្ណដា មើល​វីដេអូ​ចាស់​ដែល​ខ្លួន​​​សម្ដែងកាលពីក្មេង។ អ្នក​គាំទ្រ​មើល​ឃើញ​យ៉ាង​ច្បាស់​ថា​សាមី​ខ្លួន អៀន​នឹង​ការ​សម្ដែង​ភាព​ក្រមិចក្រមើម​របស់​ខ្លួនឯង​ក្នុង​ការ​សម្ដែង​កាលពីយុវវ័យ។ នៅ​ក្នុង​វីដេអូ​ដែល​ពិធី​ករ​ប្រុស​ក្នុង​កម្មវិធី THE NEXT LEVEL: RAPSTAR បាន​បង្ហាញ​មាន​តារា​ប្រុស​ជាច្រើន​រូប​ទៀត។

បទ «មេឃភ្លៀងហើយអូន» ដែល វណ្ណដា និង song song ចេញ​តាំងពី​ជិត​១០ ឆ្នាំ​មុន នៅតែ​ជា​បទ​ពេញ​និយម​នៅ​ពេល​នេះ។ ទាំង វណ្ណដា និង សុង នៅតែ​ដក់​ចិត្ត​នឹង​បទ​ដែល​ចេញ​កាលពី ៨​ឆ្នាំ​មុន​ដូចគ្នា ហើយ​ធ្លាប់​បង្ហើប​គម្រោង​រួម​គ្នា​ម្ដង​ទៀត ព្រោះ​តែ​ការ​គាំទ្រ​ច្រើន​លើសលប់។

ក្រឡេក​ទៅ​មើល​វីដេអូ​ដែល MC ជា វណ្ណារិទ្ធិ បង្ហោះ​ក៏​បាន​ឮ​សំឡេង ឌីជេ ក្ដិប សរសើរ MV «មេឃភ្លៀងហើយអូន» ថា​ឡូយ​ផង​ដែរ ដ្បិត​ថត​តាំងពីជិតទសវត្សរ៍មកហើយ។ តែ​ចំណែក​សាមី​ខ្លួន អៀន មិន​សូវ​ហ៊ាន​មើល​ការ​សម្ដែង​របស់​ខ្លួនឯង​នោះ​ទេ៕

វីដេអូ៖https://www.facebook.com/reel/1180345117349560

រូបភាព៖ Chea Vannarith និង Song Song



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

ប្រធានសមាគមសិល្បករខ្មែរអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រៀបចំឱ្យក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ



Leave a Reply

Your email address will not be published.Required fields are marked *