ទីភ្នាក់ងាររបស់ Kim Soo Hyun បានបដិសេធជាថ្មីម្តងទៀតនូវការចោទប្រកាន់ថាលោកមានទំនាក់ទំនងស្នេហាជាមួយ Kim Sae Ron ក្នុងវ័យជំទង់ ទោះបីជាមានការអះអាង និងភស្តុតាងថ្មីៗលេចចេញបន្តបន្ទាប់ក៏ដោយ។

នៅថ្ងៃទី ១២ ខែមីនានេះ ទីភ្នាក់ងាររបស់តារារូបនេះគឺ Gold Medalist បាននិយាយថា “ជំហររបស់យើងនៅតែមិនផ្លាស់ប្តូរពីសេចក្តីថ្លែងការណ៍ពីមុនរបស់យើង”។
ការឆ្លើយតបនេះធ្វើឡើងបន្ទាប់ពីវិទ្យាស្ថាន Garo Sero និងគណនីយូធូប Hoverlab (Gaseyeon) បានចេញផ្សាយសារ និងរូបថតមួយសន្លឹកកាលពីថ្ងៃទី ១១ ខែមីនា ដែលអះអាងថា ជាសារផ្ញើពី Kim Sae Ron ទៅកាន់ Kim Soo Hyun មានខ្លឹមសារដូចខាងក្រោម៖

“Oppa (សួស្ដីបង) នេះគឺខ្ញុំ Kim Sae-ron ខ្ញុំបានទទួលការជូនដំណឹងថាខាងបងកំពុងប្ដឹងខ្ញុំ។ ពេលនេះខ្ញុំកំពុងរៀបចំសម្រាប់ការត្រឡប់ចូលសិល្បៈវិញ ហើយក៏គ្រោងនឹងសងប្រាក់វិញបន្តិចម្តងៗដែរតាមរយៈភាគរយពីគម្រោងនីមួយៗ។ មិនមែនថាខ្ញុំបដិសេធមិនបង់ប្រាក់ទេ ខ្ញុំគ្រាន់តែមិនអាចផ្តល់ភ្លាមៗនូវទឹកប្រាក់សរុប ៧០០ លានវ៉ុន (ប្រហែល ៤៨ ម៉ឺនដុល្លារ)។ ខ្ញុំមិនគេចវេះទេ តែខ្ញុំមិនអាចសងវាទាំងអស់ឥឡូវនេះបានទេ។ តើយើងពិតជាត្រូវឆ្លងកាត់ពាក្យបណ្ដឹងមែនទេ? សូមទុកពេលឱ្យខ្ញុំផង ខ្ញុំអង្វរបង សូមជួយខ្ញុំផង”។
ក្រុមគ្រួសារ Kim Sae-ron បានឱ្យដឹងទៀតថា Kim Soo-hyun មិនដែលឆ្លើយតបទេ ទោះបីជា Kim Sae-ron ព្យាយាមជាច្រើនដងដើម្បីទាក់ទងលោកក៏ដោយ។ ប្រាំថ្ងៃក្រោយមកគឺនៅថ្ងៃទី ២៤ ខែមីនា Kim Sae-ron បានបង្ហោះរូបថតដែលនាងផ្អិបថ្ពាល់ជាមួយ Kim Soo-hyun នៅលើ Instagram ហើយក៏លុបភ្លាមៗ។ នៅពេលនោះ ភ្នាក់ងារ Gold Medalist បានបដិសេធពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហាដោយនិយាយថា៖ “យើងមិនដឹងថា Sae-ron មានចេតនាអ្វីទេ” ។
កាលពីថ្ងៃទី១១ ខែមីនា Gold Medalist បានឆ្លើយតបទៅនឹងការអះអាងរបស់គ្រួសារ Kim Sae-ron និង Channel Youtube Hoverlab ដោយបញ្ជាក់ថា៖
“ការចោទប្រកាន់លើ Kim Soo Hyun គឺខុសទាំងស្រុង។ រឿងនេះមិនខុសអ្វីក្រៅពីការយាយីតាមអ៊ីនធឺណិតដូចគ្នាដែល Kim Sae-ron ត្រូវទទួលរងនៅពេលនាងមានជីវិតនោះទេ”។
បន្ទាប់ពីការលាតត្រដាងនេះ គណនីបណ្ដាញសង្គមរបស់ Kim Soo-hyun ត្រូវបានជន់លិចដោយមតិអវិជ្ជមានជាច្រើន ខណៈមហាជនលើអ៊ិនធឺណិតកំពុងអំពាវនាវឱ្យមានការដកលោកចេញពីគម្រោងភាពយន្ត និងតំណែង BA ផ្សេងៗ។
គួររំឭកថា Kim Sae-ron ត្រូវបានគេប្រទះឃើញស្លាប់នៅផ្ទះរបស់នាងក្នុងទីក្រុងសេអ៊ូលកាលពីថ្ងៃទី ១៦ ខែកុម្ភៈ ដែលចំថ្ងៃខួបកំណើតរបស់ Kim Soo-hyun តែម្ដង ៕
























Account
Security
Favourite Content