ទិដ្ឋភាពមង្គលការអ្នកផលិតមាតិកាល្បីឈ្មោះ ពេជ្រ ពិសី កាលពីម្សិលមិញ ប្រៀបបីដូចវេទិកាបង្អួតសម្រស់ បង្អួតដៃគូស្នេហា ព្រោះទាំង Influencer ក្នុងស្រុកជាច្រើន ព្រមទាំងតារាប្រុសស្រីល្បីៗបណ្ដើរគ្នាត្រសងចូលរួមកម្មវិធីមង្គលជ័យមួយនោះ។

មង្គលការគូស្នេហ៍ ៩ ឆ្នាំ របស់អ្នកផលិតមាតិកាល្បីឈ្មោះ ពេជ្រ ពិសី កាលពីម្សិលមិញត្រូវបានរៀបចំយ៉ាងអធិកអធមដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់តារាប្រុសស្រីល្បីៗ និង Influencer ក្នុងស្រុក។ ភ្ញៀវដែលបង្ហាញវត្តមានចូលរួមភាគច្រើនសុទ្ធសឹងតែជាអ្នកមានគូក្នុងនោះឃើញមាន ហេង វិសាល និងស្រីនា, អ្នកនាង ផន សុផារី និងស្វាមី,ជេនី មីន និងស្វាមី, សម្បត្តិ និងគូស្នេហ៍, NiNin និងស្វាមី, ពិធីករ ជា វណ្ណារិទ្ធ និងភរិយា, សិលា និងគូស្នេហ៍ , ជា អៃលីន និងស្វាមី, និងមានជាច្រើនគូទៀត។
ដោយឡែក ក៏មានការអញ្ជើញចូលរួមពីសំណាក់បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី, ម៉ូដែល មាលា, បវរកញ្ញា ហុក សារិតុលា, តារាសម្ដែង សាន្ត កុសុមៈ, ស្រីស្អាត Laryn , តារាសម្ដែង មុន្នី វិជ្ជរ៉ា ព្រមទាំងតារាប្រុសស្រី និង Influencers ទំនេរៗជាច្រើននាក់ទៀតផងដែរ។








ត្បិតថាមានវត្តមានភ្ញៀវកិត្តិយសចូលរួមច្រើន ទាំងអ្នកមានគូ និងអ្នកនៅលីវ ក៏គូពិសេសនាថ្ងៃម្សិលនៅតែជា ពិសី និងឆាយ។ ជាមួយគ្នា បណ្ដាអ្នកចូលរួមក៏បានជូនពរគូស្នេហ៍ថ្មោងថ្មីឱ្យស្រលាញ់គ្នាដល់ចាស់កោងខ្នង និងសម្រេចបំណងប្រាថ្នាបន្តបន្ទាប់ក្នុងជីវិតរបស់អ្នកទាំង២៕
រូបភាព ៖ One Memory























Account
Security
Favourite Content