បច្ចុប្បន្ននេះ NewJeans បានក្លាយជាកំពូលក្រុមចម្រៀងនារីជំនាន់ទី ៤ ដែលបានឆក់យកបេះដូងអ្នកគាំទ្រជាមួយការសម្ដែងដ៏អស្ចារ្យ និងបទចម្រៀងក៏គួរឱ្យចាប់អារម្មណ៍ជាច្រើន ជាពិសេសរូបសម្រស់គួរឱ្យស្រឡាញ់របស់ពួកគេតែម្ដង។

ថ្មីៗនេះដែរអ្នកគាំទ្រ និងអ្នកលេងអ៊ីនធឺណេតជាច្រើនបាននាំគ្នាចែករំលែករូបថតរបស់ Minji កាលពីនាងនៅជាសិស្សសាលា។ មូលហេតុដែលនាំឱ្យមានការចែកចាយរូបថតតៗគ្នាបែបនេះគឺដោយសារតែមានអ្នកលេងអ៊ីនធឺណេតមួយចំនួនបានបង្ហោះសារបង្ខូចថានាងស្រស់ស្អាតដោយសារតែការកែសម្ផស្ស។ ដូច្នេះហើយអ្នកគាំទ្ររបស់ NewJeans បានរួមគ្នាចែករំលែករូបភាពរបស់នាងឡើងវិញដោយអះអាងថានេះគឺសម្រស់ពីធម្មជាតិរបស់ Minji ហើយក៏មិនបានឆ្លងកាត់មុខកាំបិតសូម្បីតែម្ដង។


លើសពីនេះ អ្នកលេងអ៊ីនធឺណេតនៅប្រទេសកូរ៉េខាងត្បូងក៏បានលាន់មាត់សរសើរសម្រស់ស្រស់ស្អាតរបស់ Minji ដោយមិនថាពីមុន ឬពេលនេះនាងតែស្រស់ស្អាតជានិច្ច។ មិនត្រឹមប៉ុណ្ណេះ ក៏មានអ្នកគាំទ្រផ្សេងទៀតបញ្ចេញមតិដ៏គួរឱ្យចាប់អារម្មណ៍មួយដោយលើកឡើងថាប្រសិនបើគេធ្វើការក្នុងក្រុមហ៊ុនកម្សាន្ដ គេនឹងព្យាយាមធ្វើគ្រប់យ៉ាងដើម្បីឱ្យ Minji ចូលរួមសម្ដែងឱ្យបាន ៕

























































Account
Security
Favourite Content