ទស្សនៈមហាជន និងបណ្ឌិតច្នៃម៉ូដ ឯម រៀម ជុំវិញការប្រើប្រាស់ទង់ជាតិជាតិខ្មែរ មកច្នៃជាសម្លៀកបំពាក់បែបសម័យថ្មី

លើបណ្តាញសង្គមហ្វេសប៊ុកកាលពីពេលថ្មីៗនេះ មានរឿងដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានមតិប្រតិកម្មជាច្រើនចំពោះការយក ទង់ជាតិខ្មែរ មកច្នៃម៉ូដជាឈុតសម្លៀកបំពាក់បែបសម័យទំនើប។ មតិប្រតិកម្មនេះ បានកើតឡើងយ៉ាងកក្រើក​ពាសពេញបណ្ដាញ​សង្គមហ្វេសប៊ុក បន្ទាប់ពីគេបានឃើញផលិតកម្ម​ក្នុង​ស្រុក​មួយ បាន​ទៅ​ថត​ចម្រៀង​កាយវិការ​នៅ​ខេត្ត​សៀមរាប ហើយ​តារា​ចម្រៀង និង​អ្នក​រាំ​ជាច្រើន​អ្នក​ សុទ្ធសឹងតែ​ស្លៀក​សម្លៀកបំពាក់​ច្នៃ​ចេញ​ពី​រូប​ទង់​ជាតិ​ខ្មែរ ទើបធ្វើកើតទៅជាប្រធានបទក្នុងការជជែកវែកញែកយ៉ាងដូច្នេះ។ ក្នុងនោះមហាជនខ្លះបានបង្ហាញការយល់ឃើញវិជ្ជមាន ចំណែកខ្លះទៀតក៏យល់ឃើញផ្ទុយស្រឡះពីគ្នាទៅវិញ។

ជាក់ស្តែង គេឃើញមានទំព័រហ្វេសប៊ុកធំៗជាច្រើនបាននាំគ្នាបញ្ចេញមតិ និងការយល់ឃើញផ្សេងៗគ្នាទៅលើរឿងនេះផងដែរ។ តួយ៉ាង ទំព័រហ្វេសប៊ុកផ្លូវការឈ្មោះថា បុរាណាចារ្យ បានលើកជាមតិយល់ និងការយល់ឃើញឡើងថា៖ «ចំពោះការប្រើប្រាស់ #ឈុតទង់ជាតិ យើងវិញ អេតមីនយល់ថា ពណ៌នៅក្នុងទង់ជាតិយើងស្រស់ពេក ពិបាកនឹងមានសោភ័ណភាពណាស់ ហើយបងប្អូនខ្លះអាចមានការប្រកាន់ទាក់ទងនឹងការប្រើប្រាស់ទង់ជាតិមកធ្វើជាសម្លៀកបំពាក់ក៏ថាបាន។ តែថាក្នុងគំនិតអេតមីន គឺវាទាក់ទងនិងសោភ័ណភាព ម៉្យាងអត្តសញ្ញាណយើងមិនមែនស្ថិតនៅលើតែទង់ជាតិមួយមុខនោះទេ យើងមានប្រភេទ សំពត់ ជាច្រើនប្រភេទគប្បីលើកមកប្រើប្រាស់ ដើម្បីលើកតម្កើងផលិតផលក្នុងស្រុកផង និងឱ្យកូនខ្មែរស្គាល់ពីប្រភេទសំពត់និងការប្រើប្រាស់របស់វាផង។ តែអ្វីៗកន្លងហួសទៅហើយ យើងគប្បីរីករាយនឹងទទួលយក ពិសេសកុំបង្កើតរឿងរ៉ាវ បង្កការយល់ច្រឡំ»

ទំព័រហ្វេសប៊ុកផ្លូវការផ្សេងមួយទៀតឈ្មោះថា បុស្បាជួលឈុតបុរាណ Bossaba សាខាទី២ ក៏បានលើកឡើងថា៖ «នេះគឺជាឈុតសម្លៀកបំពាក់ច្នៃថ្មីពិសេសមួយដែលធ្វើដោយអ្នកច្នៃម៉ូតមានគំនិតច្នៃប្រតិដ្ឋខ្ពស់គួរឱ្យសរសើរណាស់ ជាទម្រង់បុរាណលាយសម័យ មានរំលេចនូវទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាយើង។ (ឈុតទង់ជាតិខ្មែរ ព្រលឹងខ្មែរ បេះដូងខ្មែរ)។ អេដមីនពិតជាមានមោទនភាពណាស់ ដែលបានកើតមកជាកូនខ្មែរ ពូជពង្សអ្នកសាងអង្គរ និងជាប្រទេសដែលមានវប្បធម៌អរិយធម៌ដ៏ចំណាស់មួយនៅលើពិភពលោក»

ជុំវិញការលើកឡើងខាងលើ លោក ឯម រៀម បណ្ឌិតច្នៃម៉ូដដ៏ល្បីល្បាញប្រចាំប្រទេសកម្ពុជា ក៏បានលើកឡើងឱ្យដឹងពីបានដឹងពីទស្សនៈ និងការយល់ឃើញរបស់លោកជុំវិញការយក ទង់ជាតិខ្មែរ មកច្នៃម៉ូដជាឈុតសម្លៀកបំពាក់បែបសម័យទំនើបយ៉ាងដូច្នេះថា៖ «មែនទែនក្នុងនាមខ្ញុំជាអ្នកច្នៃម៉ូដសហសម័យ គឺខ្ញុំពាក់កណ្តាលៗ! ខ្ញុំអត់ប្រកាន់ហើយបងក៏គាំទ្រខ្លះដែរ ចឹងវាមានចំនុចលើស និងចំនុចខ្វះខាតវាតែងតែមានពេលយើងធ្វើអ្វីមួយ ហើយវាក៏មិនដែលត្រូវល្អ១០០%នោះដែរ លុះត្រាតែយើងធ្វើការជាមួយអ្នកវិភាគជាមុន ដោយសារខ្ញុំធ្លាប់ធ្វើជាមួយផលិតកម្មផ្សេង មុនធ្វើអ្វីមួយ គឺពួកយើងវិភាគយ៉ាងតិច៣ខែមុនចំពោះការច្នៃម៉ូដនីមួយៗ។ សូម្បីថ្ងៃថតក៏យើងគិតហើយគិតទៀតជួនកាលវាអាចខុស ចឹងអ្វីមួយយើងធ្វើការសហការគ្នា ដើម្បីអភិវឌ្ឍន៍សិល្បៈខ្មែរ និង MV ចម្រៀងខ្មែរ គឺយើងព្យាយាមធ្វើឱ្យបានល្អ។ អ្វីដែលរិះគន់ គឺជាការស្ថាបនាទេ ធម្មតាអ្នករិះគន់នៅតែរិះគន់ អ្នកធ្វើនៅតែធ្វើដូចជាខ្ញុំចឹង មានអ្នករិះគន់ច្រើន ច្រើនមែនទែន ចឹងយើងចេះតែគិតថាវប្បធម៌ខ្មែរ សិល្បៈខ្មែរ ប្រពៃណីខ្មែរ គឺមាន៣ចំនុច ដែលនឹងត្រូវអភិវឌ្ឍន៍សេដ្ឋកិច្ច និងថែរក្សាបរិស្ថាន ការងារទាំងឡាយណាយើងមាន បី បួន ប្រាំ ចំនុចចូល វប្បធម៌ខ្មែរ សិល្បៈខ្មែរ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច។ សិល្បៈវាជាសេដ្ឋកិច្ចមួយគ្មានផ្សែង ចឹងភ្ញៀវទេសចរគេចូលមកគេមើលសិល្បៈខ្មែរ របាំចម្រៀង និងការច្នៃម៉ូដសិប្បកម្មផ្សេងៗ ចឹងហើយគឺវាពាក់កណ្តាលៗ!»

យ៉ាងណាមិញ ក្រោយកើតមានរឿងនេះ អាជ្ញាធរ​ជាតិ​អប្សរា នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ បាន​ចេញ​សេចក្ដី​ប្រកាស​មិន​គាំទ្រ​ចំពោះ​ទង្វើ​យក​ទង់ជាតិ​ខ្មែរ​ទោ​ច្នៃ​ជា​ម៉ូដ​សម្លៀកបំពាក់​ឡើយ។ យោង​ទៅ​តាម​សំណេរ​លើ​ទំព័រហ្វេសប៊ុកផ្លូវការ​របស់​​អាជ្ញាធរ​ជាតិ​អប្សរា ឯកឧត្ដម ឡុង កុសល អគ្គនាយករង និង​ជា​អ្នក​នាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា បានមាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ទី ៧ ខែ​មីនា ឆ្នាំ ២០២២ ថា ការ​យក​ទង់​ជាតិ​ខ្មែរ ដែល​ជា​និមិត្ត​រូប​របស់​ជាតិ​ខ្មែរ​មក​ច្នៃ​ជា​ម៉ូដ​សម្លៀកបំពាក់ វា​ជា​ការ​មិន​សមរម្យ។ ដោយសារ​តែ​ប្រជាជន​ខ្មែរ​តែងតែ​ផ្តល់​តម្លៃ​ដល់​ទង់ជាតិ គឺ​ទង់ជាតិ​តែងតែ​ត្រូវ​បាន​បង្ហូត​ឡើង​លើ​ដោយ​អម​ជាមួយ​នូវ​ការ​ច្រៀង និង​ភ្លេង​ជាតិ​។ ទង់ជាតិ​គឺ​ជា​និមិត្ត​រូប​ជាតិ។

គួររំលឹកផងដែរថា នេះមិនមែនជាលើកទី១ដែល ទង់ជាតិខ្មែរ ត្រូវយកមកច្នៃចេញជាឈុតសម្លៀកបំពាក់បែបសម័យថ្មីទេ ជាក់ស្តែងកន្លងទៅមានសម្អាងធ្លាប់បានច្នៃឈុតបែបនេះឡើងមកហើយ ហើយតារាស្រីល្បីៗជាច្រើនក៏ធ្លាប់បានគ្រងឈុតច្នៃនេះផងដែរ ក្នុងនោះខ្សែរាជវង្ស ព្រះនាងតូច ជេនណា ក៏មានការគ្រងឈុតច្នៃម៉ូដ ទង់ជាតិខ្មែរ ផងដែរ។ ដោយឡែក សម្រាប់ឈុតតំណាងជាតិក្នុងកម្មវិធីប្រកួតសម្រស់មួយចំនួន ក៏គេធ្លាប់មានការជ្រើសយកទង់ជាតិខ្មែរមកច្នៃជាឈុតដូចគ្នាដែរ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Yang Yang ពាក់បង់រុំរបួសចូលរួមពិធីបើកកាមេរ៉ារឿងភាគថ្មី បន្ទាប់ពីជួបគ្រោះថ្នាក់បាក់ឆ្អឹង

នៅថ្ងៃទី២២ ខែកុម្ភៈនេះ Yang Yang បានបង្ហាញខ្លួនក្នុងពិធីបើកកាមេរ៉ារឿងភាគថ្មីចំណងជើង Bu Rang Jiang Shan ជាមួយនឹងបង់រុំរបួសនៅដៃខាងឆ្វេង ដោយសារការរងរបួសបាក់ឆ្អឹងនៅពេលហ្វឹកហាត់

តារាប្រុសស្រី Influencer ល្បីៗ ដឹកដៃគ្នាជាគូៗ ចូលរួមមង្គលការ ពេជ្រ ពិសី និងស្វាមី

ទិដ្ឋភាព​មង្គល​ការ​អ្នក​ផលិត​មាតិកា​ល្បី​ឈ្មោះ ពេជ្រ ពិសី កាល​ពី​ម្សិល​មិញ ប្រៀប​បី​ដូច​វេទិកា​បង្អួត​សម្រស់ បង្អួតដៃ​គូស្នេហា ព្រោះទាំង Influencer ក្នុង​ស្រុក​ជា​ច្រើន ព្រម​ទាំង​តារា​ប្រុស​ស្រី​ល្បីៗ​បណ្ដើរ​គ្នា​ត្រសង​ចូលរួមកម្មវិធី

Ed Sheeran ទម្លាយមូលហេតុដែលលោកឈប់ប្រើទូរស័ព្ទតាំងពីឆ្នាំ ២០១៥

កាលពីថ្ងៃទី១៤ ខែកុម្ភៈ កន្លងទៅ Ed Sheeran បានទម្លាយពីមូលហេតុដែលលោកមិនប្រើប្រាស់ទូរស័ព្ទតាំងពីឆ្នាំ ២០១៥ នៅលើឆាកប្រគំតន្ត្រី Loop Tour ក្នុងទីក្រុងស៊ីដនី មុនពេលចាប់ផ្តើមច្រៀងបទ Old Phone ដែលជាបទ

ពេជ្រ ពិសី ទទួលបានបណ្ណាការមាស ៥ គីឡូក្រាម ស្មើនឹងទឹកប្រាក់ជាង ៨០ ម៉ឺនដុល្លារ

មង្គលការ​អ្នក​ជំនួញ​វ័យ​ក្មេង​ដ៏​ល្បី ពេជ្រ ពិសី កក្រើក​អស់​បុគ្គល​មាន​មុខ​មាត់​លើ​វិថី​អនឡាញ អ្នក​បង្កើត​មាតិកា អ្នក​សិល្បៈ និង​អ្នក​ជំនួញ​តូច​ធំ​ជាច្រើន​ទៀត។ ម្ចាស់​ផលិតផល ផ្កា មិន​ត្រឹម​រៀបចំ​កម្មវិធី​បាន​យ៉ាង​

V ឆ្លើយតប ក្រោយ Min Hee Jin យកការសន្ទនាផ្ទាល់ខ្លួនដាក់ជាភស្តុតាងជូនតុលាការ ក្នុងជម្លោះជាមួយ​ HYBE

V បានបកស្រាយអំពីសារក្នុងកម្មវិធី KakaoTalk ដែល Min Hee Jin បានយកទៅដាក់ជូនតុលាការដោយគ្មានការយល់ព្រមពីលោក ក្នុងរឿងក្តីជម្លោះផ្លូវច្បាប់រវាង HYBE និង Min Hee Jin ដោយបញ្ជាក់ថា លោកមិន

មន្ទីពេទ្យក្នុងប្រទេសចិន “យកមនុស្សជា” ក្លែងធ្វើជា “អ្នកជំងឺវិកលចរិត” ដើម្បីបោកយកប្រាក់ធានារ៉ាប់រ៉ង

មន្ទីរពេទ្យវិកលចរិតមួយចំនួននៅភាគកណ្តាលនៃប្រទេសចិន បានប្រើប្រាស់ល្បិចលួងលោមមនុស្សមានសុខភាពល្អឱ្យមកធ្វើជាអ្នកជំងឺ ក្នុងគោលបំណងបន្លំយកប្រាក់ពីធានារ៉ាប់រង ប្តូរនឹងការរស់នៅដែល

បវរកញ្ញាខ្មែរកម្ពស់ខ្ពស់ទាំង ៤ រូប រួមគ្នា ផ្សព្វផ្សាយពីសម្លៀកបំពាក់ស្បៃខ្មែរ

វីដេអូ​ដែល​បវរកញ្ញា​ខ្មែរ ៤ រូប បាន​រួម​គ្នា​ជា​ធ្លុង​មួយ ជួយ​ប្រម៉ូត​ផ្សព្វផ្សាយ​ពី​ស្បៃ​ខ្មែរ​ក្នុង​នោះ អ្នក​គាំទ្រ​មិន​ត្រឹម​លាន់មាត់​សរសើរ​ពី​សម្រស់​ឡើយ តែ​ក៏​ជា​បវរកញ្ញា​ដែល​មាន​កម្ពស់​ខ្ពស់​ផង​ដែរ។ ក្នុង​នោះ​មាន ចន សុទីម៉ា, ប៊ី

BLACKPINK រងការរិះគន់ខ្លាំងៗ ក្រោយទម្លាក់ Teaser ថ្មីសម្រាប់ការវិលត្រលប់ជាក្រុមដំបូងក្នុងរយៈពេល ៣ ឆ្នាំជាង

អ្នកលេងអ៊ីនធឺណិតកូរ៉េកំពុងចែករំលែកប្រតិកម្មរិះគន់យ៉ាងខ្លាំងចំពោះរូបភាព Teaser ថ្មីៗរបស់ក្រុមចម្រៀងនារី BLACKPINK

រឿងកូនស្វាកម្សត់នៅសួនសត្វប្រទេសជប៉ុនកំពុងអង្រួនចិត្តមនុស្សរាប់លាននាក់

ថ្មីៗនេះកូនស្វាមួយក្បាលនៅក្នុងសួនសត្វ Ichikawa ប្រទេសជប៉ុនបានទាក់ទាញចិត្តអ្នកលេងបណ្ដាញសង្គមយ៉ាងច្រើនក្រោយពីឃើញកាយវិការគួរឱ្យស្រឡាញ់រប

ហ្វេន​ចាស់ហ្វេនថ្មីអរមិនស្ទើរ ពេលឮ ជី ដេវីត ត្រៀមទម្លាក់ album៤

ហ្វេនៗ​ណា​មិន​រំភើប ស្ងាត់ៗស្រាប់តែ ជី ដេវីត ប្រកាស​​ឲ្យហ្វេន​ចាស់​ថ្មី ​ត្រៀម​ស្វាគមន៍ album បទ​ចម្រៀង​ទី៤ របស់​លោក​ដែល​នឹង​បង្ហាញ​ក្នុង​ ខែមីនា ខាង​មុខ ដ្បិត​តារា​ចម្រៀង​រ៉េប​រូប​នេះ​ខាន​ចេញ​ចម្រៀង​យូរ តាំង​ពី​អាល់ប៊ុម

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)