View ឡើងស្រឺតៗ! ចាយពេលជិត​១០ ថ្ងៃ បទ “មេឃបើកថ្ងៃ​” KWAN និង វណ្ណដា អ្នកមើលជាង ១ លានដង

ក្រោយ KWAN បញ្ចេញ​អាល់ប៊ុម SONMALAI ទាំង ១០ បទហើយ​នោះ ពិតជា​សន្ទុះ​គាំទ្រ​ខ្លាំងគ្រប់​បទ​តែម្ដង។ ជាពិសេស​បទ “មេឃបើកថ្ងៃ​” ច្រៀង​ជាមួយ វណ្ណដា ឃើញ​ថា អ្នក​ចូល​មើល​ទាំង​ Official Visualizer និង Audio official គឺ​ថា ច្រើន​ឡើង​រាល់ថ្ងៃ។

នរណា​ក៏​ដឹង​ថា KWAN ជា​តារា​រ៉េប​ប្រុស​ដែល​មាន​សំឡេង​ផ្អែម ស្រទន់ ពូកែ​ចុង​ចួន​ទាំង​ខ្មែរ និង​អង់គ្លេស ស្ដាប់​ហើយ​ជាប់​ក្នុង​ចិត្ត​គ្រប់​បទ​ គ្រប់​ភ្លេង ហើយ​ប៉ះ វណ្ណដា កំពូល​រ៉េប​សំឡេង​ធ្ងន់​ច្បាស់​ល្អ លះ​ៗ​ទៀត​នោះ ធ្វើឲ្យ​បទ “មេឃបើកថ្ងៃ​” ចេញ​មក​ល្អឥតខ្ចោះ​តែម្ដង ហ្វេន​ៗ​នាំ​គ្នា​ស្រែក wow តែម្ដង។

អត្ថន័យ​នៃ​ចម្រៀង “មេឃបើកថ្ងៃ​” ចង់​បង្ហាញ​ថា ទោះ​មាន​រឿង​កើត​ឡើង​ក៏​ដោយ ស្អែក​មក​ដល់​មេឃ​នឹង​ភ្លឺ ហើយ​ក៏​មាន​ឱកាស​ថ្មី​នឹង​មក​ដល់។ មួយ​វិញ​ទៀត​បទ​នេះ​ចង់​បង្ហាញ​ថា ពេល​មេឃ​បើក​ថ្ងៃ​នឹង​មាន​ពន្លឺ ដូច្នេះ​អាច​មើល​ឃើញ​អ្វី​ច្បាស់​ជាក់​ជា​មិនខាន។ “មេឃបើកថ្ងៃ​” មិន​ថា​សាច់ភ្លេង ប៉ារ៉ូល​ចម្រៀង​ឡើយ ពី​​មួយ​ឃ្លា​ទៅ​មួយ​ឃ្លា​មាន​សាច់រឿង​ភ្ជាប់​គ្នា​មិន​ដាច់ ពិសេស​សំឡេង ២ បែប​ក្នុង​បទ​តែ​មួយ ធ្វើឲ្យ “មេឃបើកថ្ងៃ​” មាន​អ្នក​ស្ដាប់​ជាង ១.១ លាន​ដង​បាត់​ទៅ​ហើយ ដែល​ទើប​ចេញ​បាន​ជាង​មួយ​សប្ដាហ៍។ បទ​នេះ​ដែរ​កំពុងតែជាប់ Trending លើ YouTube លេខ ២​។

ចំណែក​ឯ​អ្នក​ធ្វើ​វីដេអូ reaction បរទេស​​សុទ្ធតែ​សរសើរ​ការ​ច្រៀង និង​ឆ្លាស់ Flow គ្នា​ពី វណ្ណដា ទៅ KWAN។ ពី​មួយ​ឃ្លា​ទៅ​មួយ​ឃ្លា ស្ដាប់​ហើយ​មិន​ចង់​ឲ្យ​ចប់​សោះ ព្រោះ​តែ​បទ​នេះ​អត្ថរស​ល្អ ឆ្ងាញ់​ ផ្អែម មុត ហើយ​បើ​ប៉ារ៉ូល​វិញ​ឮ​ហើយ​ស្ទើរតែ​ធ្លាយ​បេះដូង​ហ្វេន គ្រប់​ពាក្យពេចន៍​មាន​ន័យ​ចាក់ដោត​ចិត្ត ធ្វើឲ្យ​យើង​ខំ​បន្ត​ទៅ​មុខ។ មិន​ចប់​ត្រឹម​ប៉ុណ្ណេះ​ឡើយ ក្នុង​បទ​នេះ KWAN បាន​ប្រាប់​ពី​ឈ្មោះ​ពិត​ខ្លួន Sovankong (ឈ្មោះ​ពេញ So Sotsovankong) ដែល​ហ្វេន​ៗ​មិន​ធ្លាប់​ដឹង​ពី​មុន។

ចុងក្រោយ​នៃ​បទ​ចម្រៀង វណ្ណដា បាន​បង្ហើប​ថា បទ “មេឃ​បើក​ថ្ងៃ​” លោក និង KWAN ព្រម​ទាំង​ក្រុម​ការងារ​បាន​ធ្វើ​តាំងពី​ថ្ងៃ​រហូត​ដល់​ថ្ងៃ​វិញ ពោល​គឺ​មិន​បាន​សម្រាក​យប់​ឡើយ។ ឃើញ​ដូច្នេះ​ហ្វេន​ៗ​ក៏​ចង់​ឲ្យ​តារា​ប្រុស​វ័យ ២៧ ឆ្នាំ និង​តារា​ប្រុស​មាន​ប្រភព​មកពី​ខេត្ត​បន្ទាយមានជ័យ​រូប​នេះ សហការ​គ្នា​បន្ត​ទៀត ដើម្បី​ផលិត​ចម្រៀង​កាន់តែ​ល្អ​ដូច​បទ “មេឃ​បើក​ថ្ងៃ​” នេះ​ដែរ។

នេះ​ជា​លើក​ដំបូង​ ដែល​តារា​រ៉េប​វ័យ​ក្មេង​កំពុង​ល្បីល្បាញ​នៅ​កម្ពុជា វណ្ណដា ចាប់ដៃ​ផលិត​បទ​ចម្រៀង​ជាមួយ KWAN។ ក្រៅពី​បទ ft ជាមួយ វណ្ណដា KWAN ក៏​មាន​បទ​ចម្រៀង​ទោល​ជាច្រើន​បទ រួម​ទាំង​បទ ft ជាមួយ​តារា​រ៉េប​ផ្សេង​ទៀត ដូចជា Vito , All3rgy ជាដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ