ផ្ទុះព័ត៌មានពីទំនាក់ទំនងស្នេហា Kim Sae Ron និង Kim Soo Hyun ព្រមគ្នានឹងសំណេររបស់ Kim Sae Ron ស្របពេលក្រុមហ៊ុននៅតែបន្តច្រានចោលព័ត៌មានទាំងស្រុង  

កាលពីថ្ងៃទី១០ ខែមីនានេះ គណនីយូធូប Garosero Research Institute បានបើកបង្ហាញពីទំនាក់ទំនងស្នេហារបស់ Kim Sae Ron និង Kim Soo Hyun។ ភ្លាមៗនោះ ទីភ្នាក់ងាររបស់ Kim Soo Hyun បានចេញមកច្រានចោលពាក្យចចាមអារ៉ាមនេះ ដោយអះអាងថា នឹងចាត់វិធានការណ៍តាមផ្លូវច្បាប់ ក៏ប៉ុន្តែ YouTuber ខាងលើ នៅតែជឿជាក់ថាអ្វីដែលខ្លួននិយាយគឺជារឿងពិត​ ដោយមានម្ដាយមីង និងសំណេររបស់ Kim Sae Ron តឹកតាង។  

យោងតាម Koreaboo ម្ដាយមីរបស់ Kim Sae Ron បានផ្ដល់កិច្ចសម្ភាន៍តាមទូរសព្ទជាមួយនឹងគណនីយូធូប Garosero Research Institute ដោយបានរៀបរាប់ថា ទំនាក់ទំនងស្នេហារវាង Kim Sae Ron និង Kim Soo Hyun បានចាប់ផ្ដើមតាំងតែពីឆ្នាំ ២០១៥ មកម៉្លេះ ដោយនៅគ្រានោះ ក្មួយស្រីរបស់ខ្លួនមានអាយុត្រឹម ១៥ ឆ្នាំប៉ុណ្ណោះ ស្របពេលដែរ តារាប្រុសរូបនេះមានអាយុរហូតដល់ទៅ ២៧ឆ្នាំ។

នៅក្នុងឆ្នាំ ២០១៩ នៅពេលដែល Kim Soo Hyun និងបងប្អូនជីដូនមួយរបស់គាត់ឈ្មោះ Lee Ro Be បានបង្កើតទីភ្នាក់ងារថ្មី Gold Medalist  តារាស្រីរូបនេះនេះបានសម្រេចចិត្តមិនបន្តកុងត្រាជាមួយនឹង​ YG Entertainment ដោយសុខចិត្តមករួមទ្រនំជាមួយនឹងមិត្តប្រុសខ្លួន។​ ម្ដាយមីងរូបនេះ បានឱ្យដឹងទៀតថា ក្មួយស្រីរបស់ខ្លួនបានជួយមិត្តប្រុសក្នុងការបង្កើតក្រុមហ៊ុនថ្មីអស់ពីចិត្ត និងធ្វើការដោយឥតគិតកម្រៃ រួមមានការជួយដឹកនាំសិល្បករថ្មីៗ និងជួយបង្រៀនពីការសម្ដែងផងដែរ។  

ម្ដាយមីងរូបនេះបានបន្តថា អ្នកទាំងពីរបានបែកគ្នានៅក្នុងឆ្នាំ ២០២២ ជាពេលតែមួយដែល Kim Sae Ron បានជួបនឹងគ្រោះថ្នាក់ចរាចរណ៍ក្រោយបើកបរក្រោមស្ថានភាពស្រេវឹង។ ដំបូងឡើយ Kim Sae Ron ចង់ទទួលខុសត្រូវដោយខ្លួនឯង តែ Kim Soo Hyun និងក្រុមហ៊ុនបានចេញមុខមកផ្ដល់ជំនួយ ទើបតារាស្រីបានសម្រេចឱ្យក្រុមហ៊ុនជាអ្នកជួយដោះស្រាយ។

ជាក់ស្ដែង Gold Medalist  បានបង់ប្រាក់ ៧០០លានវ៉ុន ឬប្រមាណ ៤៨៣ ០០០ ដុល្លារអាមេរិក សម្រាប់ការខូចខាតដែលបង្ករដោយការគ្រោះថ្នាក់ និងមិនបានទាមទារឱ្យ Kim Sae Ron សងត្រឡប់ទៅវិញទេ។ ម្ដាយមីងរូបនេះ បានចែករំលែកទៀតថា នៅពេលមួយដែលខ្លួនបានរួមដំណើរជាមួយនឹងក្មួយ​ស្រី នាងបានសម្ដែងការដឹងគុណចំពោះទង្វើររបស់ Kim Soo Hyun ដោយគ្រានោះ ម្ដាយមីងខ្លួនឯង ក៏បានសរសើរដែលថា អតីតសង្សារបស់ក្មួយខ្លួន ជាបុរសល្អម្នាក់។ ក៏ប៉ុន្តែទោះបីជាមិនតម្រូវឱ្យសងប្រាក់ទៅក្រុមហ៊ុនវិញក៏ពិតមែន តែម្ដាយមីងរូបនេះបានអះអាងថា ក្មួយស្រីរបស់ខ្លួននៅតែព្យាយាមធ្វើការ ដោយបានតាំងចិត្តថានឹងសងប្រាក់នេះទៅឱ្យក្រុមហ៊ុនវិញ។

លុះមកដល់ឆ្នាំ ២០២៤ Kim Sae Ron បានទទួលដំណឹងថា នាងត្រូវសងប្រាក់ទាំងអស់ត្រឡប់ទៅវិញ។ នាងមានការភ្ញាក់ផ្អើល និងព្យាយាមទាក់ទងទៅ Kim Soo Hyun ដើម្បីសុំការបញ្ជាក់ តែតារាប្រុសមិនបានឆ្លើយតបវិញឡើយ បើទោះបីជា Kim Sae Ron បានយកលេខទូរសព្ទរបស់បងប្អូនជីដូនមួយទាក់ទងទៅក៏ដោយ តែនៅតែមិនអាចទាក់ទងបានដូចដើម។​

បន្ទាប់ពីនេះ ស្រាប់តែមានអ្នកកាសែតជាច្រើនរូបបានទាក់ទងមកបងប្អូនជីដូនមួយរបស់ខ្លួន ធ្វើឱ្យ Kim Sae Ron ជឿជាក់ថា Kim Soo Hyun បានឱ្យលេខទូរសព្ទនេះទៅឱ្យអ្នកកាសែត និងមានអារម្មណ៍ថា ប្រៀបបាននឹងត្រូវបានគេក្បត់ពីក្រោយដូចគ្នាដែរ។

ដោយគ្មានវិធីដែលអាចទទួលបានការឆ្លើយតបត្រឡប់មកវិញ Kim Sae Ron បានសម្រេចចិត្តបង្ហោះរូបភាពរបស់ខ្លួន និង Kim Soo Hyun នៅពេលដែលរឿង Queen of Tears កំពុងចាក់បញ្ចាំង ក្នុងគោលបំណងចង់ឱ្យអតីតសង្សារទាក់ទងត្រឡប់មកវិញ។ ក៏ប៉ុន្តែ Kim Soo Hyun នៅតែមិនទាក់ទងត្រឡប់មកវិញ ដោយក្រុមហ៊ុនបានចេញសេចក្ដីប្រកាសច្រានចោល ពីទំនាក់ទំនងស្នេហារបស់តារាទាំងពីររូប។

អ្នកមីងរូបនេះ និយាយទៀតថា Kim Sae Ron បានជួបបញ្ហាមិនអាចសងប្រាក់ទាំងអស់ត្រឡប់ទៅវិញទេ ហើយនៅទីបំផុតក៏សម្រេចចិត្តបញ្ចប់ជីវិតរបស់ខ្លួន ចំថ្ងៃខួបកំណើតរបស់ Kim Soo Hyun គឺថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ត្រឹមវ័យ ២៥ឆ្នាំ។

នៅក្នុងវីដេអូរបស់គណនីយូធូប Garosero Research Institute ក៏បានបើកបង្ហាញពីសំណេររបស់ Kim Sae Ron ដែលបានសរសេរឡើងតាំងតែពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៤​ ផងដែរ។ ផ្អែកតាមការបកប្រែរបស់សារព័ត៌មាន​ Zapzee តារាស្រីរូបនេះបានផ្ដើមដោយបញ្ជាក់ថា ពាក្យចចាមអារ៉ាមពីទំនាក់ទំនងរបស់ខ្លួន​ និង Kim Soo Hyun គឺជារឿងពិត។

Kim Sae Ron បានរៀបឱ្យដឹងថា នៅពេលដែលចុះកិច្ចសន្យាជាមួយនឹង Golden Medalist ខ្លួនបានចុះលើកិច្ចសន្យាដែលមានលក្ខខណ្ឌជាការផ្ដល់ប្រាក់កម្ចី ខុសប្លែកពីភ្នាក់ងារចាស់ ហើយថែមទាំងបានជួយជ្រើសរើសតួសម្ដែងថ្មីៗ និងធ្វើជាដឹកនាំរូបភាព ដោយមិនទទួលបានកម្រៃទៀតផង។

បន្តពីនេះ តារាស្រីក៏បានសរសេរទៀតថា នៅពេលដែលត្រូវបន្តកុងត្រា ខ្លួនបានទាក់ទងនៅក្រុមហ៊ុនវិញដែរ តែទំនាក់ទំនងទាំងអស់ត្រូវបានកាត់ផ្តាច់។ ក្រោយមក នាងក៏ទទួល​លិខិត​គំរាម​មួយ​ដែល​បញ្ជាក់​ថា ខ្លួនមិនបានគោរពនៃលក្ខខណ្ឌក្នុងការបន្តកិច្ចសន្យាតាមពេលកំណត់ ។

ជាលទ្ធផលកិច្ចសន្យាផ្តាច់មុខក៏បានបញ្ចប់នៅខែឧសភា ឆ្នាំ២០២២ ដែលតម្រូវឱ្យ Kim Sae Ron ត្រូវចេញមុខទៅសុំទោសក្រុមការងារ តារាសម្ដែង និងអ្នកដឹកនាំរឿងផ្សេងៗ ដែលទទួលរងផលប៉ះពាក់ពីការបញ្ចប់កិច្ចសន្យារបស់ខ្លួន និង Golden Medalist។

ក្នុងសំណេរដដែលនេះ Kim Sae Ron សង្ឈឹមថា ក្រុមហ៊ុននឹងទទួលខុសត្រូវចំពោះកំហុសរបស់ខ្លួន ហើយក៏ជឿជាក់ដែលថា វាជារឿងសំខាន់ សម្រាប់សាធារណជនក្នុងការដឹងការពិតពីក្រោយបញ្ហាកន្លងមក។

ដោយឡែក ក្រោយពីវីដេអូខាងលើនេះបានចែករំលែក Golden Medalist បានចេញមកច្រានចោលទាំងស្រុងទៅលើអ្វីដែល Garosero Research Institute បានចែករំលែក ដោយបញ្ជាក់ថា រឿងទាំងអស់នេះគ្មានមូលដ្ឋានច្បាស់លាស់ និងមិនអាចទទួលយកបាន។ លើសពីនេះទៀត ទីភ្នាក់ងារក៏តាំងចិត្តនឹងចាត់វិធានការណ៍ផ្លូវច្បាប់ចំពោះគណនីយូធូបមួយនេះដែរ។

ជាក់ស្ដែង ទីភ្នាក់ងារមួយនេះបានរៀបរាប់ថា៖ “យើង​មាន​អារម្មណ៍​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​ដំណឹង​មរណភាព​របស់ Kim Sae Ron ដែល​ធ្លាប់​ធ្វើ​ការ​ជាមួយ​យើង ហើយ​យើង​កាន់​ទុក្ខ​ចំពោះ​ការ​បាត់​បង់​​នាង។ ទោះជាយ៉ាងណាក៏ដោយ ការលើកឡើងរបស់ Garosero Research Institute គ្រាន់តែជាការបង្ខូចកេរ្តិ៍ឈ្មោះទាំងភ្នាក់ងាររបស់យើង និងអ្នកស្លាប់ ដើម្បីផលប្រយោជន៍របស់ពួកគេប៉ុណ្ណោះ។ យើងកំពុងពិចារណារលើការដោះស្រាយតាមផ្លូវច្បាប់ដែលអាចទៅរួច​ ចំពោះព័ត៌មានមិនពិតពី Garosero Research Institute”។

ភ្លាមៗនោះ គណនីយូធូបខាងលើ បានវាយបកវិញ ដោយបញ្ជាក់ថា វីដេអូរបស់ខ្លួនគឺផ្អែកលើភស្តុតាង និងការសម្ភាសន៍ដែលទទួលបានដោយផ្ទាល់ពីគ្រួសាររបស់ Kim Sae Ron។ ទាក់ទងនឹងការប្ដឹងផ្ដល់ Garosero Research Institute មិនបង្ហាញការខ្លាចរអាឡើយ ដោយបានលើកយកករណីធ្វើបាបអនីតិជនមកនិយាយទៀតផង៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ្នកស្រុកអង្គរ បន្តទំនៀមទម្លាប់បុរាណ «កាត់សក់បង្កក់ឆ្មប» ដល់ទារកទើបកើត

ការ​កាត់​សក់​បង្កប់​ឆ្មប ឬ​អ្នក​ខ្លះ​ហៅ​ថា ទម្លាក់​ជើង​ក្រាន ចេញ​ខែ ឬ​ស្រាយ​ខ្សែ គឺ​ជា​ប្រពៃណី​ទំនៀម​ទម្លាប់​តាំង​ពី​បុរាណ​របស់​អ្នក​ស្រុក​អង្គរ ដែល​តែង​តែ​និយម​ធ្វើ​ក្រោយ​ទារក​កើត​បាន ១ សប្ដាហ៍ ឬ ១ ខែ ។

ស្រស់ស្អាត សមសួន តារាស្រីៗនាំគ្នាតុបតែងជាតួអង្គទេវតាឆ្នាំមមី ព្រះនាង «រាក្យៈសាទេវី»

ជា​រៀង​រាល់​ឆ្នាំ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​​ខ្មែរ តែង​ឃើញ​តារា​ស្រីៗ​នៅ​កម្ពុជា​តុបតែង​ជា​តួអង្គ​ទេវតា ក្នុង​ទម្រង់​ និង​ស្ទីល៍​ប្លែកៗ​គ្នា។ ឆ្នាំ​នេះ​ក៏​មិន​ខុស​ពី​ឆ្នាំ​ទៅ​មិញ ដោយ​មាន​តារា​ស្រី​ល្បីៗ​ជា​ច្រើន​បង្ហាញ​កាយ​ក្នុង​ឈុត​ទេព្ដាឆ្នាំថ្មី

កន្លែងបញ្ចុះសពឡើងថ្លៃខ្ពស់ ជនជាតិចិនទិញអាផាតមិនទុកតម្កល់ធាតុ រហូតដល់មានច្បាប់ហាមឃាត់

ខណៈដែលទីបញ្ចុះសពនៅប្រទេសចិនកាន់តែមានតម្លៃថ្លៃ មនុស្សជាច្រើនបានចាប់ផ្ដើមទិញអាផាតមិនដើម្បីតម្កល់ធាតុសពសាច់ញាតិ ដែលបង្កឱ្យមានការជជែកដេញដោលជាសាធារណៈ រហូតរដ្ឋាភិបាលប្រទេសចិនចេញ

កម្ពុជាធ្វើបានហើយ! គីម ច័ន្ទជីញហ្វា ក្លាយជាម្ចាស់មកុដ Miss Preteen Global 2026

ទង់​ជាតិ​កម្ពុជា​ត្រូវ​បាន​លើក​គ្រវី​ឡើង​ទាំង​មោទកភាព​ដោយ​បវរ​កញ្ញា គីម ច័ន្ទជីញហ្វា ក្រោយ​ការ​ប្រកាស​លទ្ធផល​ក្លាយ​ជា​ម្ចាស់​ជយលាភី Miss Preteen Global 2026 លើ​ឆាក​ប្រកួត​អន្តរជាតិ​នៅ​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​រា

វីរសិល្បករជួបជុំគ្នា សប្បាយរីករាយមុនថ្ងៃចូលឆ្នាំ ក្រោមការរៀបចំរបស់សមាគមសិល្បករខ្មែរ

សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ជួបជុំ​ដ៏​ធំ​ប្រចាំ​ឆ្នាំ សម្រាប់​វីរ​សិល្បករ​ជើងចាស់​ជាច្រើន ដែល​បាន​បើក​ផ្លូវ​ដល់​អ្នក​ជំនាន់​ក្រោយ។ កម្មវិធី​កាលពី​ថ្ងៃ ៩ ខែ​មេសា ឆ្នាំ ២០២៦ ម្សិលមិញ​នេះ​រៀបចំ​ឡើង​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ដោយ​មាន​ការ​

រូបភាពផ្លូវការរបស់អ្នកអង្គម្ចាស់​ក្សត្រិយ៍ នរោត្តម ចេណ្ណា ក្នុងឈុតទេព្ដាឆ្នាំថ្មី ឆ្នាំមមី « ព្រះនាង «រាក្យសាទេវី»

កាលពី​ម្សិលមិញ ចំពោះ​សែ​រាជវង្ស​មាន​ដំណឹង​ល្អ​ដែល កែវ នរោត្តម​ ចេណ្ណា ដែល​មហជន​ស្គាល់​ថា ព្រះនាង នរោត្តម ជេនណា ត្រូវ​បាន​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រោស​ព្រះរាជទាន​ដំឡើង​ព្រះឋានៈ

ជិតដល់ថ្ងៃចូលឆ្នាំថ្មី គួរដឹងពីរបៀបរៀប “រណ្ដាប់ទទួលទេវតាឆ្នាំមមី ព្រះនាងរាក្យសាទេវី” កុំឱ្យរំលង

នៅថ្ងៃទី១៤ ខែមេសា ខាងមុខ គឺជាដំណើរមកដល់នៃការផ្លាស់ឆ្នាំចាស់ប្ដូរចូលឆ្នាំថ្មី​ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ជាការយាងចុះមកជម្ពូទ្វីបរបស់ទេវតាឆ្នាំថ្មី ព្រះនាម ព្រះនាងរាក្យសាទេវី វេលាម៉ោង ១០ និង ៤៨

Cha Eun Woo ចេញមុខទទួលខុសត្រូវ ចំពោះរឿងអាស្រូវគេចពន្ធជាង ១៣ លានដុល្លារ

នៅថ្ងៃទី៨ ខែមេសា នេះ Cha Eun Woo បានចេញមុខបកស្រាយអំពីបញ្ហាពន្ធដារនាពេលថ្មីៗនេះ និងបានបញ្ជាក់ថា ខ្លួនបានបង់បង្គ្រប់លើប្រាក់ពន្ធ ២០ប៊ីលានវ៉ុន ឬ ១៣លានដុល្លារដែលមានបញ្ហា រួចរាល់ហើយ។

ចាប់ផ្ដើមជំពូកថ្មី Heeseung អតីតសមាជិកក្រុម ENHYPEN ប្តូរឈ្មោះទៅជា EVAN

ក្រោយចាកចេញពីក្រុម ENHYPEN តារាខេប៉ុបប្រុស Heeseung បានចាប់ផ្ដើមជំពូកថ្មីក្នុងអាជីពដដែលនេះ ដោយណែនាំខ្លួនជាសិល្បករទោល ក្រោមឈ្មោះថា EVAN។

ព្រះនាង នរោត្តម អេម៉ា នឹងសហការជាមួយ Immersion Community រៀបចំព្រឹត្តិការណ៍ពិសេសមួយនៅកម្ពុជា

ថ្មី​ៗ​នេះ​ព្រះនាង នរោត្តម អេម៉ា ដែល​ត្រូវជា​ម្ចាស់​បង​របស់​ព្រះនាង ជេនណា កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​ត្រូវ​បាន​ក្លាយ​ជា​តំណាង​នៃ​កម្ពុជា​ផង​ដែរ។ ដោយ​នៅ​ពេល​ខាង​មុខ​នេះ ទ្រង់​នឹង​សហការ​ជាមួយ Immersion

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី
Leave a Reply

Your email address will not be published. Required fields are marked *