ថ្មីៗនេះគេឃើញតារាម៉ូដែលខ្មែរ ៣ រូបគឺ អ៊ិន លក្ខិណា, ប៊ី សុធារី និង កុយ អេនណា បានចេញទៅបំពេញការងារនៅក្រៅប្រទេសរួមគ្នា ដោយការងារនោះដាច់ខាតត្រូវតែធ្វើ ព្រោះតែទទួលតាំងពីមុនប្រទេសកម្ពុជាជួបបញ្ហា ត្រូវសៀមឈ្លានពានមកម្ល៉េះ។


តាមរយៈទឹកមុខម្នាក់ៗពិតជាមិនជាស្រស់ស្រាយប៉ុន្មានឡើយដោយស្ថានភាពប្រទេសនៅមិនទាន់ត្រឡប់មកប្រក្រតីដូចដើម តែការងារដែលទទួលពីគេហើយ ហើយត្រូវតែបំពេញ។ អ្នកទាំង ៣ បានចេញទៅដើរបង្ហាញម៉ូដនៅប្រទេសវៀតណាម។
ទាំង ៣ រូប ត្រូវបានអញ្ជើញឲ្យដើរបង្ហាញម៉ូដអន្តរជាតិ – The Aura by Mai Phuong Trang នៅទីក្រុង Danang ប្រទេសវៀតណាម។ តារាបង្ហាញម៉ូដ និងជាបវរកញ្ញាផងដែរនោះ មានទីផ្សារការងារច្រើននៅប្រទេសវៀតណាម ហើយក៏មានអ្នកគាំទ្រមិនធម្មតាដែរ។
ក្នុងនាមជាអ្នកអាជីព អ្នកទាំង ៣ ពិតជាធ្វើបានល្អហើយ ព្រោះការងារដែលទទួលហើយមិនអាចគេចវេះបានឡើយ ហើយបញ្ហានៅក្នុងប្រទេសបវរកញ្ញាទាំង ៣ បានជួយអស់ពីសមត្ថភាពដូចគ្នា៕



រូបភាព៖ Leakena In និង Koy Anna























Account
Security
Favourite Content