បកត្រឡប់ទៅកាលពីថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០២៣ គូស្នេហ៍ល្បីល្បាញក្នុងប្រទេសថៃ Mark Prin និង Kimberley បានដឹកដៃគ្នាចូលរោងមង្គលសាងអនាគតរួមគ្នានៅឯប្រទេសអ៊ីតាលី។ ដោយមានការចូលរួមអបអរ និងដឹងឮពីចាស់ទុំទាំងសងខាង ព្រមទាំងមិត្តភ័ក្ដិជិតស្និទ្ធទាំងក្នុង និងក្រៅសិល្បៈតិចតួចប៉ុណ្ណោះ។



បន្ទាប់ពីរៀបមង្គលការនៅប្រទេសអ៊ីតាលីរួចរាល់ហើយ តារាប្រុសស្រីទាំងពីរក៏វិលមករៀបចំពិធីមង្គលការតាមប្រពៃណីនៅប្រទេសថៃម្ដងទៀត។ មង្គលការជាលើកទី២ នេះធ្វើឡើងនៅថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២៣ នៅឯសណ្ឋាគារ Centara Grand Hotel នៅ Central World ដើម្បីទទួលស្វាគមន៍ភ្ញៀវ និងមិត្ដភក្ដិរួមអាជីពផ្សេងទៀតដែលមកបានចូលរួមកម្មវិធីនៅឯប្រទេសអ៊ីតាលី ម្ដងហើយ និងអ្នកខ្លះមិនបានទៅ ជាសាក្សីដល់មង្គលការអ្នកទាំងពីរ។ ជាមួយគ្នាដែរកូនកំលោះ និងកូនក្រមុំបង្ហាញស្នាមញញឹមយ៉ាងស្រស់ស្រាយ និងផ្អែមល្ហែមខ្លាំងធ្វើឲ្យអ្នកគាំទ្រឃើញហើយច្រណែនគ្រប់ៗគ្នា។



ក្នុងពិធីមង្គលការ អ្នកទាំងពីរក៏បានសន្យាថានឹងមើលថែគ្នាទៅវិញទៅមករហូតដល់ចាស់ ថែមទាំងប្រាប់ពីគម្រោងចង់បានកូនតូចផងដែរ។ អ្នកទាំងពីរបានលើកឡើងថា មានគម្រោងយកកូនបន្ទាប់ពីរៀបការបានពីរឆ្នាំ ដោយ Mark Prin ចង់បានកូនប្រុស និង Kimberly ចង់បានកូនស្រី។ អ្នកទាំងពីរក៏មានគម្រោងចង់ដើរលេងកម្សាន្ដឲ្យបានច្រើនដូចគ្នា។


បើតាមការបញ្ជាក់របស់ ស្វាមីភរិយាមួយគូនេះ បន្ទាប់ពីរៀបការរួចពួកគេចង់ផ្ដោតលើជីវិតគ្រួសារឲ្យបានច្រើន៕





























Account
Security
Favourite Content