ឆ្លងកាត់រឿងរ៉ាវច្រើនយ៉ាងនេះ​​ទើប​ធ្វើ​ឱ្យ​​ ខាត់​ សុ​ឃីម​​​ រួច​​ផុត​ពី​បំណុល ​មានជីវិត​ល្អ​ប្រសើរ​ដូច​សព្វ​ថ្ងៃ

ដោយ​មាន​ការ​ទទូច​សុំ​ ​​ពី​សំណាក់​មហាជន ​តារា​ពហុ​ជំនាញ អ្នកនាង ​ខាត់ ​សុ​ឃីម ​បាន​ទម្លាយ​រឿង​ពិត​នៅ​ក្នុង​ជីវិត​គ្រួសារ​របស់​អ្នក​នាង ថែម​ទាំង​​បាន​ចែក​រំលែក​នូវ​វិធីសាស្ត្រ​ដោះ​បំណុល​ដែល​អ្នក​នាង​ផ្ទាល់​បាន​ឆ្លង​កាត់​ក្នុង​ជីវិត​ពិតថែមទៀតផង​ ​។​

ឆ្លង​កាត់​រឿង​រ៉ាវច្រើន​រាប់​មិន​អស់ ​ប៉ុន្តែ​តារា​ស្រី​រូប​នេះ​មិន​បាន​ចុះ​ចាញ់​ និង​បោះ​បង់​ខ្លួន​ឯងចោលឡើយ ​​ស្រប​ពេល​ដែល​នាង​មាន​បន្ទុក​គ្រួសារ​ដ៏​ធំ​ដែល​ត្រូវ​ដោះ​ស្រាយ​។ ​មិន​តែ​ប៉ុណ្ណោះ ​អ្នក​នាង​មិន​ខ្លាចនៅក្នុងការ​បង្ហាញ​មហាជន​ថា​អ្នក​នាង​ធ្លាប់​ជំពាក់​បំណុល​គេ​នោះ​ទេ ​ថែម​ទាំង​បាន​ចែក​រំលែក​បទ​ពិសោធ​ផ្ទាល់​នៅ​ក្នុង​ការ​ដោះ​បំណុល​របស់​អ្នក​នាង​កាល​ពី​ពេល​កន្លង​ផង​ដែរ​។​

នៅ​ក្នុង​វីដេអូ​របស់​តារា​ស្រី​រូប​នេះ ​មាន​សម្រង់​សម្ដី​លើក​ទឹក​ចិត្ត​ ក៏​ដូច​ជា​របៀប​នៃ​ការ​ដោះ​ស្រាយ​បញ្ហា​ពេល​ដែល​មាន​​ការ​លំបាក​ខ្លាំង​។ អ្នក​នាង​​ ខាត់ ​សុ​ឃីម ​បាន​លើក​ចំៗ ​​និង​ច្បាស់​ៗ ​តែ​ម្ដង​ចំពោះ​រឿង​រ៉ាវ​ដែល​បាន​កើត​ឡើង​លើ​ជីវិត​របស់​អ្នក​នាង និង​គ្រួសារ ដោយ​អ្នក​នាង​បាន​រៀប​រាប់​ថា នៅពេលដែលមានបំណុល​ជា​ដំបូង​ត្រូវ​មាន​ការ​តាំង​ចិត្ត​ឱ្យ​បាន​ខ្ពស់​​ហាម​ដាច់​ខាត​កុំ​បាក់​ទឹក​ចិត្ត​ឱ្យ​សោះ ​​បន្ទាប់​មក​ត្រូវ​រក​វិធី​ដោះ​ស្រាយ​តាម​លំដាប់​លំដោយ​ដោយ​ការ​សម្រប​សម្រួល​ជាមួយ​ម្ចាស់​លុយ​សុំ​ការ​អនុគ្រោះ​ និង​ពន្យារពេល​ដោយ​ត្រូវ​ប្រាកដ​ច្បាស់​ពី​ថ្ងៃ​ខែ​ដែល​ត្រូវ​សង ​និយាយ​ជា​រួម​ត្រូវ​គោរព​សម្ដី​ដែល​ខ្លួន​បាន​និយាយ ​ហើយ​ក៏​ត្រូវ​តែ​ធ្វើ​ឱ្យ​បាន​ផង​ដែរ​។ ​

អ្នក​នាង​ក៏​បាន​ចែក​រំលែក​ទៀត​ថា ​ក្នុង​នាម​ជា​កូន​បំណុល​ដាច់ខាត​មិន​ត្រូវ​ប្លុក ​ឬ​ផ្ដាច់​ការ​ទាក់​ទង​ជាមួយ​ម្ចាស់​លុយ​នោះ​ទេ​ ព្រោះ​បើ​ធ្វើ​បែប​នេះ​គេ​ផុស​រក​ហើយ ​កុំ​ខឹង​គេ ​កុំ​ថា​គេ​ចិត្ត​ដាច់​ មិន​ចេះ​យោគ​យល់ ​ព្រោះ​រាល់​ម្ចាស់​បំណុល​គេ​ចង់​បាន​តែ​លុយ​របស់​គេ​ទេ ​គេ​កាន់​តែ​មិន​ចង់​ឱ្យ​យើង​មាន​បញ្ហា​ជាប់​គុក​ជាប់​ច្រវ៉ាក់​នោះដែរ ​ព្រោះ​វា​គ្មាន​អ្វី​ចំណេញ​ដល់​ពួកគេ​ដែល​ជា​ម្ចាស់​លុយ​នោះឡើយ​។ ​​អ្នក​នាង​ក៏​បាន​បញ្ជាក់​នៅ​ខាង​ចុង​វីដេអូ​ទៀតថា​ ​បំណុល​ច្រើន​ឬ​តិច​មិន​មែន​ជា​បញ្ហា ​តែ​នៅ​ត្រង់​ថា​អ្នក​ដែល​ជា​កូន​បំណុល​មាន​ចិត្ត​ចង់​សង​គេ​ដែរ​ឬ​អត់តែប៉ុណ្ណោះ។

ក្នុង​នោះ​ដែរ ​អ្នក​នាង​ក៏​បាន​អរគុណ​ទៅ​ដល់​ស្វាមី​​ដែល​តែង​នៅ​ក្បែរ​ចាំ​លើក​ទឹក​ចិត្ត​និង​ជួយ​ដោះ​ស្រាយ​រាល់​ទុក្ខ​លំបាក​របស់​អ្នក​នាង​ពេល​ដែល​អ្នក​នាង​លំបាក​ហើយ​ថែម​ទាំង​លើក​សរសើរ​ទៀត​ថា​ប្ដី​ប្រពន្ធ​ដែល​ស្រលាញ់​គ្នា​ពិត​ប្រាកដ​គឺ​រួម​សុខ​រួម​ទុក្ខ​ជាមួយ​គ្នា​និង​មិន​បោះ​បង់​ចោល​​ពេល​ដែល​មាន​ទុក្ខ​លំបាក​។

នេះ​ជា​សារ​ដាស់​តឿន​មួយ​ដ៏​ល្អ​ដែល​មេរៀន​នៅ​សាលា​មិន​បាន​បង្រៀន​នោះ​ទេ​តែ​វា​ជា​មេរៀន​ដែល​ចេញ​ពី​ជីវិត​ពិត​តែ​ម្តង​។

ខាង​ក្រោម​នេះ​ជា​វីដេអូ​អ្នក​នាង​ ខាត់​ សុ​ឃីម ​ចែក​រំលែក​ពី​ជីវិត​និង​ការ​ដោះ​បំណុល​របស់​អ្នក​នាង



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ