តារាប្រុសកូរ៉េ ៥ រូបត្រូវអ្នកគាំទ្រសរសើរខ្លាំងថា កាន់តែសង្ហាពេលចូលបម្រើកងទ័ព

ឈានចូលវ័យ ៣០ ឆ្នាំបុរសនៅប្រទេសកូរ៉េខាងត្បូងត្រូវបំពេញភារកិច្ចរបស់ខ្លួនចូលបម្រើកងទ័ព។ ក្រឡេកមកមើលតារាសម្ដែង និងតារាចម្រៀងខេប៉ុបក៏មិនខុសគ្នា ដល់វ័យគ្រប់ និងត្រូវលាអ្នកគាំទ្រចូលទៅបំពេញភារកិច្ចរបស់ខ្លួន។ ថ្មីៗ នេះ អ្នកគាំទ្របានកត់សម្គាល់ឃើញថា តារាកូរ៉ប្រុស ៥ រូបកាន់តែមានរូបរាងសង្ហាជាងមុនទៅទៀតពេលដែលពួកគេចូលបម្រើកងទ័ព គ្មានការតុបតែងច្រើន គ្មានក្រែមម្សៅ នៅតែមើលទៅទាក់ទាញខ្លាំង។ ទៅមើលថាជានរណាខ្លះ៖

១.Nam JooHyuk

Nam JooHyuk ជាតារាសម្ដែងប្រុសកូរ៉េល្បីល្បាញម្នាក់។ លោកកើតក្នុងឆ្នាំ ១៩៩៤ បច្ចុប្បន្នមានវ័យ ៣០ ឆ្នាំទៅហើយ។ លោកកាន់តែមានភាពល្បីល្បាញក្រោយបង្ហាញខ្លួនក្នុងរឿងភាគ “Twenty-Five Twenty-One។ លោកបានលាអ្នកគាំទ្រចូលបម្រើកងទ័ព នៅខែ មីនា ឆ្នាំ ២០២៣ លោកត្រូវបានរំពឹងថានឹងត្រឡប់មកវិញនៅឆ្នាំ​២០២៥ ខាងមុខ។ លោកត្រូវបានអ្នកគាំទ្រលើកឡើងថា កាន់តែប្លែក និងសង្ហាជាងមុន ក្រោយចូលបម្រើកងទ័ព ដោយលោកមានមាឌធំជាងមុន ដោយសារការហ្វឹកហាត់ជាប្រចាំ។

២.Lee DoHyun

តួឯកប្រុសក្នុងរឿង “The Glory” ក៏ជាតារាប្រុសម្នាក់ដែលត្រូវបានគេលើកមកនិយាយពីការប្រែប្រួលរបស់លោក មុន និងក្រោយចូលបម្រើកងទ័ព។ ក្នុងឱកាសចូលរួមពិធីបុណ្យ Cherry Blossom Festival នៅតំបន់ JinHae លោកពិតជាទទួលការចាប់អារម្មណ៍ខ្លាំង ដោយសារតែរូបរាងសង្ហាទាក់ភ្នែកខុសរាល់ដង។ តារាប្រុស Lee DoHyun ចូលបម្រើកងទ័ពនៅខែ សីហា ឆ្នាំ ២០២៣ លោករំពឹងថានឹងបញ្ចប់កាតព្វកិច្ចរបស់ខ្លួននៅដើមឆ្នាំ ២០២៦។

៣. V សមាជិក BTS

V សមាជិក BTS ជាតារាប្រុសម្នាក់ដែលអ្នកគាំទ្រតែងលើកយកមកនិយាយពាសបណ្ដាញសង្គមទាក់ទិនការចូលបម្រើកងទ័ពរបស់លោក។ ក្រោយចូលបម្រើកងទ័ពបានមួយរយៈ V បានបង្ហាញខ្លួនក្នុងកម្មវិធីមួយ នៅ Gangwon Stadium។ ធ្លាប់តែតុបតែងខ្លួនបែបឡូយឆាយជាតារាចម្រៀង ខេប៉ុប នៅពេលបង្ហាញខ្លួនក្នុងឈុតស៊ីវិល  លោកមើលទៅពិតជាគួរឲ្យចាប់អារម្មណ៍។ V មើលទៅហាក់មានសាច់ដុំ និងមាឌធំជាងមុន។ លោកត្រូវបានអ្នកគាំទ្រលើកឡើងថា សង្ហាប្លែកម៉្យាងខុសពីពេលដែលលោកនៅជាតារាខេប៉ុបសម្ដែងលើឆាកតន្ដ្រី។ V បានចូលបម្រើកងទ័ពនៅខែ ធ្នូ ឆ្នាំ ២០២៣ លោករំពឹងថានឹងបញ្ចប់កាតព្វកិច្ចរបស់ខ្លួននៅឆ្នាំ ២០២៦។

៤.Jin សមាជិក BTS

ជាប់ជារហស្ស័នាមជាតារាប្រុសសង្ហាលំដាប់ពិភពលោកម្នាក់ Jin គឺមិនអាចរំលង និងក្លាយជាតារាប្រុសម្នាក់ត្រូវបានគេលើកឡើងថា កាន់តែសង្ហាលើសដើមក្រោយចូលបម្រើងកងទ័ព។ បើទោះជាកាត់សក់ខ្លីអស់ទៅហើយក្ដី តែមុខដ៏ស្រស់សង្ហារបស់លោកនៅតែមានភាពលេចធ្លោ។ ពីមួយថ្ងៃទៅមួយថ្ងៃ លោកកាន់តែសង្ហា និងមើលទៅកាន់តែមាំទាំខ្លាំង។ បើគ្មានអ្វីប្រែប្រួល Jin ត្រូវបានរំពឹងថា នឹងត្រឡប់មកជួបជុំអ្នកគាំទ្រវិញ នៅពាក់កណ្ដាលឆ្នាំ ២០២៤។

៥.Song Kang

Song Kang កាន់តែទទួលភាពល្បីល្បាញ ក្រោយសម្ដែងក្នុងរឿង “My Demon” ដូច្នេះលោកក៏ជាតារាប្រុសម្នាក់ដែលត្រូវបានគេចាប់អារម្មណ៍ខ្លាំង និងតាមដាន។ លោកបានចូលបម្រើកងទ័ព នៅថ្ងៃទី ២ ខែ មេសា ឆ្នាំ ២០២៤ និងរំពឹងអាចត្រឡប់មកវិញនៅចុងឆ្នាំ ២០២៦។ មិនទាន់បានចូលបម្រើកងទ័ពយូរឡើយ គ្រាន់តែកាត់សក់ផ្លាស់ប្ដូរស្ទីលបន្ដិច លោកត្រូវអ្នកគាំទ្រសរសើរថា ស្អាត​សង្ហា បាត់ទៅហើយ៕

ចុះប្រិយមិត្ដយល់យ៉ាងណាដែរ?



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New