ថ្មីៗនេះតារាសម្ដែងប្រុស Kim Soo Hyun បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំងនៅក្នុងកម្មវិធីជួបជុំអ្នកគាំទ្ររបស់លោកនៅទីក្រុងសេអ៊ូល 2024 Asia Tour EYES ON YOU នៅសាកលវិទ្យាល័យ Hwajung Gymnasium ប្រទេសកូរ៉េខាងត្បូងនាថ្ងៃទី១៩ ខែតុលា កន្លងទៅ។

ក្នុងនោះលោកទទួលចំណាប់អារម្មណ៍យ៉ាងខ្លាំងក្លាក្រោយលោកចាប់ផ្ដើមច្រៀង cover បទ “Only I Didn’t Know” របស់ IU ដែលជាមិត្តសម្លាញ់ ជាពិសេសនៅពេលលោកច្រៀងដល់វគ្គមានតុងសំឡេងខ្ពស់បូករួមជាមួយការដាក់អារម្មណ៍ក្នុងបទចម្រៀងយ៉ាងលន្លង់លន្លោចទៀតផង។
កំលុងពេលនោះតារាសម្ដែងប្រុស Kim Soo Hyun ក៏បានសារភាពពីមូលហេតុដែលលោកលើកយកបទចម្រៀងនេះមកច្រៀងដើម្បីស្រាយចម្ងល់អ្នកគាំទ្រដោយលោកបានប្រាប់ថាក្នុងការប្រគំតន្ដ្រី HER World Tour របស់ IU លោកបានស្រែកស្នើសុំបទចម្រៀងមួយបទនេះ ប៉ុន្តែគួរឱ្យសោកស្ដាយនាងមិនអាចស្ដាប់បានទើបមិនបានច្រៀងវា។ ដូច្នេះហើយទើបលោកសម្រេចចិត្តថាលោកនឹងច្រៀងបទចម្រៀង cover បទ “Only I Didn’t Know” ដោយខ្លួនឯងតែម្ដង។ លោកក៏បានបន្ថែមទៀតថាវាពិតជាគួរឱ្យអស់សំណើចបើនិយាយឱ្យខ្លីគឺលោកជ្រើសរើសបទចម្រៀងមួយនេះ ដោយសារ IU មិនបានច្រៀងវា។
យ៉ាងណាមិញ តាមរយៈការបង្ហោះរបស់អ្នកគាំទ្របើទោះជាលោកច្រៀងបទនេះដោយខ្លួនឯងមែន ប៉ុន្តែលោកពិតជាធ្វើបានល្អមិនថាកាលលើកដាក់សំឡេង ឬការបញ្ចូលអារម្មណ៍ក្នុងបទចម្រៀងនោះឡើយដោយនេះមិនត្រឹមតែធ្វើឱ្យមានភាពភ្ញាក់ផ្អើលក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងទាក់ទាញអារម្មណ៍អ្នកគាំទ្រក្រៅប្រទេសច្រើនមិនធម្មតាទៀតផង។
គួរបញ្ជាក់ផងដែរថា តារាសម្ដែងប្រុស Kim Soo Hyun និងតារាចម្រៀងស្រី IU បានជួបគ្នាជាលើកដំបូងតាមរយៈការសម្ដែងខ្សែភាពយន្ដភាគ Dream High របស់ទូរទស្សន៍ KBS ក្នុងឆ្នាំ ២០១១ និងបន្ដរាប់អានគ្នាមកដល់ពេលបច្ចុប្បន្នព្រមទាំងរួមការងារជាមួយគ្នានៅក្នុងខ្សែភាពយន្ដផ្សេងៗថែមទៀតផង៕























Account
Security
Favourite Content